អ្នកវិភាគ៖ បន្ថែមការស្មឹងស្មាធក្នុងបាតុកម្ម ជាការ«បន្ទន់ឥរិយាបថ»របស់បក្សប្រឆាំង
គណបក្សសង្គ្រោះជាតិ បានប្រកាសពីគោលជំហររបស់គណបក្សខ្លួនថា នឹងគោរពដង្ហែតាម ព្រះរាជតម្រិះ និងរាជសាររបស់ព្រះមហាក្សត្រ កាលពីពេលកន្លងទៅ ដែលមានខ្លឹមសារឲ្យគណបក្សធំៗទាំងពីរ ដោះស្រាយនូវបញ្ហាបោះឆ្នោតដោយភាពស្ងាត់ស្ងៀម និងសេចក្តីថ្លៃថ្នូរ។ មិនតែប៉ុណ្ណោះ ទាក់ទងនឹងគម្រោងធ្វើមហាបាតុកម្មរបស់គណបក្សប្រឆាំង ត្រូវបានលោក សម រង្ស៊ី ប្រកាសថា នឹងធ្វើជាលក្ខណស្ងប់ស្ញាត់ ក្នុងស្មារតីដើម្បីសន្តិភាព។ ជំហរនេះ ត្រូវបានលោក ឈាង វុន ស្វាគមន៍ ហើយលោក កែម ឡី និយាយថា ជាជំហានមួយទៀត ក្នុងការបន្ទន់ឥរិយាបថ។
លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក កឹម សុខា នៅក្នុងសន្និសិទកាសែតរបស់គណបក្សសង្គ្រោះជាតិថ្ងៃទី២៦ខែសីហា។ (រូបថត MONOROOM.info/ U. Bory)
ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន [...]