បក្សទាំងពីរនៅខ្វែងគំនិតគ្នា បញ្ហាប្រធាន និងអនុប្រធាន គ.ជ.ប ថ្មី
ក្នុងសន្និសីទសារព័ត៌មាន រួមគ្នាមួយ នៃមន្រ្តីតំណាងគណបក្សទាំងពីរ នាវិមានរដ្ឋសភា កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥នេះ បាន បង្ហាញ ថា ការជួបពិភាក្សា ក្នុងការសម្រេចសមាសភាពថ្មី នៃសមាជិក គ.ជ.ប នៅមិនទាន់បានសម្រេច ជាផ្លូវការនៅឡើយ។ ករណីនេះ តំណាងគណបក្សទាំងពីរ និងបន្តជួបពិភាក្សាគ្នាជាបន្ត នាថ្ងៃទី៨ ខេមេសា បន្ទាប់មកដាក់ជូន ក្នុងសភាពេញអង្គ ដើម្បីបោះឆ្នោតគាំទ្រ និងផ្តល់សេចក្តីទុកចិត្ត ទោះលើសមាសភាព ទាំង៩ របស់ គ.ជ.ប ដែលទើបជ្រើសរើស និងតែងតាំងថ្មីនោះ។
ចេញពីការជួបពិភាក្សានោះ គេគ្រាន់តែបានដឹងថា «វប្បធម៌សន្ទនា»ត្រូវបានបង្ហាញ និងគាំទ្រជាបន្ត រវាងតំណាងគណបក្សទាំងពីរ ហើយនិងធ្វើការជួបគ្នាជា«ថ្មី» នាព្រលប់ថ្ងៃទី៨ ក្នុងកិច្ចប្រជុំបិទទ្វាជាសម្ងាត់។ តំណាងគណបក្សទាំងពីរ បានលើកឡើងប្រហែលគ្នាថា យូរបំផុតក្នុងថ្ងៃទី៨ នោះ គណបក្សទាំងពីរ និងពីនិត្យលើសមាសភាពថ្មី នៃបេក្ខជន ដែលត្រូវចូលខ្លួន [...]