ព្យុងយ៉ាង ប្ដឹងឡើងអ.ស.ប.ឲ្យបរិហារ អាមេរិកនិងកូរ៉េខាងត្បូង
កាលពីថ្ងៃពុធនេះ ប្រទេសកូរ៉េខាងជើង បានស្នើសុំឲ្យក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ (អ.ស.ប) ឲ្យធ្វើការកោះប្រជុំ ដើម្បីបរិហារពីសកម្មភាព ធ្វើសមយុទ្ធកងទ័ពរួមគ្នា រវាងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
នៅក្នុងលិខិតមួយ ដែលផ្ញើរទៅកាន់ក្រុមប្រឹក្សាសន្តិសុខ ដែលចុះហត្ថលេខាដោយ លោក ជា សុងណាម (Ja Song Nam) តំណាងអចិន្ត្រៃយ៍របស់ខ្លួន ប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងថា សកម្មភាពសមយុទ្ធយោធា ប្រចាំឆ្នាំរវាងប្រទេសទាំងពីរ «បានបង្កឲ្យមានការគម្រាមដ៏ធ្ងន់ធ្ងរ ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ក៏ដូចជាសន្តិភាព និងសន្តិសុខអន្តរជាតិ ហើយតម្រូវឲ្យមានការសិក្សាមួយ ជាបន្ទាន់ ពីសំណាក់ក្រុមប្រឹក្សាសន្តិសុខ»។
លោកអគ្គរដ្ឋទូតបានសរសេរបន្តថា៖ «នៅពេលជាមួយគ្នានេះ ខ្ញុំសុំឲ្យលើកយកបញ្ហា នៃសកម្មភាពយោធារួមគ្នា មកធ្វើជារបៀបវារៈ របស់ក្រុមប្រឹក្សា ហើយការជួបប្រជុំ របស់ក្រុមប្រឹក្សា [...]