ស្តេវ៉ិន ចឺរ៉ាដ ត្រូវ​វះកាត់​របួស​ស្មា និង​ខក​ខាន​ប្រកួត​ដល់​ចប់​រដូវ​កាល

ក្រុមបាល់ទាត់លីវើភូល (Liverpool) បានរាយការណ៏ថា ពួកគេសម្រេចចិត្តឲ្យកីឡាករប្រធានក្រុម ស្តេវ៉ិន ចឺរ៉ាដ (Steven Gerrard) ទៅធ្វើការវះកាត់របួសស្មា ជាជាងពន្យាពេលតទៅទៀត ព្រោះអាចនឹងប៉ះពាល់ដល់ការប្រកួតសំខាន់ៗ នៅរដូវ​កាលក្រោយ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 07, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបាល់ទាត់លីវើភូល (Liverpool) បានរាយការណ៏ថា ពួកគេសម្រេចចិត្តឲ្យកីឡាករប្រធានក្រុម ស្តេវ៉ិន ចឺរ៉ាដ (Steven Gerrard) ទៅធ្វើការវះកាត់របួសស្មា ជាជាងពន្យាពេលតទៅទៀត ព្រោះអាចនឹងប៉ះពាល់ដល់ការប្រកួតសំខាន់ៗ នៅរដូវ​កាលក្រោយ។


កីឡាករ ស្តេវ៉ិន ចឺរ៉ាដ ប្រធានក្រុមកីឡាករ របស់ក្រុមលីវើភូល។

ចឺរ៉ាដ បានទ្រាំនឹងការឈឺចាប់របួសស្មានេះ ជាច្រើនខែមកហើយ ប៉ុន្តែគាត់តែងតែចង់ពន្យាពេលការវះកាត់ ឲ្យដល់រដូវក្តៅ ដោយសារតែរបួសរបស់គាត់ មានសភាព មិនជាធ្ងន់ធ្ងរប៉ុន្មានផងនោះ។

កាសែតអង់គ្លេស ដឹសាន់ (The Sun) បានរាយការណ៏ថា បន្ទាប់ពីប្រកួត មឺសីសាយ ដឺប៊ី (Merseyside derby) ស្មើគ្នា ខណៈ​ដែលក្រុមហង្សក្រហម មិនអាចរកគ្រាប់បានក្នុងទឹកដីខ្លួនឯងនោះ លោកគ្រូបង្វឹក ប្រេដិន រ៉ដចឺ (Brendan Rodgers) ចង់ឲ្យកីឡាករប្រធានក្រុមរបស់គាត់ ធ្វើការវះកាត់នៅសប្តាហ៏នេះ។

កីឡាករវ័យ ៣២ឆ្នាំ នឹងត្រូវអវត្តមាន ២ប្រកួតចុងក្រោយរបស់ក្រុមលីវើភូល នៃក្របខ័ណ្ឌព្រីមែលីក (Premier League) នៅរដូវកាលនេះ ខណៈដែលលីវើភូល នឹងត្រូវជួបជាមួយក្រុម ហ្វុលហេម (Fulham) នៅថ្ងៃអាទិត្យ និងក្រុម ឃ្យូភីអរ (QPR) នៅថ្ងៃបញ្ចប់រដូវកាល។

វីរបុរស ក្រុមលីវើភូលរូបនេះ ក៏នឹងអវត្តមានក្នុងការប្រកួតមិត្តភាពរវាងក្រុម លីវើភូល និងក្រុម អាស្សាក ខេបថោន (Ajax Cape Town) បន្ទាប់ពីចប់រដូវកាលបាន ២ថ្ងៃ និងប្រហែលជាអវត្តមានពីក្រុមជម្រើសជាតិអង់គ្លេស ដែលនឹងត្រូវ​ជួបប្រកួត​មិត្តភាពជាមួយ ជម្រើសជាតិប្រេស៊ីល និងក្រុមសាធារណៈរដ្ឋអ៊ែកឡង់ ផងដែរ។

ការអវត្តមានរបស់កីឡាករ ស្តេវ៉ិន ចឺរ៉ាដ នឹងផ្តល់ឱកាសឲ្យកីឡាករ ចូចូ ស្យ៊េលវេ (Jonjo Shelvey) ដែលទើបតែ រកគ្រាប់​បាល់បញ្ចូលទីទៅលើក្រុម ម៉ែនញូ (Man United) អាយុក្រោម ២១ឆ្នាំ នាកីឡាដ្ឋាន អូលត្រាហ្វដ (Old Trafford) កាល​ពីយប់ថ្ងៃច័ន្ទ នឹងបានបញ្ចេញថ្វីជើងនៅឈុតធំទៀត។

ចំណែកឯកីឡាករវ័យចំណាស់ ជេមី ខារ៉ាកឺ (Jamie Carragher) នឹងត្រូវធ្វើជាប្រធានក្រុមជំនួស ចឺរ៉ាដ ក្នុងការប្រកួត២​លើកចុងក្រោយ នៅរដូវកាលនេះ ក៏ដូចជា ២ប្រកួតចុងក្រោយក្នុងអាជីពរបស់គាត់ដែរ ព្រោះគាត់នឹងចូលនិវត្ត ក្រោយ​ចប់រដូវកាលនេះ។

ស្តេវ៉ិន ចឺរ៉ាដ អាចនឹងចូលរួមជាមួយនឹងក្លឹប ក្នុងការប្រកួតមិត្តភាពនៅតំបន់អាស៊ី ទៅតាមកាលវិភាគគ្រោងទុក និងអាច​ចូលលេងក្នុងការប្រកួតសក្ខីភាពរបស់គាត់ ដែលគាត់បានរៀបចំប្រកួតមិត្តភាពជាមួយនឹងក្រុម អូឡាំព្យាកូស (Olympiakos) នៅដើមខែសីហា៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...