Posts tagged as "Tep Nitha"

កឹម សុខា៖ គ.ជ.ប.បោះពុម្ភ​សន្លឹក​ឆ្នោត លើស​ចំនួន​ពលរដ្ឋ​ដែល​មាន​ឈ្មោះ ជាង​ពីរ​លាន​សន្លឹក

កឹម សុខា៖ គ.ជ.ប.បោះពុម្ភ​សន្លឹក​ឆ្នោត លើស​ចំនួន​ពលរដ្ឋ​ដែល​មាន​ឈ្មោះ ជាង​ពីរ​លាន​សន្លឹក

ភ្នំពេញ៖ សន្លឹកឆ្នោតដែល គ.ជ.ប បានបោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទីប្រាំនេះ មានចំនួន​ច្រើនលើសលុប រហូតលើសចំនួនឈ្មោះប្រជាពលរដ្ឋ​ដែលបានចុះឈ្មោះជាងពីរលានសន្លឹក។


លំដាប់លេខរៀង របស់គណបក្សនយោបាយ ដែលចូលរួមបោះឆ្នោតនិតិកាលទី៥ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

តាមតារាងលទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ ដែលចេញដោយ គ.ជ.ប កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ បានបង្ហាញថា ចំនួនប្រជាពលរដ្ឋសរុប ដែលបានចុះឈ្មោះបោះឆ្នោតនោះ មានចំនួនជាង​ប្រាំបួនលាន​(៩៦,៧៥៤,៥៣)នាក់។

លោក កឹម សុខា បានធ្វើការចោទប្រកាន់ថា គ.ជ.ប មានភាពមិនប្រក្រតី ក្នុងការបោះពុម្ភសន្លឹកឆ្នោតច្រើនលើស​លុប​រហូតដល់ ១២,៣០៧,១៥០ សន្លឹក [...]

ទេព នីថា ថា​នឹង​ឲ្យ​អសនៈ​ទៅគណបក្សផ្សេង តែយឹម សុវណ្ណ​គម្រាម​មុន​ពី​បាតុកម្ម

ទេព នីថា ថា​នឹង​ឲ្យ​អសនៈ​ទៅគណបក្សផ្សេង តែយឹម សុវណ្ណ​គម្រាម​មុន​ពី​បាតុកម្ម

ភ្នំពេញ៖ ថ្លែងនៅក្នុងសន្និសិទការសែត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រកាស់ព្រមាន​ជាសាធារណៈថា បើគណបក្សសង្គ្រោះជាតិ ប្រកាសបោះបង់ចោលរឺមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត គឺអាសនៈ​ដែលទទួលបាននឹងត្រូវយកទៅបែងចែក ឲ្យគណបក្សនយោបាយ ដែលជាប់ឆ្នោត ក្នុងរយៈពេល ១៤ ថ្ងៃ ក្រោយការ​ប្រកាសបោះបង់ចោលអាសនៈ ដែលខ្លួនទទួលបាន។


លោកទេព នីថា អគ្គលេខាធិការ របស់គ.ជ.ប.។ (រូបថត O.Vary/ MONOROOM.info)

ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងប្រាប់ក្រុមអ្នកកាសែត នៅព្រឹកថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៣ នៅទីស្តីការគ.ជ.ប ថា តាមច្បាប់បោះឆ្នោត គ.ជ.ប បានរៀបចំនីតិវិធី នៃការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ហើយនៅក្នុងសំណុំឯកសារ ដែលគណបក្សនីមួយៗ ដាក់ដើម្បីចូលរួមប្រកួតប្រជែង [...]

កម្ពុជា៖ ការ​ចាប់​លេខ​រៀង​គណបក្ស​នយោបាយ​លើ​សន្លឹកឆ្នោត ឆ្នាំ​២០១៣

កម្ពុជា៖ ការ​ចាប់​លេខ​រៀង​គណបក្ស​នយោបាយ​លើ​សន្លឹកឆ្នោត ឆ្នាំ​២០១៣

ភ្នំពេញ៖ ការចាប់លំដាប់លេខរៀងនៃគណបក្សនេះ បាននិមន្តជាព្រះរាជអធិបតីភាពសម្តេចព្រះសង្ឃរាជទាំងពីរគណៈ។ សម្តេចព្រះសង្ឃរាជនៃគណៈមហានិកាយ អគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និងសម្តេចព្រះមហាសង្ឃរាជ​នៃគណៈធម្ម-​យុត្តិកនិកាយ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជរាជាធិបតី បួ គ្រី ។


