Posts tagged as "Preah Vihear"

ខ្លីៗ​ពី​ព្រះ​ជីវ​ប្រវត្តិ​អង្គ​ព្រះបរម​រតន​កោដ្ឋ និង​ការ​យាង​ចូល​ទីវង្គត

ខ្លីៗ​ពី​ព្រះ​ជីវ​ប្រវត្តិ​អង្គ​ព្រះបរម​រតន​កោដ្ឋ និង​ការ​យាង​ចូល​ទីវង្គត

ព្រះអង្គទ្រង់ប្រសូត្រថ្ងៃអង្គារ ១១ កើត ខែ​កក្ដិក ឆ្នាំ​ច ចត្វាស័ក ពុទ្ធសករាជ ២៤៦៥ ត្រូវ​នឹង​ថ្ងៃ​ទី៣១ ខែ​តុលា ឆ្នាំ​១៩២២ នា​រាជធានី​ភ្នំពេញ ព្រះ​រាជាណាចក្រ​កម្ពុជា។ ព្រះអង្គ ជា​ព្រះ​រាជ​បុត្រ​ទោល នៃ​ព្រះ​បាទ នរោត្តម សុរាម្រិត និង​ព្រះ​មហាក្សត្រី​យានី ស៊ីសុវត្ថិ កុសមៈ។

ព្រះអង្គឡើងគ្រងរាជសម្បត្តិ​លើក​ទី​មួយ​នៅ ថ្ងៃ​ទី២៨ ខែ​តុលា ឆ្នាំ​១៩៤១។ បន្ទាប់​ពី​ប្រទេស​កម្ពុជា បាន​ទទួល​ឯករាជ្យ​ពី​ប្រទេស​បារាំង ព្រះអង្គ​បាន​ដាក់​រាជ្យ​ថ្វាយ​ព្រះ​បិតា​នៅ ថ្ងៃ​ទី០២ ខែ​មីនា ឆ្នាំ​១៩៥៥ ។ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ដ៏​លើស​លប់ ក្នុង​ការ​បោះ​ឆ្នោត​សភា​នៅ​ខែ​កញ្ញា ១៩៥៥ ព្រះអង្គ​បាន​បង្កើត​នូវ សង្គម​រាស្ត្រ​និយម និង​បាន​កាន់​តំណែង​នាយក​រដ្ឋ​មន្ត្រី។ ព្រះ​អង្គ​ជា​អ្នក​គ្រប់​គ្រង និង​ជា​អ្នក​បង្កើត​ច្បាប់ ដ៏​មាន​ប្រសិទ្ធិភាព​បំផុត នៅ​ប្រទេស​កម្ពុជា ចាប់​ពី​ឆ្នាំ​១៩៥៣ ដល់​ឆ្នាំ​១៩៧០។ នៅ​ឆ្នាំ​១៩៦៣ [...]

ព្រះវិហារ៖ កុយ គួង ថា​កម្ពុជា​មិន​នៅ​ស្ងៀម ចំពោះ​ការ​បង្ក​ហេតុ​របស់​ថៃ

ព្រះវិហារ៖ កុយ គួង ថា​កម្ពុជា​មិន​នៅ​ស្ងៀម ចំពោះ​ការ​បង្ក​ហេតុ​របស់​ថៃ

មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានអះអាងនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ នេះថា​ប្រទេសកម្ពុជា បានជូនដំណឹង និងតវ៉ាឲ្យប្រទេសថៃ គម្បីដកលួសបន្លា ដែលបានពង្រាយនៅបរិវេណមុខ​ប្រាសាទ​ព្រះវិហាររួចហើយ តែភាគីទាហានថៃឆ្លើយថា រង់ចាំបញ្ជាថ្នាក់លើ។


ប្រាសាទព្រះវិហារខ្មែរ។

អធិបតេយ្យ - ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កម្មវិធីផ្លូវការ នៅទីស្តីការក្រសួងការបរទេស​កម្ពុជា​ លោក កុយ គួង មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានសង្កត់ធ្ងន់ថា៖ «កម្ពុជាមិននៅស្ងៀមស្ងាត់ ចំពោះ​ទង្វើរបស់ភាគីថៃនោះទេ បើទោះជាកម្ពុជានឹងរង់ចាំការឆ្លើយតបពីភាគីថៃ ដែលមិនទាន់បានកំណត់​កាល​បរិច្ឆេទ​ច្បាស់លាស់ [...]

