សម រង្ស៊ី ថ្លែងពី«ផលប្រយោជន៍នរណា» ក្នុងឃាតកម្ម កែម ឡី
«កូនខ្មែរណាដែលឆ្នើមបន្តិច គឺត្រូវគេបាញ់សម្លាប់ ឬក៏ប៉ុនប៉ងប្រហារជីវិត? (...) តើផលប្រយោជន៍នរណា ដែលចង់សម្លាប់កូនខ្មែរដ៏ឆ្នើម? (...) កូនខ្មែរដែលអាចជួយជាតិទៅមុខ គឺគេសម្លាប់ជាមុន កុំឲ្យងើបផុត កុំឲ្យងើបខ្ពស់ហួសហេតុ គឺគេកំចាត់ពីដើមទី។»
ខាងលើនេះ ជាការដកស្រង់ខ្លីមួយ ពីការថ្លែងរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ទៅកាន់បណ្ដាជនដែលមានដើមកំណើតខ្មែរ កាលពីថ្ងៃអាទិត្យទី១៧ ខែកក្កដាម្សិលម៉ិញនេះ នៅក្នុងវត្តពោធិវង្ស នៃក្រុង ឆម្ស៍សៀរម៉ាន (Champs-Sur-Marne) ស្ថិតនៅតំបន់ជាយក្រុងខាងកើត នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង ដែលបានចូលរួមប្រារព្ធធ្វើបុណ្យចូលវស្សា និងបុណ្យគំរប់ខួប០៧ថ្ងៃ នៃមរណភាពរបស់លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម និងជាអ្នកធ្វើអត្ថាធិប្បាយនយោបាយដ៏ល្បី ដែលត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់ នៅកណ្ដាលរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។
» ខាងក្រោមនេះ [...]