Posts tagged as "Election 2013"

គ.ជ.ប ស្មើរ​ដល់​គ្រប់​ភាគី​នយោបាយ​ត្រូវ​អត់​ធ្មត់ ក្នុង​ពេល​ឃោសនា​បោះឆ្នោត

គ.ជ.ប ស្មើរ​ដល់​គ្រប់​ភាគី​នយោបាយ​ត្រូវ​អត់​ធ្មត់ ក្នុង​ពេល​ឃោសនា​បោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានស្មើរដល់គ្រប់គណបក្សនយោបាយ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវមានការអត់ធ្មត់ និងរក្សាទំនាក់ទំនងល្អ ធ្វើយ៉ាងដើម្បីឲ្យការបោះឆ្នោតអាណត្តិទីប្រាំ(៥)នេះ អាចប្រព្រឹត្តទៅបានល្អ។


សន្និសិតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ (រូបថត MONOROOM.info/ U. Bory)

លោកស្រី ស៊ីន ជុំបូ អនុប្រធានគណៈកម្មាការជាតិរៀបចំការបោះឆ្នោត បានថ្លែងទៅកាន់ តំណាងគណៈបក្សនយោបាយ សកម្មជនឯករាជ្យឃ្លាំមើលការបោះឆ្នោត និងអ្នកសារពត៌មាន នៅទីស្តីការគ.ជ.ប នាព្រឹកថ្ងៃទី០៤ខែកក្កដាថា កម្ពុជាបាន​ធ្វើការឆ្នោតទាំងថ្នាក់ឃុំសង្កាត់ និងតំណាងរាស្រ្តមានចំនួនដប់(១០)លើកហើយ និងមានភាពចាស់ទុំគ្រប់គ្រាន់​ក្នុងការ​រៀបចំព្រឹត្តិការណ៍នេះ។

លោកស្រី បានបញ្ជាក់ថា៖ [...]

គោល​នយោបាយ​ដោះ​ស្រាយ​បញ្ហា​ស្រ្តី និង​កុមារ របស់​គណបក្ស​ទាំង​៨

គោល​នយោបាយ​ដោះ​ស្រាយ​បញ្ហា​ស្រ្តី និង​កុមារ របស់​គណបក្ស​ទាំង​៨

គណបក្សនយោបាយ ចំនួនប្រាំបី បានជួបជុំគ្នាពិភាក្សា និងបង្ហាញនូវគោលនយោបាយរបស់ខ្លួន ក្នុងការដោះស្រាយ​បញ្ហាស្រី្ត និងកុមារក្រោមការរៀបចំដោយអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ នៅសណ្ឋាគារសានវេ (SUNWAY) ថ្ងៃទី០៣ខែកក្កដានេះ។


កិច្ចពិភាក្សា រវាងគណបក្សនយោបាយ ស្តីពីបញ្ហាស្ត្រី និងគណបក្សនយោបាយ។ (រូបថត MONOROOM.info/ U. Bory)

លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាដោយសេរី និងយុត្តិធម៌ហៅកាត់ថា ខុមហ្រ្វែល បានពន្យល់ថា ការជួបជុំពិភាក្សានេះ មានសារៈសំខាន់ ពីព្រោះក្នុងពេលនេះ ជាយុទ្ធនាការបោះឆ្នោត។ លោកសង្កត់​ធ្ងន់​ថា៖ «យើងចង់ឲ្យគណបក្សនយោបាយ អ្នកនយោបាយ យល់ដឹង និងបញ្ហាញអំពីដំណោះស្រាយ ចំពោះបញ្ហាស្រ្តី និង​កុមារ»។ ដើម្បីជាជំនួយទៅដល់ [...]

ស្រ្តី និង ការ​ចូល​រួម​ផ្នែក​នយោបាយ​នៅ​កម្ពុជា

ស្រ្តី និង ការ​ចូល​រួម​ផ្នែក​នយោបាយ​នៅ​កម្ពុជា

ភ្នំពេញ៖ ការអភិវឌ្ឃន៍សង្គមគ្រួសារ ប្រកបដោយ«សុភមង្គល» បានអាស្រ័យ ដោយគ្រួសារមួយ ដែលមានបុរសជាស្វាមី និងស្រ្តីជាភរិយា រួមគ្នាដើម្បីអភិវឌ្ឃន៍គ្រួសារនោះប្រកមដោយចេរភាព។ យ៉ាងណាម៉ិញចំពោះសង្គមជាតិ ក៏ដូច្នេះដែរ ដាច់ខាតត្រូវមានការចូលរួមពីស្ត្រីទើបកិច្ចអភិវឌ្ឍន៍អាចដំណើរទៅដោយសន្តិភាព និងការរើកចំរើន។


