Posts tagged as "CNRP"

វិភាគ កែម ឡី៖ ការ​ចរចា​នយោបាយ គួរ​ធ្វើ​មុន​ការ​ចរចា​បច្ចេកទេស

វិភាគ កែម ឡី៖ ការ​ចរចា​នយោបាយ គួរ​ធ្វើ​មុន​ការ​ចរចា​បច្ចេកទេស

មជ្ឈដ្ឋានទូទៅបានសម្តែងការខកចិត្ត ចំពោះដំណើរការថយក្រោយ នៃការចរចារវាងគណបក្សទាំងពីរ ដែលទើប​នឹងបានធ្វើលើកចុងក្រោយនេះ ដោយមិនបានចេញសេចក្ដីប្រកាសរួមអ្វីទាំងអស់។ មិនត្រឹមតែប៉ុណ្ណឹង គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈប្រធានគណបក្ស លោក សម រង្ស៊ី បានប្រកាសផ្អាកការចរចានេះ ដោយសំអាង​ហេតុផលថា គណបក្សប្រជាជនកម្ពុជា គ្មានបំណងចង់កែទម្រង់ស្ថាប័នគ.ជ.ប និងចូលតុចរចាដើម្បីគ្រាន់តែបង្អូសពេល​វេលានៃ​ការ​កាន់​អំណាចរបស់ខ្លួនតែប៉ុណ្ណោះ។ សូមអានការវិភាគរបស់ អ្នកវិភាគឯករាជ្យ លោក កែម ឡី ជុំវិញបញ្ហានេះ។


គូរបដិបក្ខនយោបាយកម្ពុជាដ៏ធំទាំងពីរ សម រង្ស៊ី (ខាងឆ្វេង) និង ហ៊ុន សែន។ (រូបថត ឯកសារ)

នយោបាយកម្ពុជា - លោកកែម ឡី ជាអ្នកស្រាវជ្រាវបញ្ហាសង្គម [...]

ហ៊ុន សែន ចំអក​បក្ស​ប្រឆាំង​ពី​អង្គរក្ស​និង​តៃកុង​ឡាន​ ថាប្រាក់​ឈ្នួល​តិច

ហ៊ុន សែន ចំអក​បក្ស​ប្រឆាំង​ពី​អង្គរក្ស​និង​តៃកុង​ឡាន​ ថាប្រាក់​ឈ្នួល​តិច

ជាថ្មីម្ដងទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងរិះគន់ចំអក ទៅនឹងការសុំដំឡើងប្រាក់ឈ្នួលរបស់កម្មករ ទាមទារ១៦០ដុល្លារ ក្នុងមួយខែ ដោយផ្តោតទៅលើ មេដឹកនាំគណបក្សប្រឆាំងថា អង្គរក្សនិងតៃកុងឡានរបស់ខ្លួន បានប្រាក់ខែត្រឹមតែ៨០ដុល្លារប៉ុណ្ណោះ ក្នុងមួយខែ។


លោកហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ ក្នុងឱកាសចែកប័ណ្ណកម្មសិទ្ធិដីធ្លី ដល់ពលរដ្ឋ នៅក្នុងខេត្តស្ទឹងត្រែង កាលពី ទី២១ មករា ឆ្នាំ២០១២។ (រូបថតផ្ដិតពីវីដេអូទូរទស្សន៍ជាតិ)

វិបត្តិការងារ - ថ្លែងក្នុងពិធីចែកសញ្ញាបត្រ ដល់គរុនិស្សិតនៅវិទ្យាស្ថានជាតិអប់រំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលមិនមានលទ្ធភាព ក្នុងការបើកប្រាក់ឈ្នួលឲ្យកម្មករ [...]

