Posts tagged as "Ny Chakriya"

សម រង្ស៊ី៖ ចាប់​ខ្លួន​ប៉ុន្មាន​នាក់​ក៏​ចាប់​ទៅ តែ​កុំ​ចាប់​ខ្លួន​ខ្ញុំ

សម រង្ស៊ី៖ ចាប់​ខ្លួន​ប៉ុន្មាន​នាក់​ក៏​ចាប់​ទៅ តែ​កុំ​ចាប់​ខ្លួន​ខ្ញុំ

គេមិនត្រូវបង្កើតចំណាប់ខ្មាំងនយោបាយ តាមការចាប់ចង ដើម្បីធ្វើជាថ្នូរទៅនឹងកិច្ចកលអ្វីមួយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ជាតិ មិនគួរឲ្យកើតមានជាដាច់ខាត។ នេះជាការលើកឡើង របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ពីប្រទេសបារាំងដែលលោកកំពុងរស់នៅនិរទេសខ្លួន ពីការតាមចាប់ខ្លួន​របស់​អាជ្ញាធរកម្ពុជា ទាក់ទង​នឹងសំណុំរឿងបរិហាកេរ្តិ៍មួយ ដែលកើតឡើងតាំងពីឆ្នាំ២០១១។

តបនឹងសាកសួរ របស់វិទ្យុសម្លេងអាស៊ីសេរី មេដឹកនាំគណបក្សប្រឆាំងរូបនេះ បានគិតថា រដ្ឋាភិបាល​សព្វ​ថ្ងៃ​ ក្រោម​ការ​ដឹកនាំ​​របស់​គណបក្ស​ប្រជាជន​កម្ពុជា បានដើរចាប់ខ្លួនមនុស្ស ជាបន្តបន្ទាប់ មានទាំង​សកម្មជន​របស់គណបក្ស​លោក និងមន្ត្រីអង្គការសង្គមស៊ីវិល ដែលរហូតមកទល់នឹងពេលនេះ មានចំនួន​មិនតិច​ជាង​២២នាក់នោះ ដើម្បីធ្វើជាចំណាប់ខ្មាំងនយោបាយ។ លោក សម រង្ស៊ី ថែមទាំងបានថ្លែងបញ្ជោះ​ទៀត​ថា ឲ្យ​ចាប់​ប៉ុន្មាននាក់​ទៀត ក៏​ចាប់​ទៅ។

[...]
មេធាវី ទ្រី ឈូន ប្រកាស​«បក​ស្រាយ ប្រឆាំង​នឹង​ការ​លាប​ពណ៌»

មេធាវី ទ្រី ឈូន ប្រកាស​«បក​ស្រាយ ប្រឆាំង​នឹង​ការ​លាប​ពណ៌»

អ្នកស្រី ទ្រី ឈូន អតីតមេធាវីការពារក្ដី ឲ្យនាង ខុម ចាន់តារាទី ហៅ ស្រីមុំ បានចេញមកធ្វើការបំភ្លឺ នៅលើ​ទំព័រ​ហ្វេសប៊ុករបស់អ្នកស្រី នៅថ្ងៃទី៣ ខែឧសភានេះ ដើម្បីជាការឆ្លើយតប ទៅនឹងព្រឹត្តិការណ៍ថ្មីៗជាច្រើន ដែល​អ្នកស្រី​ចាប់ទុកថា ជាការលាបពណ៌យ៉ាងអយុត្តិធម៌ មកលើអ្នកស្រី។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូម​លើក​យក​​ការ​បក​ស្រាយ​នោះ​ទាំង​ស្រុង (*) មកផ្សាយបន្តដូចតទៅ៖

ខ្ញុំមេធាវី ទ្រី ឈូន សូមជំរាបជូនដល់មិត្តភ័ត្ត ក្នុងហ្វេសប៊ុក (Facebook) ទាំងអស់ អំពីការលាបពណ៍ (មកលើ)​នាងខ្ញុំ (អស់)រយះពេល៣ថ្ងៃកន្លងមកនេះ ក្នុងករណីរឿងក្តីកញ្ញាស្រីមុំ!

១- នាងខ្ញុំមិនដែលធ្លាប់ស្គាល់កញ្ញាស្រីមុំ ទេពីមុនមក។ ទើបតែនៅរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ទើប​នាង​ខ្ញុំបានជួបជាមួយនាង ក្នុងនាមជាកូនក្តី និងមេធាវីនៅសមាគមអាដហុក តាមការសម្រេចអោយការពារ ពីសមាគម​អាដហុក (មេធាវីបំរើការងារ​នៅសមាគមអាដហុក មិនទទួលកម្រៃពីកូនក្តីទេ) [...]

កែម ឡី៖​ របប​កាន់​អំណាច​សព្វ​ថ្ងៃ ជិត​ដួល​រលំ​និង​កំពុង​ដក​ចង្កា​មាន់

កែម ឡី៖​ របប​កាន់​អំណាច​សព្វ​ថ្ងៃ ជិត​ដួល​រលំ​និង​កំពុង​ដក​ចង្កា​មាន់

«វាអាចដែរ» ដែលមុននឹងស្លាប់ ត្រូវដកចង្កាមាន់សិន សម្រាប់របបកាន់អំណាច នៅក្នុងប្រទេសកម្ពុជាសព្វ​ថ្ងៃ ដែលកំពុងរងការចោទប្រកាន់ថា បានយកការចាប់ចង មកធ្វើជាដើមទុននយោបាយ និងហាក់​ដូចជា​កំពុងអនុវត្ត​យ៉ាង​ច្រើន តាម​ទ្រឹស្ដី​ខ្មែរ​ក្រហម ស្ដីពី«កង់ប្រវត្តិសាស្ត្រ កំពុងវិលទៅមុខ ហើយបើហ៊ាន​លូក​ដៃ​ដាច់​ដៃ លូក​ជើង​ដាច់​ជើង លូកក្បាលដាច់ក»។ នេះជាការថ្លែងឡើង របស់អ្នកស្រាវជ្រាវផ្នែកសង្គម លោក កែម ឡី។

