ណៃ វ៉ងដា៖ បក្សប្រជាជន ចង់គាបធ្វើប្រធាន និងជាអគ្គលេខាធិការ គ.ជ.ប (vdo)
ករណីចាប់ខ្លួនប្រជាពលរដ្ឋ ដែលសុទ្ធសឹងជាសកម្មជនតវ៉ា ក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ ពីសំណាក់អាជ្ញាធរកម្ពុជា ដែលដឹកនាំដោយរដ្ឋាភិបាលបច្ចុប្បន្ន ចង់បង្ហាញសារខ្លីមួយថា «រឿងបញ្ហាជម្លោះដីធ្លី មិនចាំបាច់ធ្វើការតវ៉ាទេ។ ទោះតវ៉ាយ៉ាងណា ក៏គ្មានដំណោះស្រាយអ្វីជាដំកំភួនដែរ ហើយអាចប្រឈម នឹងការចាប់ខ្លួនទៀត។» នេះជាការលើកឡើងរបស់ អនុប្រធានផ្នែកសិទ្ធិមនុស្ស និងជំនួយការច្បាប់របស់សមាគម ការពារសិទ្ធិមនុស្ស អាដហុក លោក ណៃ វ៉ងដា ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នៅមុខមន្ទីររដ្ឋសភាជាតិ នាថ្ងៃទី១៤ ខែវិច្ឆិកានេះ។
ប៉ុន្តែ នៅទន្ទឹមនឹង«សារខ្លី»ខាងលើ លោក ណៃ វ៉ងដា បានអះអាងទៀតថា ការចាប់ខ្លួនប្រជាពលរដ្ឋ ក៏ដូចជាសម្មជនគណបក្សប្រឆាំង ក៏ជាគំនាបនយោបាយមួយដែរ។ មន្ត្រីសង្គមស៊ីវិលរូបនេះ បានពន្យល់ថា [...]