លីវើភូល ត្រូវបានស្វាគមន៏យ៉ាងកក់ក្តៅ នៅក្នុងទីក្រុងបាងកក
ក្រុមហង្សក្រហម លីវើភូល (Liverpool) បានធ្វើដំណើរមកដល់ទីក្រុងបាងកក ប្រទេសថៃហើយ កាលពីយប់ថ្ងៃព្រហស្បតិ៏ ខណៈដែលមានអ្នកគាំទ្ររាប់ពាន់នាក់ មកចាំទទួលស្វាគមន៏យ៉ាងកោះករ នៅឯព្រលានយន្តហោះ ដុងមឿង (Don Mueang) បន្ទាប់ពីក្រុមព្រីមែលីក (Premier League) របស់អង់គ្លេសមួយនេះ ចាកចេញពីប្រទេសអូស្ត្រាលី។
ការទទួលស្វាគមន៍របស់អ្នកគាំទ្រនៅទីក្រុងបាងកក។ (រូបថត liverpoolfc.com)
បន្ទាប់ពីបំបាក់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ២-០ និងបំបាក់ក្រុមមីលបឺន (Melbourne) របស់អូស្ត្រាលី ២-០ ទៀតកាលពីថ្ងៃពុធកន្លងទៅនោះ លីវើភូលនឹងត្រូវប៉ះក្រុមជម្រើសជាតិថៃម្តង នៅថ្ងៃអាទិត្យចុងសប្តាហ៏នេះ នៅកីឡាដ្ឋានជាតិ រ៉ាចាម៉ាន់ហ្គាឡា (Rajamangala National Stadium)។
បើតាមកាលវិភាគគ្រោងទុក ការប្រកួតនឹងចាប់ផ្តើមនៅម៉ោង [...]