Posts tagged as "CNRP"

សម រង្ស៊ី និង​មន្ត្រី CNRP ចេញ​មុខ​បដិសេធ​ការបង្ហោះ ដែល​អំពាវនាវ​ឲ្យ​ចេញ​ទៅ​បោះឆ្នោត

សម រង្ស៊ី និង​មន្ត្រី CNRP ចេញ​មុខ​បដិសេធ​ការបង្ហោះ ដែល​អំពាវនាវ​ឲ្យ​ចេញ​ទៅ​បោះឆ្នោត

«កុំប្រើល្បិចក្លែងបន្លំឯកសារ! នេះជាលិខិតក្លែងក្លាយ សូមកុំយល់ច្រឡំ» នេះ ជាការលើកឡើង របស់លោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានចេញមុខមកប្រតិកម្មមុនគេ នៅចំពោះការបង្ហោះសេចក្ដីថ្លែងការណ៍មួយ ដោយប្រើឈ្មោះគណនី «Phnom Penh Post» អះអាងថា លោក កឹម សុខា ដែលកំពុងជាប់ឃុំ ក្នុងពន្ធនាគារត្រពាំងផ្លុង (ជិតព្រំដែនយួន) បានអំពាវនាវ ឲ្យពលរដ្ឋចេញទៅបោះឆ្នោត។

សេចក្ដីថ្លែងការណ៍ «ក្លែងក្លាយ» ដដែលនោះ ក៏ត្រូវបានយកទៅបង្ហោះ នៅលើគណនីមួយផ្សេង ដែលម្ដងនេះ ដាក់ឈ្មោះរបស់លោក មុត ចន្ថា «Chantha Muth» តែម្ដង។ ទំនងជាក្ដៅស្លឹកត្រជៀក លោក មុត ចន្ថា បានលត់ត្រឡប់ទៅជន ដែលនៅពីក្រោយការបន្លំនេះ ដូច្នេះថា៖ «ជនខិលខូចថោកទាប កំពុងក្លែងបន្លំហ្វេសប៊ុករបស់ខ្ញុំ ដោយប្រើប្រាស់រូបថតរបស់ខ្ញុំ។ ដូច្នេះសូមបងប្អូនជនរួមជាតិ កុំមានការភ័ន្តច្រឡំ។ នេះជាល្បិចកល របស់ពួកអាថោកទាប អមនុស្ស។»។

[...]

របប ហ៊ុន សែន រាំង​ខ្ទប់​១៧គេហទំព័រ​មិន​ឲ្យ​ដំណើរការ​ មុន​និង​ក្នុង​​ថ្ងៃ​បោះឆ្នោត

របប ហ៊ុន សែន រាំង​ខ្ទប់​១៧គេហទំព័រ​មិន​ឲ្យ​ដំណើរការ​ មុន​និង​ក្នុង​​ថ្ងៃ​បោះឆ្នោត

បើទោះជារងការរិះគន់ ពីការរិតត្បិតសិទ្ធិសេរីភាព ផ្នែកសារព័ត៌មានក៏ដោយ តែរបបដឹកនាំរបស់នាយករដ្ឋមន្ត្រីចាស់វស្សា នៅកម្ពុជា មិនញញើតញញើម ក្នុងការរិតត្បិតលើប្រព័ន្ធផ្សព្វផ្សាយ បន្ថែមទៀតឡើយ។ គេហទំព័ររបស់ស្ថាប័នសារព័ត៌មាន រួមនឹងគេហទំព័ របស់គណបក្សប្រឆាំង សរុបចំនួន១៧ស្ថាប័ន រាប់ទាំងគេហទំព័ររបស់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ (MONOROOM.info) ផង ត្រូវបានរាំងខ្ទប់ មិនឲ្យដំណើរការ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃសៅរិ៍ទី២៨ ខែកក្កដានេះ រហូតដល់ថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ដែលជាថ្ងៃបោះឆ្នោតជាតិ។

ស្ថាប័នផ្សព្វផ្សាយ ដែលជាម្ចាស់គេហទំព័ររងគ្រោះ ព្រោះការសម្រេច របស់រដ្ឋាភិបាលក្រុងភ្នំពេញ ត្រូវបានគេស្គាល់ថា ជាស្ថាប័នសារព័ត៌មាន​ឯករាជ្យ ទាំងក្នុងនិងក្រៅស្រុក ដែលតែងផ្ដល់ព័ត៌មានសុក្រិត និងស៊ីជម្រៅ ដូចយ៉ាង វិទ្យុសម្លេងសហរដ្ឋអាមេរិក (khmer.voanews.com) វិទ្យុសម្លេងអាស៊ីសេរី (rfa.org/khmer) [...]

