Posts tagged as "Hang Puthea"

អ្នក​នាំ​ពាក្យ​ថ្មី ថា​ការងារ​ដំបូង​របស់​គ.ជ.ប នឹង​ចាប់​ផ្តើម​នា​ថ្ងៃ​សុក្រ​នេះ

អ្នក​នាំ​ពាក្យ​ថ្មី ថា​ការងារ​ដំបូង​របស់​គ.ជ.ប នឹង​ចាប់​ផ្តើម​នា​ថ្ងៃ​សុក្រ​នេះ

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យថ្មី របស់ គ.ជ.ប បានបញ្ជាក់ថា សមាជិកទាំង៩ កំពុងពិនិត្យលើព្រះរាជក្រិត្យ ក្នុងការ​រៀប​ចំ​រចនាសម្ព័ន្ធរបស់ គ.ជ.ប។ ដោយឡែកសម្រាប់ អគ្គលេខាធិការ និងអគ្គលេខាធិការរង លោកថា នៅមិន​ទាន់​ពិភាក្សា​គ្នា នៅឡើយ។ សម្រាប់លទ្ធផលជាផ្លូវការ គឺការតែងតាំងអ្នកនាំពាក្យប្រចាំ គ.ជ.ប ថ្មីនេះ តែម្តង និងសេចក្តី​ព្រាង​ព្រះ​រាជ​ក្រិត្យ​នៃក្រមខណ្ឌមន្រ្តីរាជការរបស់ គ.ជ.ប។

ការថ្លែងរបស់លោក ហង្ស ពុទ្ធា បានធ្វើឡើង បន្ទាប់ពីមានការពិភាក្សាផ្ទៃក្នុង អស់រយៈពេលពីរថ្ងៃមកហើយ សម្រាប់​ស្ថាប័ន គ.ជ.ប ថ្មី ដែលត្រូវបានអង្គព្រះមហាក្សត្រ ផ្តល់សុពលភាព ទៅលើសមាជិកទាំង ៩ កាលពីថ្ងៃទី១២ ខែមេសា កន្លងមកនេះ។ នៅក្នុងកិច្ចប្រជុំពិភាក្សា ដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១ និង២២ ខែមេសា ដឹកនាំដោយ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប មកពីគណបក្សប្រជាជនកម្ពុជា និងលោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប មកពី​គណបក្ស​សង្គ្រោះជាតិ [...]

បក្ស​​ប្រឆាំង​​សង្ស័យ​លើ ហង្ស ពុទ្ធា បេក្ខភាព​​ទី​៩ គ.ជ.ប ថ្មី?

បក្ស​​ប្រឆាំង​​សង្ស័យ​លើ ហង្ស ពុទ្ធា បេក្ខភាព​​ទី​៩ គ.ជ.ប ថ្មី?

ការដាក់បេក្ខភាពលោក ហង្ស ពុទ្ធា មកជំនួសភ្លាមៗអ្នកស្រី ពុង ឈីវកេក ដែលបានប្រកាសលាឈប់ សម្រាប់​តំណែង ជាសមាជិក គ.ជ.ប ទី៩ថ្មីនោះ បានបង្កឲ្យមានភាពប្រទាំងប្រទើស ជាថ្មីទៀត រវាងគណបក្ស ជាប់ឆ្នោត​ទាំង​ពីរ។ បន្ទាប់​ពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ របស់កម្ពុជា បានថ្លែងជាសាធារណៈ ទាក់ទងនឹង​សំណើរ សុំឲ្យ​ផ្លាស់ប្ដូរជាថ្មីម្ដងទៀត នូវបេក្ខភាពលោក ហង្ស ពុទ្ធា របស់លោក សម រង្ស៊ី នោះ មន្ត្រីគណបក្សសង្គ្រោះជាតិមួយរូប ក៏បានថ្លែងអះអាងដែរថា លោក ហង្ស ពុទ្ធា នាយកអង្គការឃ្លាំមើលការបោះឆ្នោតនិកហ្វិច (Nicfec) មានបុគ្គលិក​លក្ខណៈ ប្រកបដោយភាពមន្ទិល។

លោក រស់ សួរ មន្ត្រីច្បាប់របស់គណបក្សសង្គ្រោះជាតិ បានរិះគន់លោក ហង្ស ពុទ្ធា ខ្លាំងៗថា គិតប្រយោជន៍ខ្លួន ច្រើន​ជាងប្រយោជន៍រួម ឬជាតិ។ មន្ត្រីគណបក្សប្រឆាំង បានពន្យល់ថា កន្លងមក មានក្រុមអង្គការសង្គមស៊ីវិល ប្រមាណ​ជាង​៦០ ធ្លាប់បានប្រកាស ជាសាធារណៈថា សង្គមស៊ីវិលនឹង [...]

​ច្បាប់ គ.ជ.ប៖ ត្រូវ​តម្រូវ​ចិត្ត CPP មុន​ពលរដ្ឋ និង​NGOs?

​ច្បាប់ គ.ជ.ប៖ ត្រូវ​តម្រូវ​ចិត្ត CPP មុន​ពលរដ្ឋ និង​NGOs?

