នៅសិង្ហបូរី ចោលកន្ទុយបារី ត្រូវចាយលុយជិត២ម៉ឺនដុល្លា
នេះជាតឹកតាងមួយ ដែលធ្វើឲ្យទីក្រុងសិង្ហបូរីក្លាយជាទីក្រុងមួយ ក្នុងចំណោមទីក្រុងដែលស្អាត មានផាលសុខភាពជាងគេ ក្នុងពិពកលោក។ តឹកតាងនេះ ត្រូវនិយាយបូកសរុបទាំងការបង្កើតច្បាប់ ការអនុវត្តច្បាប់ និងការចូលរួមពីពលរដ្ឋនៃប្រទេសនេះផង។ តែគេនៅមិនទាន់និយាយពីផ្នត់គំនិត ដែលផ្ដល់ទៅឲ្យប្រទេសនេះ នូវអរិយធម៌មួយដែលមានលក្ខណៈពិសេសនោះផងទេ។
យើងសូមលើកយកករណីតូចមួយ មកបង្ហាញ ដែលនឹងបញ្ជាក់ថា ច្បាប់របស់ប្រទេសនេះ បើសូម្បីតែរឿងតូចមួយ ក៏មិនអាចលេងសើចជាមួយបានដែរ។ ករណីតូចមួយ តែបានធ្វើឲ្យតួលេខនៃការផាកពិន័យ ទទួលបានឯកត្តកម្ម ដែលពីមុនមក មិនធ្លាប់មាននរណាទទួលរងដូច្នេះឡើយ។
ការពិន័យជាទឹកប្រាក់ ដែលបានបំបែកឯកត្តកម្មនេះ មានចំនួនដល់ទៅ១៩៨០០ដុល្លាសិង្ហបូរី និងជាទណ្ឌកម្មដាក់ទៅលើបុរសជាតិសាំងហ្គាពួរម្នាក់ [...]