Posts tagged as "CNRP"

រវាង​«ភស្តុតាង​កាលៈទេសៈ» និង​«ភស្តុតាង​ដោយ​ផ្ទាល់»

រវាង​«ភស្តុតាង​កាលៈទេសៈ» និង​«ភស្តុតាង​ដោយ​ផ្ទាល់»

ការចាប់ចងមនុស្ស ដោយអាជ្ញាធរ ឬដោយតុលាការកម្ពុជា បានធ្វើឡើងខ្លាំង ភ្លាមៗ បន្ទាប់ពីមានការ​ប៉ះ​ទង្គិច​គ្នា រវាង​អាជ្ញាធរមាន​សមត្ថកិច្ច និងក្រុមបាតុករ នាស្ពាននាក ជិតទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែ​កក្កដា ឆ្នាំ២០១៤។ មេធាវីរបស់ជនសង្ស័យទាំងអស់ សុទ្ធតែបានអះអាងថា ពួកគេមានភស្ដុតាងជាវីដេអូ ឬ​ជា​សាក្សីរស់ អះអាង​ពីភាព​គ្មាន​ទោសពៃរ៍ របស់កូនក្ដីរបស់ពួកគេ។ តែផ្ទុយទៅវិញ តុលាការនៅតែមាន​អំណះ​អំណាង ពីការរកឃើញទោសកំហុស ហើយ​ចាប់ក្រុមជនសង្ស័យទាំងនោះ ដាក់ពន្ធនាគារបានរហូត មក​ទល់​នឹង​​សព្វថ្ងៃ (បើទោះជាពួកគេខ្លះ ត្រូវបានដោះលែង ឲ្យ​នៅ​ក្រៅ​ឃុំ ជាបណ្ដោះអាសន្នក៏ដោយ)។

ករណីនេះ ត្រូវបានអ្នកច្បាប់ពន្យល់ថា ដោយសារតែតុលាការ និងអាជ្ញាធរកម្ពុជា ដឹកនាំដោយរដ្ឋាភិបាល​សព្វ​ថ្ងៃ សំអាង​លើ«ភស្ដុតាងកាលៈទេសៈ» ក្នុងការដាក់ទោស ជាជាង«ភស្ដុតាងដោយផ្ទាល់»។ ភស្ដុតាង​កាលៈទេសៈ ត្រូវបាន​ពន្យល់​ថា ជាព្រឹត្តិការណ៍នយោបាយ និងសង្គម [...]

សកម្មជន​​បក្ស​ប្រឆាំង អាច​នឹង​រួច​​«ទោស»​ក្នុង​ថ្ងៃ​ទី​១៩ ខែឧសភា​ខាងមុខ?

សកម្មជន​​បក្ស​ប្រឆាំង អាច​នឹង​រួច​​«ទោស»​ក្នុង​ថ្ងៃ​ទី​១៩ ខែឧសភា​ខាងមុខ?

លោក មាជ សុវណ្ណារ៉ា សកម្មជនបក្សសង្គ្រោះជាតិ និងជាស្ថាបនិកវិទ្យុខ្មែរប៉ុស្តិ៍ រួមនឹងជនសង្ស័យមួយចំនួនទៀត ដែល​ត្រូវ​បានតុលាការរាជធានី ចាប់ឃុំក្នុងរយៈកាលកន្លងមក អាចនឹងត្រូវបានធ្វើការដោះលែង បន្ទាប់ពីសវនាការអង្គ​សេចក្តី​នា​ថ្ងៃទី១៩ ខែឧសភាខាងមុខនេះ។ នេះបើយោងតាមជឿជាក់ របស់លោកមេធាវីការពារក្ដីឲ្យជនសង្ស័យទាំងនេះ ដោយ​សំអាងទៅលើការស្រាវជ្រាវ និងប្រមូលភស្តុតាងនានា មកពិនិត្យ បញ្ជាក់ពីការមិនបានប្រព្រឹត្តិ​ ដូចការចោទ​ប្រកាន់​ឡើយ។

តាមការគ្រោងទុក តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ នឹង​បើក​សវនាការ ​លើ​​សំណុំ​រឿង​​លោក​ មាជ សុវណ្ណារ៉ា និង​សកម្មជន​បក្សប្រឆាំង​មួយ​ចំនួន​ទៀត​ នាព្រឹក​ថ្ងៃទី​១៩ ខែ​ឧសភា​ខាង​មុខ​នេះ បន្ទាប់​ពីបានដោះលែង ឲ្យនៅក្រៅឃុំ​មួយ​រយៈមក។ សវនាការនេះ ជាប់ពាក់ព័ន្ធនឹង ការបង្ករមាន​អំពើ​ហិង្សា ក្រោយបាតុកម្ម កាលពី​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​២០១៤ នៅចំណុចស្ពាននាគ ទីលានប្រជា​ធិបតេយ្យ។

[...]
CPP បញ្ជា​ឲ្យ​​ឃ្លាំ​មើល​ជំនួប​អ្នក​គាំទ្រ​ CNRP នៅ​តាម​ខេត្ត

CPP បញ្ជា​ឲ្យ​​ឃ្លាំ​មើល​ជំនួប​អ្នក​គាំទ្រ​ CNRP នៅ​តាម​ខេត្ត

កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៥ នេះ លោក សាយ ឈុំ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានដាក់​លិខិត​ណែនាំ​មួយច្បាប់ ទៅកាន់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា តាមខេត្តរាជធានី ក្នុងការចាត់កម្លាំងតាមដាន និង​ឃ្លាំ​មើល តាមដានស្តាប់ និងកត់ត្រា រាល់ការរិះគន់នានា របស់គណបក្សសង្គ្រោះជាតិ នៅតាមមូលដ្ឋាន មកលើគណបក្ស​ប្រជាជនកម្ពុជា ជាពិសេស បានផ្តោតសំខាន់ទៅលើ ការនិយាយរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទីមួយនៃរដ្ឋសភា ថាបានបន្តរំលោភ លើវប្បធម៌សន្ទនា នៃគណបក្សទាំងពីរ។

លិខិតដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានមួយច្បាប់ដែរនោះ បានលើកឡើងថា៖ «យោងសភាពការណ៍បច្ចុប្បន្ន ដែលគណបក្សទាំងពីរ (CPP និង CNRP) បាននឹងកំពុងជំរុញអនុវត្តន៍ វប្បធម៌សន្ទនា ឲ្យបានល្អប្រសើរ ដើម្បីប្រយោជន៍​រួម​របស់ជាតិ និងប្រជាជនយើងនោះ ក៏នៅមានថ្នាក់ដឹកនាំ CNRP ខ្លះ ពិសេសឯកឧត្តម កឹមសុខា នៅបន្តវាយប្រហារ [...]

មាជ សុវណ្ណារ៉ា៖ ហ៊ុន សែន និយាយ​អ្វី​ចេះ​តែ​ត្រូវ!

មាជ សុវណ្ណារ៉ា៖ ហ៊ុន សែន និយាយ​អ្វី​ចេះ​តែ​ត្រូវ!

នាយករដ្ឋមន្រ្តីបីទសវត្សន៍របស់កម្ពុជា លោក ហ៊ុន សែន គប្បីត្រូវធ្វើការបែងចែក ឲ្យដាច់ពីគ្នា រវាងវប្បធម៌សន្ទនា និងការ​រិះគន់ ដើម្បីប្រយោជន៍ជាតិ និងសង្គម។ នេះជាការថ្លែងអះអាង របស់លោក មាជ សុវណ្ណារ៉ា សកម្មជនគណបក្ស​សង្គ្រោះ​ជាតិ ខេត្តបន្ទាយមានជ័យ និងជាស្ថាបនិកវិទ្យុខ្មែរប៉ុស្ដ៍។ លោកបានថ្លែងឡើងថា សម្រាប់គណបក្សប្រជាជនកម្ពុជា ដូច​ជា​លោកនាយករដ្ឋមន្រ្តីជាដើម អ្វីដែលលោកលើកឡើង សុទ្ធតែត្រឹម«ត្រូវ» តែមើលមកគេ អ្វីដែលបានលើកឡើង សុទ្ធតែ​«ខុស»​ទាំងអស់។

ប្រតិកម្មខាងលើនេះ ក្រោយពីការលើក ឡើងរបស់លោកនាយករដ្ឋមន្រ្តី ជាថ្មីម្តងទៀត ពី«វប្បធម៌សន្ទនា» និងបញ្ហា «ទឹក​ឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី»។ ការឆ្លើយតបរបស់លោក ហ៊ុន សែន នាពេលនេះ បន្ទាប់ពីលោក សម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍ថា ស្នើឲ្យដៃគូសន្ទនាទាំងអស់ គោរពគ្នាទៅវិញទៅមក។ លោកនាយករដ្ឋមន្រ្តី បានស្នើ​ឲ្យមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន គ្រប់មូលដ្ឋាន [...]

បក្ស​សង្គ្រោះ​ជាតិ​ថា ខ្លួន​បន្ត​«វប្បធម៌​សន្ទនា» ទោះ ហ៊ុន សែន គម្រាមបញ្ចប់

បក្ស​សង្គ្រោះ​ជាតិ​ថា ខ្លួន​បន្ត​«វប្បធម៌​សន្ទនា» ទោះ ហ៊ុន សែន គម្រាមបញ្ចប់

សមាជិក នៃគណកម្មការនាយក នៃគណបក្សសង្គ្រោះជាតិ មួយរូប បានអះអាងប្រាប់ ទស្សានាវដ្ដីមនោរម្យ.អាំងហ្វូថា គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សសម្លេងភាគតិច ក្នុងរដ្ឋសភា នៅតែរក្សា និងគាំទ្រ នូវវប្បធម៌សន្ទនា រវាង​គណបក្ស​នយោបាយទាំងពីរ។ ថ្លែងក្នុងល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ មន្រ្តីរូបនេះបានបន្តថា ថ្នាក់ដឹកនាំ​នៃគណបក្សទាំង​ពីរ បាន​សម្រេច និងរក្សានូវគោលជំហរ របស់ខ្លួនជានិច្ច ក្នុងការរក្សានូវតម្លៃ នៃវប្បធម៌សន្ទនា ដែលបានកើតចេញ ពីកិច្ច​ព្រម​ព្រៀង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។

មិនអាចភ្ជាប់ទំនាក់ទំនង ជាមួយអ្នកនាំពាក្យ របស់គណបក្សសង្គ្រោះជាតិ បានទេ ដោយពុំមាន អ្នកទទួលទូរស័ព្ទ។ ដូច​គ្នានេះដែរ តាមការអះអាង របស់លោក លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ ជាមួយវិទ្យុ​ក្នុង​ស្រុក​មួយ បានលើកឡើងយ៉ាងខ្លីថា គណបក្សសង្គ្រោះជាតិ កំពុងជំរុញ និងរក្សានូវវប្បធម៌សន្ទនា នៃគណបក្សទាំងពីរ ដោយ​មិនងាករេ។ លោកថា៖ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...