ញឹក ប៊ុនឆៃ៖ ទ្រង់រណឫទ្ធិ បង្កើតគណបក្ស«ថ្មី» ជាការមិនស្គាល់សមត្ថភាពអង្គឯង
ការបង្កើតគណបក្ស«ថ្មី» របស់ព្រះអង្គម្ចាស់ នរោត្ដម រណឬទ្ធិ បានរងនូវប្រតិកម្មលើកឡើងថា ពិតមែនជាបក្ស«ថ្មី» នៅតែជាតួអង្គ«ចាស់»។ ដូច្នេះរាល់ការសម្តែង ក៏នឹងមិនឃ្លាតឆ្ងាយពី«ទម្លាប់»ចាស់ដដែលៗនោះឡើយ។ សម្រាប់លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច និងជាអតីតគូរសត្រូវក្នុងគណបក្សនេះ កាលពីព្រះអង្គធ្លាប់ជាប្រធាននោះ បាននិយាយថា ព្រះអង្គមិនមានលទ្ធភាពក្នុងការដឹកនាំ ដោយការបង្រួបបង្រួមសមាជិកក្នុងបក្សទេ។
ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិយាងទៅបោះឆ្នោតកាលពីថ្ងៃ៣មិថុនឆ្នាំ២០១២កន្លងទៅ ក្នុងវត្តមួយនៃរាជធានីភ្នំពេញ។ (រូបថត ឯកសារ)
នយោបាយកម្ពុជា - ព្រឹត្តិការណ៍ថ្មីមួយ ដែលបានចូលមកបន្ថែមសាច់រឿង [...]