ពលរដ្ឋខ្មែរនៅ ម៉ុងរ៉េអាល់ អំពាវនាវឲ្យធ្វើពហិការការបោះឆ្នោត

ពលរដ្ឋខ្មែរនៅ ម៉ុងរ៉េអាល់ អំពាវនាវឲ្យធ្វើពហិការការបោះឆ្នោត

លោក លី សុខា អ្នកក្រុង ម៉ុងរ៉េអាល់ (ប្រទេសកាណាដា) មួយរូប ដែលអះអាងថា នឹងទៅចូលរួមបាតុកម្មនោះ បានថ្លែងប្រាប់អ្នកឆ្លើយឆ្លងព័ត៌មាន របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ប្រចាំប្រទេសកាណាដាថា រលកបាតុកម្ម នៅជុំវិញផែនដីនេះ មានលក្ខណៈជាអន្តរជាតិ និងជាប្រវត្តិសាស្ត្រ ហើយជាគំនិតផ្ដួចផ្ដើមឡើង របស់លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ។

បាតុកររូបនេះ បានថ្លែងថា៖ «ពលរដ្ឋកម្ពុជា ត្រូវតែងើបឈរឡើង ជាមួយមិត្តភ័ក្រ-ញាតិមិត្ត​របស់ខ្លួន ដែលមាននៅក្នុងទ្វីបអ៊ឺរ៉ុប នៅកូរ៉េ នៅជប៉ុន នៅសហរដ្ឋអាមេរិក នៅកាណាដា និងនៅអូស្ត្រាលី។ និយាយទៅ គឺនៅគ្រប់កន្លែងទាំងអស់ នៅក្នុងពិភពលោក ហើយយើងមានបំណង ចង់ធ្វើសេចក្ដីអំពា​វនាវ ទៅពលរដ្ឋកម្ពុជានៅក្នុងស្រុក ឲ្យធ្វើពហិការការបោះឆ្នោត ដោយហេតុថា ការបោះឆ្នោតនេះ ជាការបោះឆ្នោតបោកបញ្ឆោត។»។

លោក លី បានបន្តថា៖ «ពលរដ្ឋខ្មែរនៅក្នុងស្រុក មិនអាចនិយាយបានទេ។ ពួកគេធ្វើអ្វី [...]

ប្រមុខ អ.ស.ប សង្កត់​ធ្ងន់​ពី​បញ្ហា​បក្ស​ប្រឆាំង និង​ប្រាប់​រដ្ឋាភិបាល​ឲ្យ​គោរព​សិទ្ធ​មនុស្ស

ប្រមុខ អ.ស.ប សង្កត់​ធ្ងន់​ពី​បញ្ហា​បក្ស​ប្រឆាំង និង​ប្រាប់​រដ្ឋាភិបាល​ឲ្យ​គោរព​សិទ្ធ​មនុស្ស

រដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវលើកកំពស់ ក្នុងការគោរព​​តាមបទដ្ឋាន​អន្តរជាតិ ទាក់ទងនឹងសិទ្ធិមនុស្ស និងជាពិសេសត្រូវធានា ឲ្យគ្រប់តួអង្គ នៃក្រុមសង្គមស៊ីវិល និងក្រុមគណបក្សនយោបាយ អាចអនុវត្តន៍​សិទ្ធិប្រជាធិបតេយ្យ​របស់ពួកគេ បានដោយសេរី។ នេះ ជាការថ្លែងឡើង របស់អ្នកនាំពាក្យ របស់លោក អង់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលចេញផ្សាយ​ឲ្យដឹង នៅល្ងាចថ្ងៃសុក្រ ពីរថ្ងៃមុនថ្ងៃបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នៅក្នុងប្រទេសកម្ពុជា ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ខាងមុខ។

ខណៈគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច និងគណបក្សមួយចំនួន បានអំពាវនាវឲ្យពលរដ្ឋកម្ពុជា ចេញទៅបោះឆ្នោតនោះ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏សំខាន់ [...]

FIDH៖ «ការបោះឆ្នោត​២៩កក្កដា ​ជា​ឆាកល្ខោនដើម្បីបន្តអំណាចផ្ដាច់ការ​របស់ ហ៊ុន សែន»

FIDH៖ «ការបោះឆ្នោត​២៩កក្កដា ​ជា​ឆាកល្ខោនដើម្បីបន្តអំណាចផ្ដាច់ការ​របស់ ហ៊ុន សែន»

បើទោះជាមានគណបក្សចំនួន២០ ចូលរួមក្នុងការបោះឆ្នោតជាតិ ថ្ងៃទី២៩ ខែកក្កដាខាងមុខ នេះក៏ដោយ តែព្រឹត្តិការណ៍នយោបាយ ជាច្រើនបានកើតឡើង នៅមុនការបោះឆ្នោត ដែលមិនអាចឲ្យគេ ចាត់ទុកការបោះឆ្នោតមួយនេះ ថាជាការបោះឆ្នោតពិតប្រាកដនោះឡើយ។ នេះ ជាការប្រកាស នៅក្នុងសេចក្ដីថ្លែងការណ៍មួយ របស់សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ ហៅកាត់ថា «FIDH» ដែលមានស្នាក់ការធំ ក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង។

សេចក្ដីថ្លែងការណ៍ របស់អង្គការអន្តរជាតិដ៏ធំមួយនេះ ដែលចេញផ្សាយ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ បានរំលឹកឡើងវិញ ពីព្រឹត្តិការណ៍នយោបាយទាំងឡាយ ដែលបានកើតឡើង រាប់ចាប់តាំងពីពីរឆ្នាំកន្លងមក ក្នុងនោះ មានយុទ្ធនាការបំភិតបំភ័យ ធ្វើទុក្ខបុកម្នេញ ប្រើប្រាស់ប្រព័ន្ធតុលាការ និងការវាយប្រហារមិនឈប់ឈរ ប្រឆាំងនឹងក្រុមសមាជិកគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងស្ថាប័នផ្សព្វផ្សាយឯករាជ្យ។

អត្ថបទរបស់សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...