លោក ទេព នីថា នៅពេលចំណាត់លេខរៀងរបស់គណបក្សបានធ្វើរួច។

នាព្រឹកថ្ងៃទី២៣ ខែឧសភា ព្រឹកម៉ិញនេះ នៅទីស្តីការគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំពីធី​ចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយដាក់លើសន្លឹកឆ្នោត។ សម្រាប់ការបោះឆ្នោតជ្រើសតាំង​តំណាង​រាស្រ្តនីតិកាលទី៥ ឆ្នាំ២០១៣ មានចំនួនគណបក្សចំនួនប្រាំបីចូលរួម ក្នុងចំណោមគណបក្សចំនួន៤២ ដែលបានចុះឈ្មោះ​នៅក្រសួងមហាផ្ទៃ។

[...]
កម្ពុជា៖ ការ​បោះឆ្នោត​អាណត្តិ​ទី​ប្រាំ មាន​តែ​គណបក្ស​ប្រាំបី​ចូលរួម

កម្ពុជា៖ ការ​បោះឆ្នោត​អាណត្តិ​ទី​ប្រាំ មាន​តែ​គណបក្ស​ប្រាំបី​ចូលរួម

ថ្ងៃផុតកំណត់ ក្នុងការចុះឈ្មោះគណបក្សនយោបាយ និងចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាលទីប្រាំ នាល្ងាចថ្ងៃច័ន្ទទី១៣ខែឧសភា។ ក្នុងរយៈពេល១៥ថ្ងៃនេះ មានតែគណបក្សនយោបាយ​ប្រាំបី​ប៉ុណ្ណោះ ក្នុង​ចំណោមគណបក្សជាង៤០ ដែលបានចុះឈ្មោះ ចូលរួមការបោះឆ្នោត នាថ្ងៃទី២៨ ខែកក្កដាខាងមុខ ។


សន្និសីទកាសែតនាទីស្តីការ គ.ជ.ប ក្នុងថ្ងៃទី១៣ ខែឧសភា។ (រូបថត O. Vary/ MONOROOM.info)

ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវបានប្រកាសបិទជាផ្លួវការត្រឹម​ម៉ោង១៧.៣០នាទី ក្នុងថ្ងៃទី១៣ ខែឧសភា ល្ងាចនេះ ក្នុងសន្និសីទកាសែតនាទីស្តីការ គ.ជ.ប។

ក្នុងអង្គសន្និសិទការសែត លោក សោ សុភរី សមាជិក គ.ជ.ប បានប្រកាសថាមានគណបក្សចំនួនប្រាំបី​ ដែលបានចុះ​ឈ្មោះ។ [...]

វិភាគ៖ ប្រព័ន្ធ​​ផ្សព្វផ្សាយ និង​​មន្ត្រី​រាជការ​សាធារណៈ ជា​របស់​គណ​បក្ស​នយោបាយ?

វិភាគ៖ ប្រព័ន្ធ​​ផ្សព្វផ្សាយ និង​​មន្ត្រី​រាជការ​សាធារណៈ ជា​របស់​គណ​បក្ស​នយោបាយ?

អង្គការសង្គមស៊ីវិល និងអ្នកវិភាគមួយចំនួនបានគិតរួចជាស្រេចថា ការបោះឆ្នោតឆ្នាំ២០១៣ ខាងមុខនេះ នឹងមិនមានភាព​សេរីត្រឹមត្រូវនោះទេ។ ពួកគេបានចោទប្រកាន់ថា គ.ជ.ប មិនឯករាជ្យ និងបានលំអៀងទៅរកគណបក្សកាន់អំណាច ដែល​ជាដើមចមនៃ ជ័យជំនះរបស់គណបក្សនេះ នៅក្នុងការបោះឆ្នោតខាងមុខ។


ផ្លាកតាំងបង្ហាញរបស់គណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

អ្នកវិភាគឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ បានផ្ដល់នូវការវិភាគមួយចំនួន មានជាអាថ៌ គណៈកម្មាធិការជាតិ​រៀចំការ​បោះឆ្នោត(គ.ជ.ប) នៅមិនទាន់មានភាពឯករាជ្យ និងគណបក្សដែលនឹងចូលរួមក្នុងយុទ្ធនាការបោះឆ្នោត នៅមិនទាន់​មាន​ភាពស្មើគ្នា ចំពោះមុខច្បាប់នោះនៅឡើយ។ នេះបើគេពិនិត្យទៅលើយន្ដការមួយចំនួន ដែលគណបក្ស​កាន់អំណាច​ក្ដាប់​យ៉ាងពេញដៃ នូវប្រព័ន្ធផ្សព្វផ្សាយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...