ក្លែងឯកសារបាត់ឈ្មោះគ្រូបង្រៀនម្នាក់ពីក្រសួង សង្ស័យរឿងនយោបាយ
គ្រូបង្រៀនម្នាក់ មានអតីតភាពការងារជាង២១ឆ្នាំ ត្រូវបាន«លុប»ឈ្មោះពីក្រសួងអប់រំ ដោយមិនដឹងខ្លួន តាមឯកសារក្លែងបន្លំហត្ថលេខា និងឈ្មោះរបស់លោក ក្រោយពីលោកបានព្យួការងារ និងចូលជាសមាជិកក្រុមប្រឹក្សាឃុំគោកកធិន ក្នុងគណបក្សសង្គ្រោះជាតិ។
សកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅខេត្តបន្ទាយមានជ័យ កាលពីខែកក្កដាឆ្នាំ២០១៣។ (រូបថតហ្វេសប៊ុក)
មន្ត្រីរាជការសាធារណៈ - គ្រូបង្រៀនម្នាក់ នៃសាលាបឋមសិក្សាកាត្រៃ ស្ថិតក្នុងឃុំគោកកធិន ស្រុកថ្មភួក ខេត្តបន្ទាយមានជ័យ ត្រូវបានជនមិនស្គាល់មុខក្នុងក្រសួងស្ថាប័នអប់រំរបស់រដ្ឋ ក្លែងឯកសារសាធារណៈ ដោយធ្វើនូវលិខិតលាឈប់ពីការងារជំនួសលោក ទាំងលោកមិនបានដឹងខ្លួន។ លោកគ្រូ ផា សុខនឿត ដែលរងគ្រោះបាត់បង់តួនាទីពីគ្រួបង្រៀន [...]