ប្រ៊ែដ អាដាម៖ ហ៊ុន សែន គ្រោងកំទេចអាដហុក
វាមិនមែនជារឿងមួយចៃដន្យនោះទេ។ នេះបើតាមលោក ប្រ៊ែដ អាដាម (Brad Adams) នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសាអង់គ្លេសថា «Human Rights Watch» នៅក្នុងការថ្លែងប្រតិកម្ម ទៅនឹងការចាប់ខ្លួន មន្ត្រីសិទ្ធិមនុស្សបួនរូបរបស់សមាគម អាដហុក (ADHOC) និងមន្ត្រីជាន់ខ្ពស់មួយរូប របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ កាលពីយប់ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមេសា ឆ្នាំ២០១៦។
មន្ត្រីសិទ្ធិមនុស្សបួននាក់ មកពីសមាគមអាដហុក មានលោក នី សុខា - លោក យី សុខសាន្ត - លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុន្នី។ រីឯមន្ត្រីជាន់ខ្ពស់ ដែលមានថានៈ ជាអគ្គលេខាធិការរងរបស់ គ.ជ.ប. គឺលោក នី ចរិយា។ អ្នកទាំងប្រាំរូប ត្រូវបានឃាត់ខ្លួន នៅវេលាយប់ម៉ោង២០ បន្ទាប់ពីពួកគេត្រូវបានកោះហៅ ឲ្យចូលខ្លួនទៅផ្ដល់ចម្លើយ តាំងពីព្រឹកថ្ងៃព្រហស្បត្តិ៍ [...]