រដ្ឋមន្ត្រីការបរទេសជប៉ុនមិនទាន់សម្រេចមកកម្ពុជា ផ្ទុយពីសំដី ហ៊ុន សែន
ទីប្រឹក្សាប្រចាំស្ថានទូតជប៉ុន នៅកម្ពុជា លោក ហ៊ីរ៉ូណូរី ស៊ុយស៊ូគី (Hironori Suzuki) បានអះអាងថា រដ្ឋាភិបាលនៃប្រទេសជប៉ុន នៅមិនទាន់សម្រេច អំពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន កូណូ តារ៉ូ (KONO Taro) ទៅកាន់ប្រទេសណាមួយ នៅឡើយទេ រហូតមកដល់ពេលនេះ។ លោក ហ៊ីរ៉ូណូរី ស៊ុយស៊ូគី បានថ្លែងដូច្នេះ នៅក្នុងសារអេឡិចត្រូនិកមួយ ផ្ញើរទៅឲ្យវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៩ ខែមីនា។
ការអះអាងរបស់មន្ត្រីស្ថានទូតជប៉ុន មានលក្ខណៈផ្ទុយគ្នា ពីការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែង ជាសាធារណៈ កាលពីប៉ុន្មានថ្ងៃមុន អះអាងពីជំនួបរវាងលោក និងប្រមុខការទូតជប៉ុន ថានឹងត្រូវធ្វើឡើង នៅសប្ដាហ៍ក្រោយ ដោយមានត្រៀមរបៀបវារៈ នៃជំនួបនោះរួចជាស្រេចថែមទៀត និងគ្មានរបៀបវារៈ ដែលជជែកពីបញ្ហាបក្សប្រឆាំង នៅកម្ពុជានោះទេ។
ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រ ដល់និស្សិតសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប [...]