Posts tagged as "CNRP"

ព្រះ​សង្ឃ ប៊ុត ប៊ុនតិញ បដិសេធ​សារ​បង្ហោះ​ដាក់​ឈ្មោះ សម រង្ស៊ី

ព្រះ​សង្ឃ ប៊ុត ប៊ុនតិញ បដិសេធ​សារ​បង្ហោះ​ដាក់​ឈ្មោះ សម រង្ស៊ី

«ខ្ញុំព្រះករុណា អាត្មាភាពសូមពិតប្រគេន និងចំរើនពរថា ព័ត៌មានខាងក្រោមនេះ ជាព័ត៌មានក្លែងក្លាយ ត្រូវបានបង្កើតឡើងដោយក្រុមណាមួយ ក្នុងបំណងអាក្រក់» នេះ ជាសង្ឃដីការបស់ស្ថាបនិក បណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដើម្បីបដិសេធទៅនឹងការបង្ហោះសារមួយ នៅលើបណ្ដាញសង្គម តាំងពីព្រឹកម្សិលម៉ិញមក។

សារនោះ ដែលជាការថតផ្តិត ពីកញ្ចក់ទូរស័ព្ទ (ឬហៅថា «ScreenShot») បានបង្ហាញថា អ្នកផ្ញើរសារនោះ មានឈ្មោះ «Sam Rainsy» ដោយមានភ្ជាប់មកជាមួយ នូវរូបថតលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។

សារនោះ មានសេចក្ដីជាអាទិ៍ថា៖ «ក្រាបបង្គំព្រះតេជគុណ ប៊ុត ប៊ុនតិញ ដោយស្ថានការណ៍ប្រទេសជាតិបច្ចុប្បន្ន កំពុងស្ថិតក្នុងសភាពផ្ដាច់ការ រំលោភសិទ្ធិមនុស្ស ហើយតុលាការអាយ៉ង បានបញ្ជាឲ្យឃាត់ខ្លួន ព្រះតេជគុណ ហន សុផាន្នី នាពេលថ្មីៗនេះទៀត ដូច្នេះ ខ្ញុំករុណា សុំព្រះតេជគុណមេត្តា [...]

ធី សុវណ្ណថា គំរាម​ប្ដឹង​អ្នក​សារព័ត៌មាន សាន្ដ ប៊ុនធឿន

ធី សុវណ្ណថា គំរាម​ប្ដឹង​អ្នក​សារព័ត៌មាន សាន្ដ ប៊ុនធឿន

មានអ្វីថ្មី មកពីម្ដុំ ធី សុវណ្ណថា? មាន! នោះគឺការគម្រាម ដាក់ពាក្យបណ្ដឹងជាថ្មី ដើម្បីប្ដឹងប្រឆាំងអ្នក​សារព័ត៌មាន​មួយរូប ដែលយុវតីអ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជារូបនេះ និយាយថា បានធ្វើឲ្យការអត់ធ្មត់របស់នាង «ដល់​ដែនកំណត់ហើយ»។ កញ្ញា ធី សុវណ្ណថា បានសរសេរនៅ​លើទំព័រ​ហ្វេសប៊ុក​របស់នាង កាលពីយប់​ម្សិលម៉ិញ​ថា៖ «ខ្ញុំ​អធ្យាស្រ័យ​ឲ្យអ្នក អ្នកកាន់តែមើលងាយខ្ញុំ។ ការអត់ធ្មត់របស់ខ្ញុំ ដល់ដែនកំណត់ហើយ​។ ជួបគ្នា [នៅ]​សាលា​ដំបូង សាន្ត ប៊ុនធឿន...»។

នៅមុននេះបន្តិច កញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្រគណបក្សប្រឆាំង បានសរសេរសួរទៀតថា៖ «បងប្អូន​ណា​ខ្លះ​គាំទ្រ​ខ្ញុំ... ប្តឹង សាន្ត ប៊ុនធឿន ? ចុច Like !»។

គេមិនដឹងថា តើយុវតីវ័យជាង២០ឆ្នាំរូបនេះ ប្ដឹងប្រឆាំងលោក សាន្ដ ប៊ុនធឿន ពីរឿងអ្វីទេ។ ប៉ុន្តែនៅក្នុងវីដេអូ ចេញ​ផ្សាយចុងក្រោយ ដែលអ្នក​សារព័ត៌មាន​រូបនេះ​បានធ្វើសម្ភាស [...]