យ៉ង់ គឹមអេង ខក​ចិត្ត​នឹង​ជំនួប​ទី​៣ ថា​មិន​បាន​ផ្ដល់​ប្រយោជន៍​អ្វី

យ៉ង់ គឹមអេង ខក​ចិត្ត​នឹង​ជំនួប​ទី​៣ ថា​មិន​បាន​ផ្ដល់​ប្រយោជន៍​អ្វី

ជំនួបលើកនេះ ហាក់មិនមានភាពជឿនលឿន និងអាចគ្រាន់តែជាយន្ដការមួយ សម្រាប់អូសបន្លាយពេលប៉ុណ្ណោះ ព្រោះ​គណបក្សទាំងពីរ គ្មានចិត្តចង់ត្រូវគ្នានោះទេ។ នេះជាប្រតិកម្មរបស់លោក យ៉ង គឹមអេង មេដឹកនាំអង្គការ​សង្គម​ស៊ិវិលមួយរូប ទាក់ទងនឹងជំនួបទី៣ របស់ក្រុមការងារមកពីគណបក្សទាំងពីរ នៅព្រឹទ្ធសភា ថ្ងៃទី១០ ខែមីនានេះ។


ខាងមុខ៖ លោក ប៊ិន ឈិន (ខាងឆ្វេង) និងលោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា នៅមន្ទីរ​ព្រឹទ្ធសភា ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

នយោបាយកម្ពុជា - សម្រាប់អ្នកសង្កេតការណ៍ទូទៅ ក៏បានចាត់ទុកដែរថា ជំនួបទីបីនេះ បានជួបនឹងភាពបរាជ័យ ដោយសារតែគ្មានសេចក្ដីប្រកាសរួមណាមួយ [...]

ជំនួប​ទី​បី​បរាជ័យ តែ​អាច​មាន​លទ្ធផល​នៅ​ថ្ងៃ​ទី​ ១៧មីនា ខាង​មុខ

ជំនួប​ទី​បី​បរាជ័យ តែ​អាច​មាន​លទ្ធផល​នៅ​ថ្ងៃ​ទី​ ១៧មីនា ខាង​មុខ

កិច្ចប្រជុំនៃគណកម្មការចម្រុះរបស់គណក្សទាំងពីរ ដោយបិទទ្វា ក្នុងរយៈពេលបីម៉ោង នៅមិនទាន់ទាញបានចំណុច​ត្រូវគ្នា ដោយមិនបានចេញជាសេចក្តីប្រកាសរួមអ្វីឡើយ។ តែទោះយ៉ាងណាក៏ដោយ ក៏គណបក្សទាំងពីរ​នៅ​តែ​សង្ឃឹមថា បន្ទាប់ពីទទួលបានមតិណែនាំពីថ្នាក់ដឹកនាំកំពូល កិច្ចប្រជុំថ្នាក់បច្ចេកទេសនាពេលខាងមុខ អាចនឹង​ទទួល​បានលទ្ធផលជាវិជ្ជមាន។


មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា (ខាងឆ្វេង) និងគណបក្សសង្គ្រោះជាតិ បន្ទាប់ពីជំនួបទី៣ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤ នាមន្ទីរព្រឹទ្ធសភា។ (រូបថត MONOROOM.info/ S. Tith)

នយោបាយកម្ពុជា - ចំណុចដែលគណបក្សសង្គ្រោះជាតិ បានលើកយកមកពិភាក្សា ហើយត្រូវបរាជ័យគ្មាន​ការ​ឯកភាពគ្នានោះ ត្រូវបានលោក សុន ឆ័យ [...]

ជំនួប​ទី​៣​រវាង​បក្ស​ទាំង​ពីរ បញ្ចប់​គម្រោង​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត?

ជំនួប​ទី​៣​រវាង​បក្ស​ទាំង​ពីរ បញ្ចប់​គម្រោង​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត?

គណៈកម្មការចម្រុះកែទម្រង់ការបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដែលធ្វើ​ពលិការមិនចូលសភា នឹងបន្តកិច្ចពិភាក្សារបស់ខ្លួននៅថ្ងៃចន្ទទី១០ ខែមីនានេះ តាមការគ្រោងទុក។


ជំនួបរវាងគណបក្សទាំងពីរ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធសភា។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - លោក យ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងបញ្ជាក់ថា ក្រុមការងារ​គណបក្សសង្គ្រោះជាតិ នឹងចូលប្រជុំតាមការគ្រោងទុកនៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សារលើកែទម្រង់ការបោះឆ្នោត។ លោកបន្តថា៖ «យើងនឹងយកអនុសាសន៍របស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) អំពីការកែទម្រង់ប្រព័ន្ធ​ចុះឈ្មោះបោះឆ្នោតបែបទំនើប [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...