ការចូលរួមស្តាប់ កិច្ចពិភាក្សា និងដោះស្រាយបញ្ហាស្ត្រី និងកុមារ នៅសណ្ឋាគារសាន់វ៉េ ថ្ងៃទី០៣ខែកក្កដា។ (រូបថត MONOROOM.info/ O.Vary)

នេះជាវេទិការមួយរបស់គណៈកម្មាធិការលើកស្ទួយស្រ្តី ក្នុងវិស័យនយោបាន ដែលបង្កើតឡើងដោយ​អង្គការសង្គមស៊ីវិល​ចំនួនប្រាំមួយ។ វេទិការនេះរៀបចំឲ្យមានជំនួបរវាងគណបក្សនយោបាយទាំងប្រាំបី ដើម្បីធ្វើការពិភាក្សា និងដោះស្រាយ​បញ្ហាស្រ្តី និងកុមារ នៅកម្ពុជា [...]

សម្ភាស​ហង្ស ពុទ្ទា ៖ តួនាទី​របស់​តំណាង​រាស្រ្ត ត្រូវ​គិត​ពី​«ប្រយោជន៍»​បក្ស​ឬ​រាស្រ្ត?

សម្ភាស​ហង្ស ពុទ្ទា ៖ តួនាទី​របស់​តំណាង​រាស្រ្ត ត្រូវ​គិត​ពី​«ប្រយោជន៍»​បក្ស​ឬ​រាស្រ្ត?

ដើម្បីជាជំនួយស្មារតី និងក៏ជាការបង្ហាញជូនដល់ ប្រជាពលរដ្ឋទាំងអស់ដែលជា«ម្ចាស់ឆ្នោត» ឲ្យកាន់តែយល់ច្បាស់នោះ ក្រៅពីគោលនយោបាយរបស់គណបក្សទាំង៨ ដែលបានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត មនោរម្យព័ងអាំងហ្វូ សូមធ្វើការបង្ហាញនូវចំណុចមួយចំនួន ដែលនឹងធ្វើការពិនិត្យ ប្រៀបធៀប ឲ្យបានត្រឹមត្រូវ នឹងច្បាស់លាស់ ពីវាសនា​អនាគតខ្លួន ក៏ដូចជាប្រទេសជាតិទាំងមូល មុននឹងសម្រេចចិត្ត«គូស» គាំទ្រគណបក្ស លើសន្លឹកឆ្នោតណា​មួយដាក់​ក្នុង​«ធុងឆ្នោត»នោះ។


លោក ហង្ស ពុទ្ធា នាយកអង្គការឃ្លាំមើលការបោះឆ្នោតមួយ នៅកម្ពុជា។ (រូបថត MONOROOM.info/ O. Vary)

តើតំណាងរាស្ត្រមានតួរនាទី និងការទទួលខុសត្រូវយ៉ាងណាខ្លះ? ហើយត្រូវបម្រើផលប្រយោជន៍អ្វីខ្លះដល់រាស្ត្រ និង​ប្រទេសជាតិនោះ? តំណាងរាស្រ្តជានណា? [...]

របាយការណ៍៖ បញ្ជី​ឈ្មោះ​«ខុស» នៅ​តែ​ជា​បញ្ហា​សម្រាប់​អ្នក​ទៅ​បោះ​ឆ្នោត​នៅ​កម្ពុជា

របាយការណ៍៖ បញ្ជី​ឈ្មោះ​«ខុស» នៅ​តែ​ជា​បញ្ហា​សម្រាប់​អ្នក​ទៅ​បោះ​ឆ្នោត​នៅ​កម្ពុជា

មានប្រជាពលរដ្ឋមួយចំនួន នៅមានការព្រួយបារម្មណ៍ ចំពោះការមិនអនុញ្ញាតិឲ្យពួកគាត់ចូលរួម ក្នុងការបោះឆ្នោត​នា​ពេល​ខាងមុខ ដោយបញ្ហាខុសឈ្មោះ អាយុ ឬភេទ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយពីទទួលបាន​«ប័ណ្ណព័ត៌មាន​អ្នកបោះឆ្នោត» ចែកជូនដោយមេក្រុមនីមួយៗមក ពួកគាត់បានបញ្ចេញប្រតិកម្មភ្លាមៗ ចំពោះការសរសេរឈ្មោះ​ខុសចុះ​ក្នុងប័ណ្ណនោះ មានន័យថាឈ្មោះ មិនត្រឹមត្រូវតាមអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសម្គាល់ខ្លួនជាដើម ។


ហិបឆ្នោត ទទួលសន្លឺកឆ្នោតពីអ្នកបោះឆ្នោត។ (រូបថត news.cn)

លោកពូ សុគន្ធ បានប្រាប់មនោរម្យព័ងអាំងហ្វូ ថា លោកពូបានទទួល «ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត» ហើយ ប៉ុន្តែឈ្មោះនេះ​បានសរសេរខុស ពីអត្តសញ្ញាណប័ណ្ណ។ លោកពូបន្តរថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...