នៅចំពោះការរិះគន់ របស់ពលរដ្ឋម្ចាស់ឆ្នោត និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួន មេដឹកនាំគណបក្សប្រឆាំង បាន​ថ្លែងឡើង ក្នុងន័យជាការសុំទោស ដែលខ្លួន និងក្រុមខ្លួន បានលើកដៃគាំទ្រយ៉ាងតក់ក្រហល់ ទៅនឹងច្បាប់បោះឆ្នោតថ្មី នៅក្នុងសម័យប្រជុំ របស់រដ្ឋសភាជាតិ កាលពីថ្ងៃទី១៩ ខែមីនាកន្លងទៅ។

ក្នុងវេទិការ នៃរដ្ឋសភា លោក សម រង្ស៊ី ប្រធានគណបក្ស​សង្គ្រោះ​ជាតិបានលើកឡើងថា លោកចង់ឲ្យរដ្ឋសភា ដាក់​ច្បាប់​នេះចូលទៅក្នុងការអនុម័ត​ជាបន្ទាន់ ដោយពុំចាំបាច់ពិភាក្សា និងសួរដេញដោលអ្វីឡើយ។ លោកបានយោង​មូល​ហេតុថា តំណាងរាស្រ្តនៃ​គណបក្ស​ទាំងពីរ បានជួបពីភាក្សាគ្នា ក្នុងគណកម្មការបច្ចេកទេស ជាងបីខែរមកហើយ ដែល​គ្រប់គ្រាន់ ក្នុងការដាក់​ច្បាប់​នេះ ឲ្យមានការអនុម័តភ្លាមៗបាន។ ចំពោះការចោទប្រកាន់ថា ច្បាប់នេះ ធ្វើឡើងដើម្បី បំពេញប្រយោជន៍ ឲ្យតែ​គណបក្សទាំងពីរ (គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ) នោះ ត្រូវបានលោក សម រង្ស៊ី [...]

ការ​ចុះ​ឈ្មោះ​និង​បោះ​ឆ្នោត នៅ​តាម​ព្រំដែន​អាច​ទៅ​រួច អាស្រ័យ​លើ​កម្ពុជា

ការ​ចុះ​ឈ្មោះ​និង​បោះ​ឆ្នោត នៅ​តាម​ព្រំដែន​អាច​ទៅ​រួច អាស្រ័យ​លើ​កម្ពុជា

ភាព​មិន​ត្រូវ​គ្នា​ថ្មី ដែល​បាន​កើត​ឡើង​ ក្នុង​ជំនួប​ការងារ​កែ​ទម្រង់ នៃ​ការ​បោះ​ឆ្នោត រវាង​គណបក្ស​ធំ​ទាំង​ពីរ កាល​​​ពី​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ​​នេះ កឺ​ការ​ស្នើ​ឲ្យ​មាន​ការ​បង្កើត​មណ្ឌល​បោះ​ឆ្នោត​នៅ​តាម​ព្រំ​ដែន ដែល​លើក​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។ គណបក្ស​នេះ​យល់​ថា ការ​បង្កើត​ឲ្យ​មាន​មណ្ឌល​បោះ​ឆ្នោត​តាម​ព្រំដែន អាច បង្ហ​លក្ខណៈ​ងាយ​ស្រួល ដល់​ពលករ​ចំណាក​ស្រុក​របស់​កម្ពុជា ប្រើ​ប្រាស់​នូវ​សិទ្ធិរបស់​ខ្លួន​បាន​គ្រប់​គ្រាន់ និង​ទាន់​ពេល​វេលា​ទាំងកា​រចុះ​ឈ្មោះ និង​បោះ​ឆ្នោត។ តែ​ការ​លើក​ឡើង​ខាង​លើ​នេះ ត្រូវ​បាន​បដិសេធ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

សម្រាប់ទស្សនៈនៃក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការលើផ្នែកនេះ បានយល់ថា អ្វីដែលសំខាន់ គឹការសម្រួល តាមគ្រប់លទ្ធភាព និងគ្រប់មធ្យោបាយ ក្នុងការផ្តល់ភាពងាយស្រួលបំផុតដល់ប្រជាពលរដ្ឋ ឲ្យបានមកចុះឈ្មោះ និងបោះឆ្នោតបានគ្រប់គ្នា។ ការលើកឡើងនេះ [...]

ទូត​ឥណ្ឌា​ចោទ​សួរ ពី​ភាព​ស្រប​ច្បាប់ របស់​រដ្ឋាភិបាល​កម្ពុជា

ទូត​ឥណ្ឌា​ចោទ​សួរ ពី​ភាព​ស្រប​ច្បាប់ របស់​រដ្ឋាភិបាល​កម្ពុជា

ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោកឌីនីស ផាតនីក (Dinesh K. Patnaik) បានចោទសួរពីភាពស្របច្បាប់​របស់​រដ្ឋាភិបាល និងរដ្ឋសភាកម្ពុជា ដែលបង្កើតឡើងដោយឯកបក្ស ខណៈគណបក្សមួយទៀត បដិសេធមិនទទួលស្គាល់ និងបន្តធ្វើពហិការ នៅនីតិកាលទី៥នេះ នៅឡើយ។


ខាងមុខ៖ លោក ហេង សំរិន (ខាងឆ្វេង) និងលោក ហ៊ុន សែន ក្នុងថ្ងៃបើកនិតិកាលទីប្រាំនៃរដ្ឋសភា ថ្ងៃទី២៣​ខែកញ្ញា​ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

នយោបាយ - «លទ្ធផលបោះឆ្នោតបានប្រកាសរួចហើយ ហើយសមាជិកសភាក៏បានតែងតាំងហើយដែរ ប៉ុន្តែ​គណបក្ស​មួយមិនព្រមចូលប្រជុំសភា។ កម្ពុជាមានប្រព័ន្ធពហុបក្សនិយម ប៉ុន្តែគណបក្សជាប់ឆ្នោតមួយ​ផ្សេងទៀត​មិនបានចូលរួម ដូច្នេះខ្ញុំគ្រាន់តែចង់លើកជាសំណួរ ថាតើតាមនិយមន័យច្បាប់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...