សម រង្ស៊ី៖ មានកំណែទម្រង់ការបោះឆ្នោត ត្រូវតែមានការបោះឆ្នោតថ្មី
បន្ទាប់ពីមានការចរចារវាងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជានោះមក ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានអះអាងថា ទោះមានការចរចារវាងគណបក្សទាំងពីរក៏ដោយ ក៏គណបក្សរបស់លោក នៅតែប្រកាន់គោលជំហរដដែល នោះគឺការទាមទារឲ្យមានការបោះឆ្នោតឡើងវិញ មុនបញ្ចប់អាណត្តិ។
លោក សម រង្ស៊ី និងអ្នកគាំទ្ររបស់លោក។ (រូបថត គណបក្ស)
នយោបាយកម្ពុជា - លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ តាមរយៈទំព័រហ្វេប៊ុកផ្លូវការរបស់ខ្លួន បានពន្យល់នៅថ្ងៃទី១៩ ខែកុម្ភៈនេះថា កាលដែលគណបក្សសង្រ្គោះជាតិ ចូលទៅចរចាជាមួយគណបក្សប្រជាជន គឺដើម្បីដោះស្រាយបញ្ហាប្រទេសជាតិជាមួយគ្នា តែគណបក្សសង្រ្គោះជាតិ នៅតែប្រកាន់គោលជំហរដដែល គឺគាំទ្រឆន្ទះប្រជាពលរដ្ឋ [...]