សង្គ្រាមហ្វេសប៊ុក៖ សម រង្សីថាឈ្នះលើបណ្ដាញសង្គម តែហ៊ុន សែនថាអត់មានលេងទេ
កណ្តាល៖ បន្ទាប់ពីប្រធានបក្សសង្គ្រោះជាតិ រស់នៅនិរទេសក្រៅប្រទេសដើម្បីគេចពីការជាប់ពន្ធនាគារ បានប្រកាសពី ជ័យជម្នះនៃការបោះឆ្នោត លើលោកនាយករដ្ឋមន្ត្រី ក្នុងបណ្តាញសង្គម facebook ជាការឆ្លើយតបវិញ លោកនាយករដ្ឋមន្ត្រីបានប្រកាសជាសាធារណៈ ឲ្យអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក (Facebook) កុំបោះឆ្នោតឲ្យគណបក្សប្រឆាំង ជាពិសេសបុគ្គល លោក សម រង្ស៊ី។
ប្រធានគណបក្សប្រឆាំង លោក សម រង្សី (រូបខាងឆ្វេង) និងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីខែកុម្ភះឆ្នាំ២០០៦ ក្នុងរាជធានីភ្នំពេញ។ (រូបថត AFP)
ថ្លែងចេញពីខេត្តកណ្តាល ស្រុកអង្គស្នួល ក្នុងពិធីសម្ពោធអគារសិក្សា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបាន មានប្រសាសន៍ថា ខុទ្ទកាល័យរបស់លោក ធ្លាប់បានប្រកាសបដិសេធពីឈ្មោះរបស់លោក នៅក្នុងហ្វេសប៊ុករួចហើយ [...]