គណបក្សសង្រ្គោះជាតិប្តឹងមន្រ្តីជាន់ខ្ពស់ គ.ជ.ប ទៅតុលាការ ពីបទ«ក្លែងបន្លំ»ឯកសារ
គណបក្សសង្រ្គោះជាតិ បានដាក់ពាក្សបណ្តឹងប្តឹងមន្រ្តីជាន់ខ្ពស់ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ចំនួន៣រូប ទៅកាន់សាលាដំបូងរាជាធានីភ្នំពេញ។ ហើយពាក្យបណ្តឹងដែលប្តឹងនោះ គឺជាបណ្តឹងចោទប្រកាន់ពាក់ព័ន្ធ នឹងបទល្មើសព្រហ្មទណ្ឌ នេះបើយោងលើសេចក្តីថ្លែងការណ៍ របស់គណបក្សសង្រ្គោះជាតិចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣។
សន្និសិតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាព្រឹកថ្ងៃទី០៤ខែកក្កដា។ (រូបថត MONOROOM.info/ U. Bory)
ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូតាមរយៈទូរស័ព្ទនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣នេះ លោក កែត ឃី មេធាវីការពារក្តីឲ្យគណបក្សសង្រ្គោះជាតិ បានទទួលស្គាល់ថា ពិតជាមានការដាក់ពាក្យបណ្តឹងប្តឹងមន្រ្តី«អន្ទ្រើសៗ» គ.ជ.ប ទៅកាន់តុលាការពិតប្រាកដមែន។ ហើយអ្នកដែលត្រូវប្តឹង [...]