ចាន់ សូវ៉េត៖ មាន«ភ្លើងខៀវ»ពីអ្នកយកដី ទើបរដ្ឋាភិបាល«បញ្ចប់»វិបត្តិដីធ្លីនៅកម្ពុជា (vdo)
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ចាន់ សូវ៉េត បានលើកឡើងថា បើចង់ដោះស្រាយ និងបញ្ចប់វិបត្តិដីធ្លីនៅកម្ពុជា លុះណាមាន«ភ្លើងខៀវ»ពីអ្នកយកដី (ឈ្មួញ) ទើបរដ្ឋាភិបាលអាចដោះស្រាយបញ្ហានេះ ប្រកបដោយភាពជោគជ័យបាន។ លោកបានថ្លែងដូចនេះ នៅក្នុងវេទិកាយុវជនស្តីពីដីធ្លី និងលំនៅដ្ឋាន កាលពីសប្ដាហ៍កន្លងទៅ ក្នុងសណ្ឋាគារ អ៊ីមភៀរៀល ក្រោមប្រធានបទលើកកម្ពស់ចំណេះដឹង សីលធម៌ និងការចូលរួមរបស់យុវជនក្នុងការកាត់បន្ថយបញ្ហាដីធ្លី និងលំនៅដ្ឋាន។
បញ្ហាដីធ្លី និងលំនៅដ្ឋាន ជាបញ្ហាក្តៅដែលបានទាក់ទាញការចាប់អារម្មណ៍ ពីគ្រប់មជ្ឈដ្ឋាន ទាំងនៅក្នុងរាជធានី ទីប្រជុំជន និងនៅជនបទ។ បញ្ហាដីធ្លី បានកើតឡើងតាមរយៈ ការវិនិយោគទុន នៅក្នុងរូបភាពជាដីសម្បទាន ឫគំរោងអភិវឌ្ឍន៍ និងការចាប់យកដី [...]