មាជ សុវណ្ណារ៉ា៖ «ការ​លះបង់​របស់​ប៉ា​ទោះ​​ស្លាប់​ឬ​រស់ មិន​សំខាន់​ទេ»

មាជ សុវណ្ណារ៉ា៖ «ការ​លះបង់​របស់​ប៉ា​ទោះ​​ស្លាប់​ឬ​រស់ មិន​សំខាន់​ទេ»

គុកដាក់បានតែរូបកាយប៉ុណ្ណោះ! តែទំនួញស្រែកយំយែក លាយឡំនឹងការជូនពរ ក្នុងថ្ងៃទិវាលោកឪពុក (Father's Day) របស់កូនស្រីទាំងបីនាក់ បានហោះរំលងជញ្ជាំងគុក និងពិតជាបានឮ ទៅដល់លោក មាជ សុវណ្ណារ៉ា សកម្មជនគណបក្សសង្គ្រោះជាតិ ដែលបានជាប់ក្នុងពន្ធនាគារព្រៃស តាំងពីច្រើនឆ្នាំមកហើយ។

កូនស្រីទាំងបីនាក់ ជាពិសេសយុវតី មាជ សុជាតា ជាកូនច្បង បានថ្លែងពាក្យជូនពរ និងការនឹក​រលឹក​ឪពុក​របស់​ពួកនាង កាលពីម្សិលម៉ិញ នៅក្នុងវីដេអូផ្សាយផ្ទាល់មួយ ដែលមានចែករំលែករាប់ពាន់នាក់ នៅលើបណ្ដាញ​សង្គម។

ជាមួយនឹងភាពរលីងរលោងទឹកភ្នែកផង សុជាតា ដែលទើបនឹងពេញវ័យ ដ៏ស្រស់សោភា បានថ្លែងថា៖ «រាល់​ឆ្នាំ​ឃើញគេធ្វើពិធី ទិវាលោកឪពុក ទាំងអស់គ្នាជាមួយឪពុកគេ តែយើងឯណេះអត់ឪពុកបីឆ្នាំហើយ វាសោក​សង្រេង​ណាស់។ ប៉ុន្តែចង់ឲ្យប៉ាដឹងថា អរគុណប៉ាដែលបង្កើតកូន ហើយនាំកូនមករៀននៅស្រុកអាមេរិក ឲ្យ​ចំណេះ​កូន ចិញ្ចឹមកូនដល់ធំ ហើយនឹងស្អាត។ ប៉ាដឹងថា [...]

អេង ឆៃអ៊ាង៖ «មនុស្ស​មាន​រោគ​ចិត្ត​ក្នុង​ខ្លួន អញ្ចឹង​ឯង»

អេង ឆៃអ៊ាង៖ «មនុស្ស​មាន​រោគ​ចិត្ត​ក្នុង​ខ្លួន អញ្ចឹង​ឯង»

រលកប្រតិកម្ម តបនឹងការលើកឡើង របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ កំពុងបន្តមានកម្លាំងទៅមុខ។ ហើយ​ភាព​ស្ងប់​ស្ងាត់ របស់មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលកន្លងមក​មិន​ឃើញ​តបតរអ្វី ទៅនឹងសំដីចោទប្រកាន់ជាច្រើន របស់ប្រមុខទ័ព​«ជួង»​នោះ ទំនង​ជា​ត្រូវ​បាន​បិត​​បញ្ចប់​នៅ​ថ្ងៃនេះ​ បន្ទាប់ពីអនុប្រធានគណបក្សប្រឆាំង លោក អេង ឆៃអ៊ាង បានបង្ហោះឃ្លាមួយហៅលោក ខឹម វាសនា ថា​ជា«មនុស្ស​មាន​រោគ​ចិត្ត»។

លោក អេង ឆៃអ៊ាង បានសរសេរដូច្នេះ នៅក្នុងផ្នែកដាក់យោបល់ នៃការចែករំលែកមួយ របស់លោក មឿង តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធការងារ និង​សិទ្ធិមនុស្ស (ហៅកាត់ថា Central) ដែលជាការបង្ហោះរូប «ScreenShot» របស់លោក អ៊ូ វីរៈ អ្នកវិភាគផ្នែកសង្គម-នយោបាយ កាលពីប៉ុន្មានម៉ោងមុន។

» ខាងក្រោមនេះ ជាការចែករំលែករបស់លោក មឿង តុលា៖