បក្សសង្គ្រោះជាតិ ចោទថាបក្សប្រជាជន«ប្លន់»យុទ្ធសាស្រ្តខ្លួន
គណបក្សសង្គ្រោះជាតិ បានចោទប្រកាន់ថា យ៉ាងហោចណាស់ មានទូរស័ព្ទដៃ៨គ្រឿង និងអាយផេត៨គ្រឿងរបស់ ក្រុមបេក្ខជនជាប់ឆ្នោតតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ត្រូវបានមនុស្សមួយក្រុមរឹបអូសយក និងមិនទាន់សងត្រឡប់មកវិញនៅឡើយ។ មនុស្សទាំងនោះ ត្រូវបានគណបក្សសង្រ្គោះជាតិ ចោទថា ជាយោធាស្លៀកពាក់ស៊ីវិល បញ្ជាដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ឲ្យមកបំភិតបំភ័យ គណបក្សសង្រ្គោះជាតិឲ្យចូលប្រជុំសភា និងប្លន់យកយុទ្ធសាស្រ្តនយោបាយ របស់គណបក្សសង្រ្គោះជាតិ។
លោក សម រង្ស៊ី (កណ្ដាល) និងលោកប៉ុល ហំម (ខាងស្តាំ)។ (រូបថត MONOROOM.info/ U. Bory)
នយោបាយ - ប្រធានគណៈកម្មាធិការនាយក នៃគណបក្សសង្រ្គោះជាតិ លោក ប៉ុល ហំម បានថ្លែងបញ្ជាក់ [...]