ការដ្ឋានសង់ប្រព័ន្ធលូថ្មីនៅផ្ដុំផ្សារដើមគ នឹងចាប់ផ្ដើមពីថ្ងៃ១០វិច្ឆិកា
ការដ្ឋានសាងសង់ប្រព័ន្ធលូទឹកមួយ នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នឹងត្រូវបើកធ្វើ ចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះទៅ សម្រាប់រយៈពេល៣ខែ។ នេះបើតាមការអះអាង របស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅក្នុងជំនួបមួយ ដែលធ្វើឡើងរវាងពលរដ្ឋ អភិបាលខណ្ឌទួលគោក និងមន្ត្រីសាធារណៈការ និងដឹកជញ្ជូន។
ក្នុងអង្គប្រជុំ ដែលប្រព្រឹត្តិទៅ កាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងសាលាសង្កាត់ផ្សារដើមគ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា គម្រោងសាងសង់ប្រព័ន្ធលូ ដែលមានបណ្ដោយប្រវែង ១០០៥ម៉ែត្រនេះ ជាថវិកាជំនួយថវិកា របស់សាលារាជធានីភ្នំពេញ។
ប្រធានមន្ទីររូបនេះ បានបញ្ជាក់ឲ្យដឹងផងដែរថា ការដ្ឋានសាងសង់មួយនេះ អាចមានរយៈពេលកំណត់ ប្រមាណជា៣ខែ ទើបអាចរួចរាល់។ តែលោកមិនបានចាំថា នឹងត្រូវចំណាយថវិកា អស់ប៉ុន្មាននោះទេ។ លោកបានសំនូមពរ ឲ្យពលរដ្ឋជួយផ្សព្វផ្សាយបន្ត ទៅដល់ប្រជាពលរដ្ឋ [...]