សហជីព៖ ជំនួបរវាងអ្នកបញ្ជាទិញនិងរដ្ឋាភិបាល នឹងបញ្ចប់បញ្ហាកម្មករ
ក្នុងជំនួបជាមួយក្រុមសហជីពអន្តរជាតិ និងអ្នកបញ្ជាទិញម៉ាកយីហោល្បីៗ នៅលើពិភពលោក ខាងសហជីពកម្មករ ជាពិសេសមេដឹកនាំ ដែលធ្វើសកម្មភាពទាមទារតម្លើងប្រាក់ឈ្នួលកន្លងមក បានបង្ហាញការរំពឹងទុកថា បញ្ហានានាដូចបញ្ហារឿងប្រាក់ឈ្នួល អ្នកកំពុងជាប់ឃុំទាង២១នាក់ និងបញ្ហារិតត្បិតសេរីជាដើមនឹងត្រូវបានដោះស្រាយ។
ក្រុមកម្មករធ្វើបាតុកម្មនៅខាងមុខក្រសួងការងារ លើវិថីសហព័ន្ធរ៉ូស្ស៊ី កាល់ពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៣។ (រូបថត MONOROOM.info/O.Vary)
វិបត្តិកម្មករ - លោកអាត់ ធន់ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានថ្លែងនៅថ្ងៃទី២៧ ខែឧសភានេះ ថាវាជារឿងមួយល្អ ដែលក្រុមអ្នកបញ្ជាទិញពិភពលោក និងសហជីពអន្តរជាតិ [...]