Posts tagged as "Roger Federer"

តឺនីស៖ ហ្វេដឺរ៉ឺ ឡើង​ទៅ​វគ្គ​១​ភាគ​៤​ជា​បន្ត បន្ទាប់​ពី​ការ​ប្រកួត​ដ៏​តានតឹង

តឺនីស៖ ហ្វេដឺរ៉ឺ ឡើង​ទៅ​វគ្គ​១​ភាគ​៤​ជា​បន្ត បន្ទាប់​ពី​ការ​ប្រកួត​ដ៏​តានតឹង

កីឡាករវាយតឺនីស រ៉ចឺ ហ្វេដឺរ៉ឺ (Roger Federer) ស្ទើរតែធ្លាក់ចេញពីការប្រកួតរ៉ូឡែន ហ្គារ៉ូស (Roland Garros) ទៅហើយ មុនពេលដែលគាត់អាចវាយបកយកឈ្នះកីឡាករហ្គីលឡេស ស៊ីម៉ុន (Gilles Simon) វិញ ក្នុងការប្រកួត៥សិត នៅឯ​ហ្វ្រិនអូផិន (French Open)។


កីឡាករវាយតឺនីស រ៉ចឺ ហ្វេដឺរ៉ឺ។

កីឡាករសញ្ជាតិស្វីស វ័យ៣១ឆ្នាំ បានយកជ័យជំនះលើកីឡាករបារាំង (ស៊ីម៉ុន) ដោយលទ្ធផល ៦-១, ៤-៦, ២-៦, ៦-២ និង ៦-៣ ធ្វើឲ្យគាត់អាចឡើងទៅកាន់វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រជាលើកទី៣៦ ហើយក៏ជាជ័យជំនះលើកទី៩០០ ក្នុងអាជីព​របស់គាត់ដែរ។

បន្ទាប់ពីឆ្លងផុតវគ្គដ៏រន្ធត់នេះ ហ្វេដឺរ៉ឺនឹងត្រូវជួបជាមួយកីឡាករបារាំងមួយរូបទៀត ពោលគឺគាត់ត្រូវតតាំង​ជាមួយនឹង​កីឡាករជូវិលហ្វ្រេដ ធីសុងហ្គា (Jo-Wilfried Tsonga) នៅវគ្គ៨នាក់ចុងក្រោយ។

[...]
វាយកូនបាល់៖ រ៉ចឺ ហ្វេដឺរ៉ឺ ធ្លាក់​ក្រោម​ថ្វី​ដៃ​កីឡាករ​អាស៊ី

វាយកូនបាល់៖ រ៉ចឺ ហ្វេដឺរ៉ឺ ធ្លាក់​ក្រោម​ថ្វី​ដៃ​កីឡាករ​អាស៊ី

កីឡាករវាយកូនបាល់ និងជាម្ចាស់ការពារដំណែងជើងឯក រ៉ចឺ ហ្វេដឺរ៉ឺ (Roger Federer) បានធ្លាក់ចេញពីកម្មវិធី​ប្រកួត​ពានរង្វាន់ ម័ដទូ ម៉ាឌ្រីដអូផិន (Mutua Madrid Open) ក្នុងវគ្គ១៦នាក់ចុងក្រោយ កាលពីថ្ងៃព្រហស្បតិ៏ ក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ បន្ទាប់ពីប្រកួតចាញ់កីឡាករចំណាត់ថ្នាក់លេខ១៤ពិភពលោក របស់ជប៉ុន គេ នីស៊ីកូរី (Kei Nishikori) ដោយលទ្ធផល ៦-៤, ១-៦ និង៦-៣។


កីឡាករវាយកូនបាល់ រ៉ចឺ ហ្វេដឺរ៉ឺ។

បន្ទាប់ពីចាញ់ក្នុងវគ្គទី១ រ៉ចឺ បានព្យាយាមវាយបកយកឈ្នះវិញនៅវគ្គទី២ ប៉ុន្តែទោះបីជាយ៉ាងណា​ក៏កីឡាករសញ្ជាតិស្វីស​រូបនេះ ធ្វើមិនបានល្អនោះទេ នៅក្នុងវគ្គទី៣ ខណៈដែលកីឡាកររបស់អាស៊ី ក៏បានបង្ហាញពីទម្រង់លេងគួរឲ្យភ្ញាក់ផ្អើល​ដែរនោះ។

បន្ទាប់ពីចំណាយពេលអស់១ម៉ោង៣៥នាទី ក្នុងការផ្តួលហ្វេដឺរ៉ឺ [...]

ណាដាល់ ទម្លាក់​ម្ចាស់​ជើង​ឯក ហ្វេដឺរឺ ឡើង​ទៅ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

ណាដាល់ ទម្លាក់​ម្ចាស់​ជើង​ឯក ហ្វេដឺរឺ ឡើង​ទៅ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

កីឡាករវាយកូនបាល់ រ៉ាហ្វា ណាដាល់ (Rafa Nadal) បានប្រកួតឈ្នះកីឡាករស្វីស រ៉ដចឺ ហ្វេដឺរឺ (Roger Federer) ដោយ​លទ្ធផល ៦-៤ និង ៦-២ ហើយអាចបន្តការប្រកួតនៅវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្ត ក្នុងកម្មវិធីប៊ីអិនភី ប៉ារីបាស អូផិន (BNP Paribas Open) កាលពីថ្ងៃព្រហស្បត៏។


កីឡាករវាយកូនបាល់ រ៉ាហ្វា ណាដាល់ (ស្ដាំ) និងកីឡាករស្វីស រ៉ដចឺ ហ្វេដឺរឺ (ឆ្វេង)។

កីឡាករអេស្ប៉ាញរូបនេះ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងបានចូលប្រកួតនៅលើទីលាន ជាលើកដំបូងរបស់គាត់ បន្ទាប់​ពីការត្រឡប់មកពីរបួសរបស់គាត់អស់ពេល ៧ខែ ដោយសារតែបញ្ហាជង្គង់។ គាត់នៅតែធ្វើបានយ៉ាងល្អ នៅក្នុងការប្រកួត អ៊ិនដៀន វ៊ែល ថិននីស កាដិន (Indian Wells Tennis Garden) នេះ។

ណាដាល់ បានបំបាក់ម្ចាស់ការពារដំណែងជើងឯក ម្តងក្នុងវគ្គទី១ និង៣ដង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...