Posts tagged as "Brad Adams"

អង្គការ​សិទ្ធិ​មនុស្ស បន្ទោស​រដ្ឋាភិបាល​បារាំង រឿង​«អបអរ»ហ៊ុន សែន

អង្គការ​សិទ្ធិ​មនុស្ស បន្ទោស​រដ្ឋាភិបាល​បារាំង រឿង​«អបអរ»ហ៊ុន សែន

ប្រទេសបារាំងតាមរយៈនាយករដ្ឋមន្ត្រីរបស់ខ្លួន ដែលបានផ្ញើរលិខិតទៅអបអរសាទរ លោកហ៊ុន សែន កាលពីដើមខែ​តុលានេះ បានបង្កឲ្យមានចម្ងល់ជាច្រើនផ្ទុះចេញពីពលរដ្ឋកម្ពុជា ក្រុមគណបក្សប្រឆាំង និងជាពិសេសបានធ្វើឲ្យ អង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស ដែលមានបណ្ដាញនៅជុំវិញផែនដី ទ្រាំមិនធ្វើប្រតិកម្មមិនបាន។ អង្គការនេះបានផ្ញើរលិខិតមួយ ទៅ​នាយករដ្ឋមន្ត្រីបារាំង ដោយបានបន្ទោសថា ហេតុដូចម្ដេច បានជាមិនមើលស្ថានភាពនយោបាយនៅកម្ពុជាផង !


រូបសញ្ញារបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលមានទីស្នាក់ការកណ្ដាល ក្នុងទីក្រុងញ៉ូយកសហរដ្ឋអាមេរិក។ (រូបថត HRW.org)

ទីក្រុងប៉ារីស - ការបោះឆ្នោតសកលនៅកម្ពុជា ដ៏ប្រទាំងប្រទើសកាលពីខែកក្កដាឆ្នាំ២០១៣នេះ នៅតែជាបញ្ហាមួយ​ទាក់​ទាញការចាប់​អារម្មណ៍ [...]

មរណភាពអៀង សារី៖  សាលាក្ដី​​ធ្វើ​អោយ​«ខកចិត្ត» និង​ត្រូវ​ពន្លឿន​ការងារ​របស់​ខ្លួន

មរណភាពអៀង សារី៖ សាលាក្ដី​​ធ្វើ​អោយ​«ខកចិត្ត» និង​ត្រូវ​ពន្លឿន​ការងារ​របស់​ខ្លួន

មិនមែនជាដំណឹង ដែលគេមិនបានទន្ទឹងរងចាំនោះទេ! ជាពិសេសស្ថានភាពសុខភាព របស់ជនជាប់ចោទទាំងអស់ បាន​ដាក់ជាសញ្ញាប្រកាសអាសន្ន ដល់សាលាក្ដី តាំងពីពួកគាត់ចាប់ផ្ដើម មានអាការះមិនស្រួល និងបន្ទាប់មកបាន​ចូលទៅ​ស្នាក់ព្យាបាល ជាបន្តបន្ទាប់នៅមន្ទីរពេទ្យមកម្លេះ។ ដូច្នេះហើយ ទើបនៅក្រោយមរណភាពរបស់ អៀង សារី ការអំពាវនាវ​អោយ​ពន្លឿនការ​កាត់ទោស បានកើនឡើងយ៉ាងខ្លាំង ទាំងនៅក្នុងមតិជាតិ និងអន្តរជាតិ។


លោកអៀង សារី (រូបកណ្ដាល) ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។ រូបថតឯកសារ។

នៅថ្ងៃសុក្រនេះ ការអំពាវនាវ ដើម្បីអោយមានដំណើរការ អោយឆាប់រហ័សឡើងវិញ នូវអង្គសវនាការនៃ​សាលាក្ដីខ្មែរ​ក្រហមនៅភ្នំពេញ មួយថ្ងៃក្រោយមរណភាព របស់ជនជាប់ចោទមួយរូប ក្នុងចំណោមជនជាប់ទាំងបី។ សវនាការដែល​បានប្រើប្រាស់ពេលវេលា ច្រើនហួសប្រមាណ [...]

កម្ពុជា៖ សិទ្ធមនុស្សថា មេធាវី​គួរ​មាន​ឯករាជ្យ​ភាព​ក្នុង​វិជ្ជាជីវៈ និង​ពន្យល់​ពី​ច្បាប់

កម្ពុជា៖ សិទ្ធមនុស្សថា មេធាវី​គួរ​មាន​ឯករាជ្យ​ភាព​ក្នុង​វិជ្ជាជីវៈ និង​ពន្យល់​ពី​ច្បាប់

គណៈមេធាវី បានប្រឆាំងទៅនឹងការលើកឡើង របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) រិះគន់ចំពោះ គណៈមេធាវី ដែលតម្រូវឲ្យមេធាវីទាំងអស់ ត្រូវសុំអនុញ្ញាត មុននឹងផ្តល់បទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយ អង្គការនេះ បានហៅការហាមប្រាមនោះថាជាការ «ប្រឆាំងនឹងសេរីភាព ក្នុងការបញ្ចេញមតិ» របស់មេធាវី។ នេះបើយោងតាមសេចក្តី ថ្លែងការណ៍របស់គណៈមេធាវីចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣។


លោក ប៊ុន ហុន ប្រធានគណៈមេធាវីកម្ពុជាអាណត្តិទី៩។

ការប្រឆាំងរបស់គណៈមេធាវីកម្ពុជា ក្រោយពេលអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានចេញរបាយការណ៍មួយ កាលពីថ្ងៃទី១១ កុម្ភៈ ឲ្យរដ្ឋាភិបាលកម្ពុជា និងគណៈមេធាវី បញ្ឈប់ការខិតខំហាមប្រាមមេធាវី ក្នុងការផ្ដល់បទសម្ភាសន៍ ជាមួយប្រព័ន្ធ​ផ្សព្វផ្សាយ។ អង្គការនេះបន្តថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...