សម រង្ស៊ី៖ មន្ត្រីជំនិត ហ៊ុន សែន ត្រៀមវេចបង្វេចចេញពីប្រទេស
«ក្រុមគ្រួសារលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា កំពុងតែត្រៀមខ្លួន ទៅរស់នៅឯបរទេស ពីព្រោះពួកគេដឹងថា លោក ហ៊ុន សែន ជិតបាត់បង់អំណាចហើយ» នេះ ជាការលើកឡើង របស់មេដឹកនាំប្រឆាំង លោក សម រង្ស៊ី នៅលើទំព័រហ្វេសប៊ុក កាលពីម្សិលម៉ិញ មុននឹងយកសារដដែលនេះ មកបង្ហោះជាថ្មីទៀត នៅថ្ងៃនេះ នៅលើទំព័រទ្វីសធើររបស់លោក ដោយសរសេរ ជាភាសាអង់គ្លេស។
គេមិនដឹងថា អតីតប្រធានគណបក្សសង្គ្រោះជាតិ មានអំណះអំណាងបែបណា នៅក្នុងការថ្លែងរបស់លោកទេ តែនៅក្នុងសំណេរទាំងនោះ លោក សម រង្ស៊ី បានចោទលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ថាបានទិញសញ្ជាតិ ពីប្រទេសមួយចំនួន សម្រាប់រូបលោក និងក្រុមគ្រួសារ មានអ្នកស្រី ហ៊ុន គឹមឡេង និងកូនស្រីទាំងបីនាក់របស់លោក។
លោក រង្ស៊ី បានសរសេរថា៖ «ឧទាហរណ៍ គឺលោក នេត សាវឿន ដែលជាក្មួយប្រសារលោក ហ៊ុន សែន [...]