Posts tagged as "CNRP"

ធី សុវណ្ណថា ហៅ​អ្នក​គាំទ្រ CNRP ជា​«សម្រាម​សង្គម»

ធី សុវណ្ណថា ហៅ​អ្នក​គាំទ្រ CNRP ជា​«សម្រាម​សង្គម»

សង្គ្រាមសំដីកំពុងបន្តមាន ទៅមុខទៀត រវាងអតីតអ្នកគាំទ្រ និងក្រុមអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ។ អតីត​អ្នក​គាំទ្រ ដែល​គេស្គាល់​ឈ្មោះ កញ្ញា ធី សុវណ្ណថា បានហៅ​ក្រុមអ្នក​គាំទ្រ​គណបក្សប្រឆាំង នៅ​ថ្ងៃ​នេះ ថា​ជា​«សម្រាម​សង្គម»។

មូលហេតុអ្វី? អតីតតារា​ហ្វេសប៊ុក​រូបនេះ មិនបានបញ្ជាក់​ថា អ្វីជាន័យពិត នៃពាក្យសម្រាម​សង្គម​ទេ តែកញ្ញា​បាន​សរសេរ នៅលើទំព័រ​ហ្វេសប៊ុក​របស់​ខ្លួនថា៖ «សកម្មជន CNRP ភាគច្រើន ចេះតែជេរ ចោទ មិនចេះធ្វើអ្វីទេ»។

ការលើកឡើងនេះ ទំនងជាកញ្ញាធ្វើសេចក្ដីសន្និដ្ឋាន ទៅលើក្រុមមនុស្សមួយចំនួន ដែលបាន​ចោទ​​អតីតអ្នក​​គាំទ្រ​​គណបក្ស​​ប្រឆាំង​​ម្នាក់​នេះ ថាបាន«លក់ក្បាល» និងរឿងអ្វីទៀត ជាច្រើន។ ដូច​កញ្ញា ធី សុវណ្ណថា ខ្លួន​ឯង​ បាន​សរសេរ​ដូច្នេះ​ថា៖ «អ្នកខ្លះចោទលាបពណ៌ខ្ញុំ "លក់ក្បាល"។ វាមិនចម្លែកទេ ព្រោះខ្ញុំធ្លាប់​រងការចោទ​ជា​ច្រើន​ហើយ ដូច​ជា [...]

សម រង្ស៊ី ថា​​មែន​ទែន​​ទៅ ហ៊ុន សែន គាត់​គម្រាម​​គ្នា​គាត់​ទេ

សម រង្ស៊ី ថា​​មែន​ទែន​​ទៅ ហ៊ុន សែន គាត់​គម្រាម​​គ្នា​គាត់​ទេ

ការលើក​ឡើង​ម្ដងហើយម្ដងទៀត ថាកម្ពុជា​នឹង​«ផ្ទុះ​សង្គ្រាម»​ឡើងវិញ ប្រសិន​ជា​គណបក្ស​​ប្រជាជន​​កម្ពជា​ចាញ់​​ឆ្នោត​ (មានន័យ ស្មើនឹង​គណបក្ស​សង្គ្រោះជាតិ​ឈ្នះឆ្នោត) នោះ មិន​បាន​ធ្វើឲ្យ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សំដែង​ការចាប់​អារម្មណ៍​ប៉ុន្មាន​ទេ។ ផ្ទុយ​ទៅ​វិញ មេដឹកនាំ​ប្រឆាំងរូបនេះ បាន​ថ្លែង​ថា ការលើក​ឡើង​របៀប​នេះ ជាការ​គម្រាមកំហែង ធ្វើឡើង​សម្រាប់​គ្នីគ្នា បក្ខពួក​របស់​អ្នកគម្រាម នោះ​ទៅ​វិញ​ទេ។

លោក សម រង្ស៊ី បានថ្លែង​ក្នុង​កិច្ច​សម្ភាស ជាមួយវិទ្យុ​អាស៊ីសេរី ក្នុងយប់​ថ្ងៃទី២៦ ខែឧសភា​នេះ ពី​សហរដ្ឋ​អាមេរិក​មក​ថា៖ «ដើម្បីធ្វើសង្គ្រាម ទាល់តែធ្វើសង្គ្រាម​ជាមួយអ្នក​មាន​អាវុធ មានទ័ព។ តើ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ទ័ពទីង មាន​អាវុធ មាន​អី ពីអង្កាលណា? ខ្ញុំចំណាស់ប៉ុណ្ណឹង​ហើយ ខ្ញុំមិនដែល​កាន់​កាំភ្លើង មិន​ដែល​ចង់​កាន់ ចង់​ចេះ​បាញ់​អីទេ​បងប្អូន។»។

[...]
ការ​ឃោសនា​របស់ CNRP នៅ​ខេត្ត​ឧត្ដរមាន​ជ័យ រង​«ការ​រំខាន»

ការ​ឃោសនា​របស់ CNRP នៅ​ខេត្ត​ឧត្ដរមាន​ជ័យ រង​«ការ​រំខាន»

