Posts tagged as "CNRP"

មាជ សុវណ្ណារ៉ា បាន​ទៅ​ដល់​សហរដ្ឋ​អាមេរិក​ហើយ

មាជ សុវណ្ណារ៉ា បាន​ទៅ​ដល់​សហរដ្ឋ​អាមេរិក​ហើយ

ខណៈនេះ លោក មាជ សុវណ្ណារ៉ា ដែលត្រូវបានដោះលែង ឲ្យមានសេរីភាព កាលពីចុងខែកន្លងទៅ បានទៅដល់សហរដ្ឋអាមេរិកហើយ ដើម្បីជួបជុំ​ប្រពន្ធកូន និងដើម្បីព្យាបាលជំងឺ នៅទីនោះ។ អតីតមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានជាប់ក្នុងពន្ធនាគារ អស់រយៈពេលជិត៤ឆ្នាំ បានធ្វើដំណើរ​ទៅដល់​ព្រលាន​យន្ដហោះ​អន្តរជាតិ នៃក្រុងឡូសអេនជឺឡេស កាលពីម៉ោងប្រមាណជា ១០ ព្រឹកថ្ងៃសៅរ៍ ទី៨ ខែកញ្ញា ឆ្នាំ២០១៨។

 

លោក មាជ សុវណ្ណារ៉ា បានចាកចេញពីប្រទេសកម្ពុជា កាលពីយប់​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីលោកបានលាចាកសិក្ខាបទ នៅក្នុងថ្ងៃដដែល។ លោក បានកោរសក់សាងផ្នួស បួសជាព្រះសង្ឃ កាលពីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្ត សៀមរាប  ដើម្បីអ្វីមួយ ដែលលោកអះអាងថា [...]

សភាអ៊ឺរ៉ុប​នឹង​អនុម័ត​លើ​ដំណោះស្រាយ​«បន្ទាន់»​មួយ ពី​វិបត្តិ​នយោបាយ​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បត្តិ៍​ខាង​មុខ

សភាអ៊ឺរ៉ុប​នឹង​អនុម័ត​លើ​ដំណោះស្រាយ​«បន្ទាន់»​មួយ ពី​វិបត្តិ​នយោបាយ​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បត្តិ៍​ខាង​មុខ

ក្នុងសម័យប្រជុំពេញអង្គរបស់សភាអ៊ឺរ៉ុប ដែលមានរយៈបួនថ្ងៃ ពីថ្ងៃចន្ទទី១០ រហូតដល់ថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ ស្ថាប័ននីតិបញ្ញត្តិរបស់សហភាពអ៊ឺរ៉ុបមួយនេះ នឹងមានរបៀបវាវៈដ៏ច្បាស់លាស់មួយ ស្ដីពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅជុំវិញពិភពលោក ជាពិសេសនៅក្នុងបណ្ដាប្រទេស ដែលសហភាពអ៊ឺរ៉ុប មានទំនាក់ទំនងជាមួយ។ 

សេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយនៅចុងសប្ដាហ៍នេះ និងដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបានក្នុងថ្ងៃនេះ បានសរសេរឲ្យដឹងថា៖ «សភាអ៊ឺរ៉ុប នឹងធ្វើការពិភាក្សា នៅលើសំនុំរឿងបន្ទាន់មួយចំនួន ដែលជាប់ទាក់ទងនឹង វិស័យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែកញ្ញា វេលាម៉ោង១០ព្រឹក ជាមួយនឹងការបោះឆ្នោតអនុម័ត ដែលនឹងប្រព្រឹត្តិទៅ នៅវេលាថ្ងៃត្រង់ (ថ្ងៃដដែល)»។

សំនុំរឿង«បន្ទាន់» ដែលសភាអ៊ឺរ៉ុបលើកយក មកធ្វើការជជែកពិភាក្សានោះ មាន (១) [...]

បន្ទាប់​ពី ពេជ្រ ស្រស់ ក្លាយ​ជា​​«ឯកឧត្ដម»​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី...

បន្ទាប់​ពី ពេជ្រ ស្រស់ ក្លាយ​ជា​​«ឯកឧត្ដម»​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី...

តាំងពីយប់ថ្ងៃទី៦ ខែកញ្ញាមក សារ«គោរពជូនពរ និងអបអរសាទរ ដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះឯកឧត្ដម ពេជ្រ ស្រស់ ក្នុងឱកាសដែល ឯកឧត្ដមត្រូវបាន​ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តែងតាំងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មានឋានៈស្មើ ទេសរដ្ឋមន្ត្រី» ត្រូវបានបង្ហោះ និងចែកចាយ ពេញព្រោងព្រាត នៅលើបណ្ដាញសង្គម។

