Posts tagged as "EU"

​សហភាព​អឺរ៉ុប​៖ ការ​ចាប់​ខ្លួន កឹម សុខា បញ្ជាក់​ពី​កំណើន​ស្ថានភាព​នយោបាយ​ដ៏​គ្រោះថ្នាក់​

​សហភាព​អឺរ៉ុប​៖ ការ​ចាប់​ខ្លួន កឹម សុខា បញ្ជាក់​ពី​កំណើន​ស្ថានភាព​នយោបាយ​ដ៏​គ្រោះថ្នាក់​

ទន្ទឹមគ្នានឹងប្រតិកម្មនានា ដែលកំពុងធ្លាក់ចុះជាបន្តបន្ទាប់ ប្រៀបបាននឹងគ្រាប់ភ្លៀងនោះ សហភាពអ៊ឺរ៉ុប ដែលជាស្ថាប័នបណ្ដុំប្រទេសចំនួន២៨ នៅក្នុងទ្វីបអ៊ឺរ៉ុប ក៏បានចេញសេចក្ដីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃទី៣ ខែកញ្ញ ឆ្នាំ២០១៧នេះ ជុំវិញករណីចាប់ខ្លួនប្រធានគណបក្សប្រឆាំង លោក កឹម សុខា ដោយអាជ្ញាធររដ្ឋាភិបាលកម្ពុជានោះដែរ។

ប្រសិនជាប្រទេស ដែលមានទំនាក់ទំនង ប្រទេសនិងប្រទេស ជាមួយកម្ពុជា បានបង្ហាញជំហរបែបការទូត ជាមួយរដ្ឋាភិបាលលោក ហ៊ុន សែន នោះ តែសម្រាប់សហភាពអ៊ឺរ៉ុប ដែលជាម្ចាស់ជំនួយ និងជាលំហរ​​ទិសដៅ​នាំ​ចេញ​ធំជាង​គេ សម្រាប់ប្រទេសកម្ពុជានោះ មិនសូវជាប្រើប្រាស់ភាសាការទូតប៉ុន្មានទេ។

ដូចក្នុង​

អានពិស្ដារ
សម រង្ស៊ី៖ «ខ្ញុំ​នឹង​ត្រឡប់​ទៅ​កម្ពុជា​វិញ ក្នុង​ឆ្នាំ​២០១៨»

សម រង្ស៊ី៖ «ខ្ញុំ​នឹង​ត្រឡប់​ទៅ​កម្ពុជា​វិញ ក្នុង​ឆ្នាំ​២០១៨»

«ខ្ញុំនឹងត្រឡប់ ទៅប្រទេសកម្ពុជាវិញ នៅឆ្នាំ២០១៨ខាងមុខ។ លោក ហ៊ុន សែន មិនមែនអមតៈទេ។ (I will return to Cambodia in 2018. Hun Sen is not eternal)» នេះ ជាសារដ៏ខ្លី របស់អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅលើទំព័រទ្វីសធើរ (Twitter) ផ្លូវការ​របស់លោក ដែលបានសរសេរបង្ហោះ នៅមុននេះបន្តិច ដើម្បីដាក់បញ្ចប់ នូវការសង្ស័យទាំងឡាយ ដែលបានលើកឡើង ពីលទ្ធភាព នៃការវិលត្រឡប់ចូលមាតុប្រទេស ដែលពោរពេញដោយមន្ទិល របស់លោក។

ពោរពេញដោយមន្ទិល ដោយហេតុថា ទិដ្ឋភាពនយោបាយចុងក្រោយបង្អស់នេះ បានបង្ហាញថា លោក សម រង្ស៊ី ទំនងត្រូវបានកម្ចាត់ចេញ សឹងតែជាស្ថាពរ ពីឆាកនយោបាយខ្មែរ ក្រោមការធ្វើវិសោធនកម្ម ដល់ពីរដងផ្ទួនៗ ទៅលើច្បាប់ស្ដីពីគណបក្សនយោបាយ ដែលកើតចេញពីបញ្ជា របស់លោក ហ៊ុន សែន គូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោក។

មិនមែនត្រឹមតែការកែច្បាប់ខាងលើនេះទេ តែលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា [...]

សមាជិក​សភា​អ៊ឺរ៉ុប​សួរ​ពី​ការ​ធានា​ឲ្យ សម រង្ស៊ី វិល​ចូល​ប្រទេស​វិញ

សមាជិក​សភា​អ៊ឺរ៉ុប​សួរ​ពី​ការ​ធានា​ឲ្យ សម រង្ស៊ី វិល​ចូល​ប្រទេស​វិញ

សំនួរជាលាយលក្ខណអក្សរ​ទាំងបី ត្រូវបានសមាជិកសភាអ៊ឺរ៉ុប យ៉ាងហោចចំនួន៧រូប ដាក់ចូលទៅកាន់ស្ថាប័នកំពូលៗ របស់អ៊ឺរ៉ុប ទាក់ទងនឹងស្ថានការណ៍​នយោបាយ នៅក្នុង​ប្រទេស​កម្ពុជា ហើយត្រូវបាន​ធ្វើឡើង ជាផ្លូវការ តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ តែសំនួរទាំងនេះ នៅតែជាបច្ចុប្បន្នភាព រហូតមកដល់ថ្ងៃនេះ ខណៈគេហទំព័ររបស់សភាអ៊ឺរ៉ុប បានដាក់បង្ហោះសំនួរខាងលើ ជាសាធារណៈ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧។