តាំងពីព្រឹកព្រហាមមក ក្នុងថ្ងៃសុក្រ ទី២៦ ខែឧសភានេះ យុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សា ឃុំ-សង្កាត់ របស់គណបក្សសង្គ្រោះជាតិ ក្នុងក្រុងសំរោង ខេត្តឧត្ដរមានជ័យ ត្រូវបានរំខាន ដោយអាជ្ញាធរ និងមន្ត្រីយោធា ក្រោមរូបភាព ជាការដាក់ប៉ុស្ដ៍ត្រួតពិនិត្យ និងដាក់ធុងបាស់ចាក់ចម្រៀង​ខ្លាំងៗ នៅក្បែរកន្លែងជួបជុំរបស់គណបក្ស។ នេះ ជាការអះអាងឡើង របស់មន្ត្រីដឹកនាំគណបក្សប្រឆាំង ក្នុងរសៀលថ្ងៃនេះ។

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានឲ្យដឹងថា កម្មវិធីជួបជុំរបស់គណបក្ស នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ [...]

ព្រះសង្ឃ​បួន​អង្គ ត្រូវ​ឃាត់​ព្រះ​កាយ និង​ដក​ហូត​ទូរស័ព្ទ

ព្រះសង្ឃ​បួន​អង្គ ត្រូវ​ឃាត់​ព្រះ​កាយ និង​ដក​ហូត​ទូរស័ព្ទ

នៅខណៈពេលកំពុងថត ផ្តិតយកទិដ្ឋភាព នៃការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សសង្គ្រោះជាតិ ក្នុងក្រុងសំរោង ខេត្តឧត្ដរមានជ័យ ក្នុងព្រឹកថ្ងៃទី ២៦ ខែឧសភានេះ យ៉ាងហោច​ព្រះសង្ឃ៤អង្គ ត្រូវបានអាជ្ញាធរក្រុងសំរោង ចាប់ដកហូតយកទូរស័ព្ទ និងឃាត់ព្រះកាយ អស់រយៈពេលជាច្រើនម៉ោង មុននឹងដោះលែងមកវិញ នៅវេលាម៉ោង១៣រសៀល ថ្ងៃដដែល។

ព្រះសង្ឃ​សកម្ម​ការពារសិទ្ធិមនុស្ស ព្រះតេជគុណ លួន សុវ៉ាត បានឲ្យដឹងថា ហេតុការណ៍ឃាត់ព្រះកាយនោះ បានកើតឡើង នៅវេលាម៉ោងប្រមាណជា ១០ព្រឹក ក្រោមបញ្ជារផ្ទាល់ ពីលោក ហង្ស បូរ ស្នងការរងខេត្ត និងពីលោក ស ថាវី អភិបាលខេត្ត ដែលកំពុងមានវត្តមាននៅទីនោះ។ ព្រះសង្ឃទាំងបួនអង្គនោះ រួមមានពីរអង្គ ជាព្រះសង្ឃសកម្មការពារសិទ្ធិមនុស្ស ព្រះនាម ព្រីម ហួន និង លួន [...]

CNRP ថា​មាន​ជន​ខិល​ខូច​កាត់​ត​សម្លេង រឿង​បញ្ឈប់​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ

CNRP ថា​មាន​ជន​ខិល​ខូច​កាត់​ត​សម្លេង រឿង​បញ្ឈប់​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ

នៅថ្ងៃសុក្រទី២៦ ខែឧសភានេះ គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ បានចេញមកធ្វើសេចក្ដីបដិសេធ និងមិនទទួលខុសត្រូវ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត និងមានការកាត់តសម្លេង របស់ថ្នាក់ដឹកនាំគណបក្ស ដោយមូលបង្កាច់ថា មានការដក ឬបញ្ឈប់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ នៅពេលដែលគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត ដឹកនាំរដ្ឋាភិបាល។ នេះ បើតាមសេចក្តីថ្លែងការណ័ ដែលទើបនឹង​ចេញផ្សាយ ដោយគណបក្ស នៅមុននេះបន្តិច។

ដូចគ្នា នឹងសេចក្ដីថ្លែងការណ៍នេះដែរ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរមុននេះ នៅលើទំព័រហ្វេសប៊ុក​របស់លោកថា៖ «ថ្មីៗនេះ មានជនខិលខូច កាត់តសម្លេងខ្ញុំ ដើម្បីបំភ្លៃការពិត។ ហេតុនេះហើយ ខ្ញុំសូមបញ្ជាក់សារជាថ្មីម្ដងទៀតថា [បើ]គណបក្សសង្គ្រោះជាតិឈ្នះ ដឹកនាំរាជរដ្ឋាភិបាល យើងគ្មានគោលនយោបាយ ដកកងកម្លាំងប្រដាប់អាវុធ ចេញពីតំណែងនោះទេ។»។

ប្រធានគណបក្សប្រឆាំង ដែលមានវត្តមាន នៅឯក្រុងសំរោង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...