វត្ថុអនុស្សាវរីយ៍«ក្លែងក្លាយ» កំពុងបំផ្លាញវិស័យទេសចរណ៍កម្ពុជា
បន្ទាប់ពីពេលថ្មីៗនេះ មានប្រទេសធំៗយ៉ាងហោចណាស់២ គឺជប៉ុន និងចិន បានធ្វើការហាមប្រាមពលរដ្ឋរបស់ខ្លួន កុំឲ្យទិញវត្ថុអនុស្សាវរីយ៍ ក្នុងពេលទស្សនា លើទឹកដីខេត្តសៀមរាប ជាតំបន់ទេសចរណ៍ ដ៏មានប្រជាប្រិយភាពរបស់កម្ពុជាមកនោះ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងទេសចរណ៍ បានធ្វើការកោះហៅតំណាង មគ្គុទេស្ទក៍ទេសចរណ៍ និងអ្នកធ្វើអាជីវកម្មវត្ថុអនុស្សាវរីយ៍ នៅខេត្តសៀមរាប ដោយព្រមានពីការលក់វត្ថុអនុស្សាវរីយ៍ក្លែងក្លាយ និងការលក់ក្នុងតម្លៃខ្ពស់កប់ពពក ដែលធ្វើឲ្យមានផលប៉ះពាល់ខ្លាំង ដល់វិស័យទេសចរណ៍កម្ពុជា។
ផ្សាររាត្រីនៅក្រុងសៀមរាប ដែលសម្បូរទៅដោយវត្ថុអនុស្សាវរីយ សម្រាប់ទេសចរណ៍ដែលមកទស្សនាអ។ (រូបថតឯកសារ MONOROOM.info)
រាជធានីភ្នំពេញ - ក្នុងពិធីជួបប្រជុំថ្ងៃទី២៤ ខែតុលានេះ [...]