កង​ទ័ព​ខ្មែរ​ធ្វើ​លិខិត​ទៅ​ថៃ ឲ្យ​ដក​លួស​បន្លា​ចេញ​ពី​មុខ​ប្រាសាទ​ព្រះវិហារ

កង​ទ័ព​ខ្មែរ​ធ្វើ​លិខិត​ទៅ​ថៃ ឲ្យ​ដក​លួស​បន្លា​ចេញ​ពី​មុខ​ប្រាសាទ​ព្រះវិហារ

កងទ័ពកម្ពុជាបានធ្វើលិខិតតវ៉ាជុំវិញ ការរាយបន្លាលួសរបស់កងទ័ពភាគីថៃ នៅតំបន់ស្រះត្រាវ ដែលជាតំបន់ផ្ទុះ​អាវុធ​​ជាមួយគ្នា កាលពីឆ្នាំ ២០០៨ ដែលមានចម្ងាយប្រមាណជាង១០០ម៉ែត្រ ពីទីតាំងប្រាសាទព្រះវិហារ បន្ទាប់ពី​កងទ័ពថៃបានរាយបន្លាលួស ចំនួនបីថ្ងៃកន្លងមក។


ច្រកចូលពីខាងមុខប្រាសាទព្រះវិហារ។ (រូបថត

ព្រំដែន - លោក ស្រី ឌឹក មេបញ្ជាការកងពលធំ អន្តរាគមន៍លេខ៣ ប្រាសាទព្រះវិហារ បានឲ្យដឹងថា លោកបាន​ធ្វើលិខិត តវ៉ាទៅទាហ៊ានថៃ ប៉ុន្តែខាងទាហាថៃប្រាប់វិញថា សុំពន្យារពេល ដោយបញ្ហាក្នុងប្រទេសមិនទាន់​ធូរ​ស្រាល។ ហើយ កន្លែងដែលថៃរាយបន្លាលួស គឺស្ថិតនៅតំបន់ស្រះត្រាវ ជាទីតាំងមួយដែលភាគី ទាំងពីរកម្ពុជា-ថៃ ធ្លាប់បានផ្ទុះអាវុធជា មួយគ្នាកាលពី ឆ្នាំ២០០៨។

[...]
នេត សាវឿន ប្ដេជ្ញា​ការពារ​សន្តិសុខ​ និង​បូរណភាព​ជាតិ

នេត សាវឿន ប្ដេជ្ញា​ការពារ​សន្តិសុខ​ និង​បូរណភាព​ជាតិ

អគ្គស្នងការ នគរបាលជាតិលោកនេត សាវឿន បានអះអាងថាកងនគរបាលជាតិ ប្ដេជ្ញាដាច់ខាត ចំពោះការរក្សា​សន្តិសុខផ្ទៃក្នុងរបស់ជាតិ និងការការពារបូរណភាពដែនដី។ ការប្ដេជ្ញារបស់លោកនេត សាវឿន គឺស្របពេលដែល​ស្ថានការណ៍នយោបាយរបស់ប្រទេសថៃ ដែលមានព្រំប្រទល់ដែនជាប់ប្រទេសកម្ពុជា កំពុងមានភាពតឹងតែង​យ៉ាង​ក្តៅគគុក។


ទាហ៊ានខ្មែរ ដើល្បាត នៅមុខប្រាសាទព្រះវិហារ។

---------------------
ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៣ ឧសភា ២០១៤
---------------------

សន្តិសុខជាតិ - «យើងបន្តយកចិត្តទុកដាក់ចាត់វិធានការបង្ការ ទប់ស្កាត់ [...]

បក្សប្រឆាំង៖ កម្ពុជា​បាន​ឈ្នះ​ក្តី​រឿង​ប្រាសាទ​ព្រះវិហារ មិន​មាន​អ្វី​ប្លែក​ទេ

បក្សប្រឆាំង៖ កម្ពុជា​បាន​ឈ្នះ​ក្តី​រឿង​ប្រាសាទ​ព្រះវិហារ មិន​មាន​អ្វី​ប្លែក​ទេ

បើទោះជាគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង បានចេញសេចក្ដីថ្លែងការណ៍អបអរសាទរ សាលក្រមនៃ​សាលាក្ដីយុត្តិធម៌អន្តរជាតិ ដែលសម្រេចឲ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិស្របច្បាប់ លើផ្ទៃដីជុំវិញប្រាសាទព្រះវិហារ​នោះ​ក៏​ដោយ តែ​មន្ត្រីរបស់គណបក្សមួយនេះ បានបញ្ចេញទស្សនៈថា កម្ពុជាឈ្នះក៏ពិតមែន ក៏កម្ពុជាមិនមានអ្វីប្លែក ឬបាន​ចំណេញ​អ្វី​ជាដំកំភួនដែរ។ មិនប្លែកដោយសារថា ព្រះវិហារជារបស់ខ្មែរ និងនៅលើទឹកដីខ្មែរ តាំងពីដើមរៀងមក។


ប្រាសាទព្រះវិហារនឹងនៅតែជារបស់ខ្មែរដដែល។ (រូបថត ឯកសារ)

រាជធានីភ្នំពេញ - គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា ធ្លាប់បានសម្តែង​ការជឿជាក់​រួចហើយថា ប្រាសាទព្រះវិហារនឹងនៅតែជារបស់ខ្មែរដដែល ពោលគឺកម្ពុជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...