មន្ត្រីបក្សប្រជាជនលើកឡើង«ផ្ទុយគ្នា» ពីការជាប់គាំងផ្នែកនយោបាយ
មន្ត្រីជាន់ខ្ពស់ពីរូប មកពីគណបក្សប្រជាជនកម្ពុជា បានលើកឡើងផ្ទុយគ្នា ពី«បញ្ហា»នយោបាយនៅកម្ពុជា ក្រោយការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងមក។ មន្រ្តីជាន់ខ្ពស់ម្នាក់ លើកឡើងថា មិនមានភាពជាប់គាំងខាងនយោបាយឡើយ ចាប់តាំងពីក្រោយការបោះឆ្នោត រហូតមកទល់នឹងពេលនេះ។ ឯមន្រ្តីជាន់ខ្ពស់ម្នាក់ទៀត បានថ្លែងផ្ទុយគ្នាទៅវិញ ដោយចាត់ទុកថា ការមិនចូលរដ្ឋសភាជាតិរបស់គណបក្សប្រឆាំង មិនអាចធ្វើការដោះស្រាយបញ្ហាបានទេ។ បើអញ្ចឹង អ្វីទៅជាចម្លើយពិត? ជាប់គាំង ឬមិនជាប់?
លោក ជាម យៀប (ខាងឆ្វេង) និងលោក ឈាង វុន មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ។ (រូបថត សហការី)
វិបត្តិនយោបាយ - ក្នុងកិច្ចប្រជុំរដ្ឋសភាលើកទីពីរ នីតិកាលទីប្រាំ លោក [...]