Posts tagged as "Uefa"

Champions League៖ ផ្សាយផ្ទាល់ពីការប្រកួតផ្ដាច់ព្រ័ត្រ រៀលម៉ាឌ្រីត និងលីវើភូល

Champions League៖ ផ្សាយផ្ទាល់ពីការប្រកួតផ្ដាច់ព្រ័ត្រ រៀលម៉ាឌ្រីត និងលីវើភូល

វីដេអូនេះ ត្រូវបានដាក់បង្ហោះជាសាធារណៈ ដោយបណ្ដាញទូរទស្សន៍បារាំង «C8» នៅលើប្រព័ន្ធចែករំលែកវីដេអូ «DailyMotion»។

ការប្រកួតផ្ដាច់ព្រ័ត្រលើកនេះ ដែលប្រព្រឹត្តិទៅក្នុងពហុកីឡារដ្ឋធានី គៀវ (ប្រទេសអ៊ុយក្រែន) នឹងផ្ដល់ក្ដីសង្ឃឹមទៅឲ្យក្រុម រៀលម៉ាឌ្រីត (Real Madrid - អេស្ប៉ាញ) ក្នុងការដណ្ដើមពាន «Champions League» យកមកកាន់ ជាលើកទី១៣របស់ខ្លួន។ ខណៈក្រុម លីវើភូល (Liverpool - អង់គ្លេស) វិញ វាជាការប្រកួតដំបូង ក្នុងវគ្គផ្ដាច់ព្រ័ត្រ រាប់ចាប់តាំងពីឆ្នាំ២០០៧ តែក្រុមហង្សក្រហមមួយនេះ ធ្លាប់បានលើកពានជាជើងឯកអ៊ឺរ៉ុប បាន៥ដងរួចហើយ នៅក្នុងប្រវត្តិរបស់ខ្លួន។