ស្ថាប័នកំពូលៗទាំងបី របស់សហភាពអ៊ឺរ៉ុបនោះ មាន (១) ប្រមុខការទូតអ៊ឺរ៉ុប អ្នកស្រី ហ្វេដើរីកា ម៉ូហ្គេរីនី (Federica Mogherini) ដែលជាតំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួល​បន្ទុក​កិច្ចការ​បរទេស និងនយោបាយសន្តិសុខ (២) ឯកអគ្គអង្គទូត នៃសហភាពអ៊ឺរ៉ុប [...]

បារាំង​រើស​បាន​ប្រធានាធិបតី​ថ្មី ភ័យ​ឯ​អង់គ្លេស​ឯណោះ!

បារាំង​រើស​បាន​ប្រធានាធិបតី​ថ្មី ភ័យ​ឯ​អង់គ្លេស​ឯណោះ!

បើសិនជាអ្នកស្រី ថេរីសា មេ (Theresa May) នាយករដ្ឋមន្ត្រីអង់គ្លេស បានប្រញាប់​ប្រញាល់ សំដែងនូវ​ក្ដី​អបអរ​ ចំពោះ​ជ័យជំនះ​របស់​លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅក្នុងការ​បោះឆ្នោត​ជ្រើស​រើស​​ប្រធានាធិបតី របស់​ប្រទេស​បារាំងនោះ សម្រាប់ក្រុមអ្នកប្រឆាំងសហភាព​អ៊ឺរ៉ុបវិញ បានគិត​ឃើញ​ថា ការ​ឡើង​មក​កាន់​អំណាច របស់លោក ម៉ាក្រុង ដែលមាននយោបាយការពារអ៊ឺរ៉ុប​យ៉ាងខ្ជាប់ខ្ជួន គឺជាការ​គម្រាម​ទៅ​ដល់ការ​ចរចា​​ទាំងឡាយ ដែលពាក់ព័ន្ធនឹងផលប្រយោជន៍អង់គ្លេស ដើម្បីឲ្យអង់គ្លេស បានចាកចេញ​ពីសហភាព​អ៊ឺរ៉ុប។

«មិនមែនដូចការដើរកំសាន្ដ ចង់ចេញចង់ចូល ក្នុងសួនឧទ្យានទេ»

ដូចសារព័ត៌មាន​ស្ដាំនិយម​អង់គ្លេស ឈ្មោះ «The Daily Telegraph» បានសរសេរ រំលឹកពីសំដី របស់​អនាគត​ប្រធានាធិបតី​បារាំង ដែលមានវ័យក្មេងជាង​គេ​បំផុត​នេះ ដែលបានថ្លែងនៅក្នុងយុទ្ធនាការ​រក​សម្លេង​ឆ្នោត ថា​ ការ​ចាក​ចេញ​របស់អង់គ្លេស [...]

អាមេរិក​គាំទ្រ​សេចក្ដីថ្លែងការណ៍ ដែល​ស្នើ​​ឲ្យ​ដោះលែង​​មន្ត្រី​​សិទ្ធិ​​មនុស្ស​​ទាំង​​៥​រូប

អាមេរិក​គាំទ្រ​សេចក្ដីថ្លែងការណ៍ ដែល​ស្នើ​​ឲ្យ​ដោះលែង​​មន្ត្រី​​សិទ្ធិ​​មនុស្ស​​ទាំង​​៥​រូប

ជាជំហរដ៏មុតមាំ ម្ដងហើយម្ដងទៀត ពីសំណាក់សហគមន៍អន្តរជាតិ ទាក់ទងនឹងករណីមន្ត្រី​សិទ្ធិ​មនុស្ស​ទាំង​៤រូប និង​មន្ត្រី គ.ជ.ប មួយរូប ដែលនៅតែបន្តជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស ទាំងគ្មានការជំនុំជម្រះ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ដាក់​ឃុំ អស់រយៈពេល ជាងមួយឆ្នាំមកហើយ។ នៅថ្ងៃសុក្រទី៥ ខែឧសភានេះ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្ដីថ្លែងការណ៍របស់​ខ្លួន ប្រកាស​គាំទ្រ​សេចក្ដី​ថ្លែងការណ៍ របស់​សហភាព​អ៊ឺរ៉ុប និង​​ការិយាល័យ​ នៃ​​ឧត្ដម​ស្នងការ ​អង្គការ​សហប្រជាជាតិ​ ទទួល​​បន្ទុក​សិទ្ធិមនុស្ស ដែល​ទាមទារ​ ឲ្យ​ដោះលែង​សកម្មជន​ទាំង​ប្រាំរូប ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ។

ក្នុងសេចក្ដីថ្លែងការណ៍ ដែលធ្វើឡើង តាមរយៈអ្នកនាំពាក្យ​ក្រសួង​ការបរទេស​​អាមេរិក អ្នកស្រី «Heather Nauert» បាន​សរសេរ​លើក​យក​ឈ្មោះជនទាំង៥រូប [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...