តបទៅនឹងការសាកសួរ របស់វិទ្យុសម្លេងអាស៊ីសេរី ជុំវិញពការចាប់ចង មន្ត្រីការពារសិទ្ធិមនុស្ស យក​ទៅ​ឃុំ​ក្នុងពន្ធនាគារ​ក្នុង​ពេល​ថ្មីៗនេះ លោក កែម ឡី បានលើកយកករណី នៅក្នុងប្រទេសជាច្រើនផ្សេងទៀ់ត មក​ពន្យល់ ដូច​ជា​ករណី​របស់​​អតីត​ប្រធានាធិបតី សូហារតូ របស់ប្រទេសឥណ្ឌូនេស៊ី អតីតប្រធានាធិបតី ម៉ាកូស [...]

តម្លាភាព​អន្តរជាតិ​ស្នើ​អាជ្ញាធរ​ខ្មែរ​ បញ្ឈប់​ការយាយី​សង្គម​ស៊ីវិល

តម្លាភាព​អន្តរជាតិ​ស្នើ​អាជ្ញាធរ​ខ្មែរ​ បញ្ឈប់​ការយាយី​សង្គម​ស៊ីវិល

អង្គការ«តម្លាភាពអន្តរជាតិ» ហៅជាភាសាអង់គ្លេស ថា«Transparency International» បានសម្ដែង​ការ​ព្រួយបារម្ភ​របស់​ខ្លួន​យ៉ាង​ជ្រាលជ្រៅ នៅចំពោះការកើនឡើង នៃនូវការជ្រៀតជ្រែក​ផ្នែកនយោបាយ ក៏ដូច​ជា​ការ​សម្លុតគម្រាមកំហែង ទៅលើសកម្មជនសិទ្ធិមនុស្ស និងសកម្មជនប្រឆាំង​អំពើ​ពុក​រលួយ។ នេះ​ជា​ការ​ប្រកាស របស់អ្នកស្រី អេឡេណា ប៉ង់ហ្វីឡូវ៉ា (Elena Panfilova) អនុប្រធានក្រុមប្រឹក្សាភិបាល របស់​អង្គការ​តម្លាភាព​អន្តរជាតិ ដែល​មាន​ជំនាញ ខាងតាមឃ្លាំមើល​អំពើពុករលួយ នៅគ្រប់ជ្រុងជ្រោយទាំងអស់ នៃពិភពលោក។

មន្ត្រីសិទ្ធិមនុស្សចំនួន៤រូប របស់សមាគមការពារសិទ្ធិមនុស្សក្នុងស្រុកមួយ ឈ្មោះ អាដហុក (ADHOC) [...]

សម រង្ស៊ី៖ អ្នក​កាន់​អំណាច​សព្វថ្ងៃ ឆ្កួត... មិន​ខុស​ពី​ខ្មែរ​ក្រហម

សម រង្ស៊ី៖ អ្នក​កាន់​អំណាច​សព្វថ្ងៃ ឆ្កួត... មិន​ខុស​ពី​ខ្មែរ​ក្រហម

ព្រឹត្តិការណ៍ក្ដៅចុងក្រោយ នៅក្នុងប្រទេសកម្ពុជា បានឈានទៅដល់ការចាប់ចង មន្ត្រីអង្គការសង្គម​ស៊ីវិល​ជាច្រើន​នាក់ ដោយអង្គភាពប្រឆាំងពុករលួយ របស់រដ្ឋាភិបាលក្រុងភ្នំពេញ។ ហើយព្រឹត្តិការណ៍នេះ បាន​បង្ក​ឲ្យមាន​ប្រតិកម្ម​យ៉ាង​ច្រើន ពីសំណាក់មជ្ឈដ្ឋានទូទៅ និងរហូតត្រូវបានក្រុមគណបក្សប្រឆាំង វាយតម្លៃថា ជា​ការ​ឡើង​កម្ដៅ​នយោបាយ​ដ៏​ខ្លាំង​មួយ បណ្ដាលមកពី«ការភ័យខ្លាច របស់ក្រុមអ្នកកាន់អំណាច ដែល​កំពុង​ប្រើ​ប្រាស់វិធី មិន​ខុស​ពី​ខ្មែរ​ក្រហម​ឡើយ»។

នៅក្នុងប្រតិកម្មជាលើកដំបូង មួយពីរដ្ឋធានីប៉ារីស ប្រទេសបារាំង លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ខ្លាំងៗ​ដូច្នេះ ពីក្នុងពិធីជួបជុំគ្នាមួយ ជាមួយនឹងក្រុមអ្នកគាំទ្រនៅទីនោះ ដោយមាន​ការ​ចូលរួម ពីលោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រមណ្ឌល​ខេត្តព្រៃវែងផង។ ប្រធានគណបក្សប្រឆាំង បាន​ចាត់​ទុក​ហេតុការណ៍ ដែល​កើត​ឡើង ក្នុងប៉ុន្មានខែចុងក្រោយបំផុតទាំងនោះ ថាជាទង្វើ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...