Posts tagged as "Ny Chakriya"

អ្នកវិភាគ៖ ការ​បង្រ្កាប​មិន​មែន​ជា​ការ​ដោះស្រាយ​ដល់​«ឬស​គល់»​នៃ​បញ្ហា​ទេ

អ្នកវិភាគ៖ ការ​បង្រ្កាប​មិន​មែន​ជា​ការ​ដោះស្រាយ​ដល់​«ឬស​គល់»​នៃ​បញ្ហា​ទេ

ការទម្លាយភាពស្ងៀមស្ងាត់ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាំងពីក្រោយការបោះឆ្នោត តាមរយៈការបង្ហាញ​គោលជំហបដិសេធថា នឹងមិនចុះចេញពីដំណែង ហើយក៏មិនឯកភាពឲ្យមានការបោះឆ្នោតសារឡើងវិញ និងបាន​ព្រមានពីការប្រើ«បាតដៃទី៣» បានញ៉ាំងឲ្យមជ្ឈដ្ឋានមួយចំនួនសម្តែងការខកចិត្ត រីឯអ្នកវិភាគនយោបាយ​ឯករាជ្យ​ចាត់ទុក ការសម្រេចរបស់លោក ហ៊ុន សែន ថាមិនមែនជាការដោះស្រាយ ដល់ឬសគល់នៃបញ្ហា និងក៏មិនមែនជា ដំណោះស្រាយនយោបាយ​ប្រកប​ដោយនិរន្តរភាពដែរ។


ខ្សែត្រៀមរបស់អាជ្ញាធរ ត្រៀមទប់ទល់ក្រុមបាតុករ នៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ លើប្រធានបទ «តើការទាមទារ [...]

សង្គមស៊ីវិល ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​«ការ​សហការ​ល្អ»​ជា​មួយ​ខ្លួន

សង្គមស៊ីវិល ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​«ការ​សហការ​ល្អ»​ជា​មួយ​ខ្លួន

ការតស៊ូមតិ ការសម្តែងទស្សនៈ សិទ្ធិសេរីភាពក្នុងនាមអង្គការសង្គមស៊ីវិល ក៏ដូចជាប្រជាពលរដ្ឋ ត្រូវបានរិតត្បិត​ដោយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋាន តាមរយៈការរំខាន ការអុកឡុក ការពង្រាយកម្លាំងព័ទ្ធ ការចាប់ខ្លួន ការឃុំខ្លួន ឬការបាញ់សម្លាប់ជាដើម។ ទាំងនេះបានបង្ហាញពីកំសោយចុះនៃការទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ឬភាពជឿទុកចិត្តគ្នារវាងរាជរដ្ឋាភិបាល ជាមួយអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ។


សិក្ខាសាលាស្តីពី ការវាយតំលៃបរិយាកាសអំណោយផល សម្រាប់​អង្គការ​សង្គមស៊ីវិលរៀបចំដោយគណកម្មាធិការ​សហប្រតិបត្តិការដើម្បីកម្ពុជា នៅថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

អង្គការក្រៅរដ្ឋាភិបាល - ក្នុងសិក្ខាសាលាមួយស្តីពី «ការវាយតំលៃបរិយាកាសអំណោយផល [...]

យ៉ោម បុប្ផា ជាប់​ពន្ទនាគារ​៣៦៥​ថ្ងៃ៖ ដង្ហែ​ក្បួន​ដើម្បី​សុំ​ពន្លឿន​ថ្ងៃ​បើក​សវនាការ

យ៉ោម បុប្ផា ជាប់​ពន្ទនាគារ​៣៦៥​ថ្ងៃ៖ ដង្ហែ​ក្បួន​ដើម្បី​សុំ​ពន្លឿន​ថ្ងៃ​បើក​សវនាការ

គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៣ នេះអ្នកស្រី យ៉ោម បុប្ផា បានជាប់ពន្ធនាគារចំនួន៣៦៥ថ្ងៃហើយ ដោយការសម្រេច​ផ្តន្ទាទោសពីបទព្រហ្មទណ្ឌរបស់តុលាការកម្ពុជា ខណៈមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអង្គការលើកលែង​ទោស​អន្តរជាតិចាត់ទុកអ្នកស្រី យ៉ោម បុប្ផា ថាជាសកម្មជនដីធ្លី និងស្មើរឲ្យដោះលែងជាបន្ទាន់ដោយគ្នានលក្ខខណ្ឌ។