បើទោះជាប្រធានគណបក្សយុវជនកម្ពុជា បានអួតអាងថា វា​​«ជាអម្រែក ដែលមនុស្សមួយចំនួន មិនហ៊ានរែក»​ក៏ដោយ តែការឡើងជា «ឯកឧត្ដម-លោកជំទាវ» របស់ក្រុម​មេដឹកនាំ​គណបក្ស​ធ្លាក់ឆ្នោត ទាំង១៤ បានរងការរិះគន់​​យ៉ាងខ្លាំងក្លា ដោយក្រុមអ្នករិះគន់ បានគិតថា ស្ថាប័នថ្មីមួយនេះ មិនប្រយោជន៍អ្វី ក្រៅតែ​ជាការបំផ្លាញ​ថវិការ​ជាតិ និងផ្ដល់​ភាព​ហ៊ឺហា ទៅឲ្យក្រុមមេដឹកនាំ «មួយដំបងស្វា» នៃគណបក្ស​​ដែល​មាន​ប្រជាប្រិយភាព​តិចតួច ទាំងនេះឡើយ។

CNRP ស្នើឲ្យ​អនុវត្ត​មាត្រា៥ នៃ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ១៩៩១ ដើម្បីប្រជុំ​ចាត់​វិធានការ

CNRP ស្នើឲ្យ​អនុវត្ត​មាត្រា៥ នៃ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ១៩៩១ ដើម្បីប្រជុំ​ចាត់​វិធានការ

គណបក្សសង្គ្រោះជាតិ បានបង្ហាញជំហររបស់ផងខ្លួន បដិសេធរដ្ឋសភាកម្ពុជា ដែលបង្កើតឡើងពីម្សិលម៉ិញ និងរដ្ឋាភិបាលលោក ហ៊ុន  សែន ដែលបង្កើតឡើងនៅថ្ងៃនេះ ដោយហៅការបង្កើតស្ថាប័នជាតិទាំងពីរនេះ នឹងនាំតែភាពឈឺចាប់ ដល់ពលរដ្ឋខ្មែប៉ុណ្ណោះ។ គណបក្សប្រឆាំងដ៏សំខាន់មួយនេះ បានទាមទារឲ្យអនុវត្តមាត្រា ៥ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលសហប្រធាន នៃកិច្ចព្រមព្រៀងនេះ ត្រូវប្រជុំពិភាក្សាឡើងវិញ ដើម្បីស្វែងរកវិធានការសមស្រប ជាបន្ទាន់។

សេចក្ដីថ្លែងការណ៍របស់គណបក្ស ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាន កាលពីមុននេះបន្តិច បានលើកឡើងថា រដ្ឋសភាឯកបក្ស ដែលត្រូវបានបង្កើតឡើង យ៉ាងចម្រូងចម្រាស កាលពីម្សិលម៉ិញ មុននឹងប្រសូតចេញ នូវរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក្នុងថ្ងៃនេះ បានកើតចេញ ពីការបោះឆ្នោតជាតិ ដែលគណបក្សប្រឆាំងហៅថា ក្លែងក្លាយ និងមិនបានឆ្លុះបញ្ចាំង ពីឆន្ទៈរាស្ត្រពិតប្រាកដទេ។

[...]

សម រង្ស៊ី ប្រាប់​ឲ្យ CNRP រក្សា​ភាព​ស្មោះត្រង់​ចំពោះ​ជាតិ និង​ភាព​អត់ធ្មត់

សម រង្ស៊ី ប្រាប់​ឲ្យ CNRP រក្សា​ភាព​ស្មោះត្រង់​ចំពោះ​ជាតិ និង​ភាព​អត់ធ្មត់

គណបក្សសង្គ្រោះជាតិ «ស្ថិតក្នុងបេះដូងប្រជារាស្ត្រ» ហើយជ័យជំនះ មិនត្រូវបានមើលឃើញ ក្នុងពេលនេះទេ។ នេះ ជាការប្រកាសឡើង របស់អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីមុននេះបន្តិច។

មេដឹកនាំប្រឆាំងបានយកពុទ្ធភាសិតខ្មែរ «ចាញ់ជាព្រះ ឈ្នះជាមារ» មកពន្យល់នាំមុខ ដោយធ្វើការប្រៀបធៀបលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះកម្ពុជា ថាជាមារ។

លោក សម រង្ស៊ី បានសរសេរថា៖ «ហ៊ុន សែន ជាអ្នកប្រមាថប្រជារាស្ត្រខ្មែរ។ គាត់ប្រព្រឹត្តអំពើទុច្ចរិត និងអំពើបាបគ្រប់បែបយ៉ាង ហើយបែរមកធ្វើបាប​អ្នកស្នេហាជាតិ ឥតឈប់ឈរ។ គាត់ជាមារ សម្រាប់កម្ពុជា។ ជ័យជំនះរបស់គាត់ នៅពេលនេះ មិនពិតប្រាកដទេ មិនស្ថិតស្ថិរទេ។»។

មេដឹកនាំប្រឆាំង បានសរសេរបន្ត នៅលើបណ្ដាញសង្គមទៀតថា៖ «សូមឲ្យគណបក្សសង្គ្រោះជាតិ រក្សាភាពស្មោះត្រង់ ចំពោះប្រទេសជាតិ ភាពបរិសុទ្ធ និងស្អាតស្អំ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...