សភានឹងអនុម័តច្បាប់ NGO ទោះភាពចម្រូងចម្រាស់
កាលពីថ្ងៃទី២៣ ខែមិថុនា ម្សិលម៉ិញនេះ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា បានលើកឡើងដូចគ្នា ទៅនឹងការបញ្ជាក់ របស់លោកនាយករដ្ឋ ហ៊ុន សែន នាពេលកន្លងមកនេះថា ច្បាប់សម្រាប់គ្រប់គ្រង អង្គការក្រៅរដ្ឋាភិបាល ចាំបាច់ត្រូវតែមាន ព្រោះដល់ពេលវេលា សម្រាប់រដ្ឋធ្វើការគ្រប់គ្រង ទៅលើអង្គការទាំងនោះ តាមច្បាប់មួយជាក់លាក់ហើយ។
សម្រាប់អង្គការសង្គមស៊ីវិល ជាតិ និងអន្តរជាតិ ចំនួនជិត៤០០អង្គការ ដែលកំពុងមានសកម្មភាព ជួយសង្គមនោះ បានបដិសេធ និងច្រានចោលនូវច្បាប់នេះ ដែលពួកគេគិតថា មានការកាត់បន្ថយនូវសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ ពិសេសកិច្ចដំណើរការ ក្នុងស្ថាប័នអង្គការរបស់ពួកគេ។ ហើយតាមច្បាប់ថ្មីនេះ អង្កការមួយចំនួន អាចឈានទៅរកការបិទចោល ដោយស្វ័យប្រវត្ត។
ចំពោះសេចក្តីព្រាងច្បាប់នេះ បើទោះជាមានការអះអាងដោយតំណាងរដ្ឋាភិបាលថា បានឆ្លងកាត់ការពិគ្រោះយោបល់ និងសិក្ខាសាលានានា ជួយអង្គការសង្គមស៊ីវិល [...]