ការតវ៉ារបស់អ្នកភូមិបឹងកក់ នៅមុខតុលាការកំពូល ថ្ងៃទី១២ខែសីហា។ (រូបថត MONOROOM.info/ U. Bory)

ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សអាដហុក លោក នី ចរិយា ថ្លែងប្រាបទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ​នៅ​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៣ នេះថា៖ «ករណី អ្នកស្រីយ៉ោម បុប្ហា ជារឿដីធ្លីសុទ្ធសាធ វាមិនមែជារឿងព្រហ្មទណ្ឌនោះទេ តែអាជ្ញារធររាជធានីភ្នំពេញបានប្រើប្រាសប្រព័ន្ធតុលាការ [...]

ក្រុម​អង្គការ​សង្គម​ស៊ីវិល អំពាវនាវ​ឲ្យ​មាន​សាមគ្គី​ភាព​ក្រោយ​ការ​បោះឆ្នោត

ក្រុម​អង្គការ​សង្គម​ស៊ីវិល អំពាវនាវ​ឲ្យ​មាន​សាមគ្គី​ភាព​ក្រោយ​ការ​បោះឆ្នោត

ក្រុមអង្គការសង្គមស៊ីវិលមួយក្រុម បានចេញនូវសេចក្តីថ្លែងការណ៍រួម ស្នើដល់គ្រប់ភាគីទាំងអស់ កុំឲ្យមានការរើសអើង​និន្នាការនយោបាយ កុំឲ្យគុំគួនគ្នាដោយប្រកាន់ភ្ជាប់នូវគុណធម៌ និងការអធ្យាស្រ័យក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ដែល​មាន​ចរិតថ្លៃថ្នូរ ស្រលាញ់ជាតិ និងសន្តិភាព។ សេចក្ដីថ្លែងការណ៍ បានចេញផ្សាយបន្ទាប់ពីអំពើហឹង្សា ការគម្រាមកំហែង និង​ការវាយសម្លាប់ បានកើតឡើង នៅតាមភូមស្រុកមួយចំនួន។

ការជួបជុំនយោបាយ របស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ ថ្ងៃទី០៦ខែសីហាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ U.Bory)

សេចក្តីថ្លែងការណ៍ដដែល របស់ក្រុមអង្គការសង្គមស៊ីវិល បានបង្ហាញការព្រួយបារម្ភថា អាជ្ញារធរមានសមត្ថកិច្ចមួយចំនួន នៅមូលដ្ឋានបានគំរាមគំហែងប្រជាពលរដ្ឋណា ដែលមាននិន្នាការនយោបាយខុសខ្លួន [...]

បក​ស្រាយ​ច្បាប់​ពី​ការប្រជុំ​សភា​ដំបូង ការ​ដក​ហូត​អសនៈ ចង់​បង្កើត​រដ្ឋាភិបាល​តែ​ឯង

បក​ស្រាយ​ច្បាប់​ពី​ការប្រជុំ​សភា​ដំបូង ការ​ដក​ហូត​អសនៈ ចង់​បង្កើត​រដ្ឋាភិបាល​តែ​ឯង

ភ្នំពេញ៖ ការប្រកាសរៀបចំរដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក ហ៊ុន សែន ដោយមិនចាំបាច់មានការចូលរួម របស់​គណបក្សប្រឆាំងដើម្បីបង្គ្រប់កូរ៉ូម ១២០រូបសម្រាប់ការចូលស្បថកាន់តំណែងដំបូងនោះ បានបង្កឲ្យមានប្រតិកម្ម​ឆ្លើយ​តប​ភ្លាមៗ ទៅនឹងការលើកឡើងបែបនេះ។ មន្ត្រីអ្នកច្បាប់មួយរូបពីខាងអង្គការសង្គមស៊ីវិល បានបកស្រាយ​«ផ្ទុយ»​ទៅនឹង​ការ​លើកឡើងខាងលើ ហើយបានចាត់ទុកថា នេះជាការគម្រាមកំហែងមួយ ទៅលើស្ថាប័ន គ.ជ.ប។


លោក ហ៊ុន សែន (ឈរកណ្ដាល ) នៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១៣ នៅស្ទឹងមានជ័យ។ (រូបថត Nicolas Axelrod/Getty Images)

នាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលចាំផ្ទះរបស់ប្រទេសកម្ពុជា លោក ហ៊ុន សែន បានប្រកាសថាគណបក្សប្រជាជនកម្ពុជា ដែលឈ្នះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដានេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...