ក្រសួងអប់រំបង់ប្រាក់ជាង១ម៉ឺនដុល្លារ ក្នុងបទល្មើសបៀតបៀនផ្លូវភេទមួយ នៅកូរ៉េខាងត្បូង
ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា មានកញ្ចប់ប្រាក់ យ៉ាងហោចជាងមួយម៉ឺន ពីរពាន់ដុល្លារ ដើម្បីបង់រំលោះ ឬបង់ពិន័យឲ្យមន្ត្រីរបស់ខ្លួន ដែលជាប់ចោទ ពីការប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌ នៅឯបរទេស។ នេះបើតាមការអះអាង របស់លិខិតមួយ ចុះថ្ងៃទី៩ ខែមិថុនា របស់លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតថ្មីរបស់កម្ពុជា ប្រចាំនៅប្រទេសកូរ៉េខាងត្បូង ផ្ញើរទៅកាន់ក្រសួងការបរទេសកម្ពុជា។
លិខិតរបស់ឯកអគ្គរាជទូតកម្ពុជា បានសរសេរថា៖ «ខ្ញុំបាទសូមអនុញ្ញាតគោរពជម្រាប ជូនឯកឧត្ដម (រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន) មេត្តាជ្រាបថា នៅល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ១៧:៥០ (ម៉ោងកូរ៉េ) ការិយាល័យរដ្ឋអាជ្ញាសង្កាត់ "Seoul Southern" បានសម្រេចលើកលែងការចោទប្រកាន់ និងដោះលែងលោក គ្រី ស៊ាងឡុង ទាំងស្រុងពីមណ្ឌលឃុំឃាំង "Nambu Detention Center" ក្នុងទីក្រុងសេអ៊ូល។ ប៉ុន្តែរដ្ឋអាជ្ញាបានសម្រេច ផាកពិន័យជាប្រាក់ចំនួន [...]