Posts tagged as "Barcelone FC"

ដេវីដ វីឡា បង្ហាញ​ខ្លួន​នៅ​អាត្លិកទិកូ អ្នក​គាំទ្រ​រត់​ចូល​ពេញ​ទីលាន (Pic&VDO)

ដេវីដ វីឡា បង្ហាញ​ខ្លួន​នៅ​អាត្លិកទិកូ អ្នក​គាំទ្រ​រត់​ចូល​ពេញ​ទីលាន (Pic&VDO)

ខ្សែប្រយុទ្ធដេវីដ វីឡា (David Villa) បានធ្វើការបង្ហាញខ្លួនលើកដំបូងជាមួយនឹងក្លិប អាត្លិកទិកូ ម៉ាឌ្រីដ (Atletico Madrid) នាកីឡាដ្ឋាន វីស្សិនតេ ខាលដឺរ៉ូន (Vicente Calderon) កាលពីថ្ងៃច័ន្ទ ខណៈដែលមានអ្នកគាំទ្រ​ជាច្រើនស្ទុះរត់ចូលពេញ​ទីលាន ដើម្បីចង់ជួប និងឱបខ្សែប្រយុទ្ធលេខ៩ ដែលជាកីឡាករសំណព្វចិត្តថ្មីរបស់ខ្លួន។


អ្នកគាំទ្រកីឡាករដេវីដ វីឡា ត្រូវកងកម្លាំងការពារសន្តិសុខ រារាំងឲ្យមកជិតកីឡាករ។

កីឡាករអន្តរជាតិអេស្ប៉ាញ វ័យ៣១ឆ្នាំ បានធ្វើការបង្ហាញបច្ចេកទេសក្នុងការលេងបាល់បន្តិចបន្តួច និងបានធ្វើការលើដៃ ដើម្បីស្វាគមន៏អ្នកគាំទ្រ ខណៈដែលគាត់ទើបតែផ្ទេរមកចូលក្រុម ក្នុងនាមជាកីឡាករថ្មី។ ប៉ុន្តែរំពេចនោះ មានអ្នកគាំទ្រ និងអ្នកស្រលាញ់រូបគាត់ ជាច្រើននាក់ បានរត់ចូលទីលាន [...]

បាយឺនម៉ូនិជ ទិញ​ទីចាហ្គួ អាល់ខាន់តារ៉ា បាន​ជា​ផ្លូវ​ការ

បាយឺនម៉ូនិជ ទិញ​ទីចាហ្គួ អាល់ខាន់តារ៉ា បាន​ជា​ផ្លូវ​ការ

ក្រុមអាឡឺម៉ង់ បាយឺន ម៉ូនិជ (Bayern Munich) បានយល់ព្រមទិញយកកីឡាករ ដែលជាគោលដៅចំបងរបស់​ក្រុម​ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ទីចាហ្គូ អាល់ខាន់តារ៉ា (Thiago Alcantara) មកពីក្រុមបាសេឡូណា (Barcelona) ជាផ្លូវការហើយ ក្នុងតម្លៃប្រមាណ ២១.៦លានផោន (៣២.៦២លានដុល្លាសហរដ្ឋអាមេរិក)។


កីឡាករ ទីចាហ្គូ អាល់ខាន់តារ៉ា ពេលទាត់ឲ្យក្រុមបាសឺឡូណា។

ខ្សែបម្រើជម្រើសជាតិអេស្ប៉ាញវ័យ២២ឆ្នាំ នឹងធ្វើការជាមួយអតីតគ្រូបង្វឹកក្រុមបាសេឡូណា ប៉ិប ហ្គាឌីអូឡា (Pep Guardiola) ជាថ្មីទៀត នៅក្នុងក្រុមម្ចាស់ជើងឯកកំពូលរបស់អ៊ឺរ៉ុប។

ប្រធានក្លិបបាយឺន លោកខាលហេន រ៉ាំម៉ិនិក (Karl-Heinz Rummenigge) បាននិយាយថា៖ «ទីចាហ្គូ អាល់ខាន់តារ៉ា ជា​បំណងប្រាថ្នាដ៏ធំមួយរបស់លោកគ្រូបង្វឹកថ្មី ប៉ិប [...]

ក្រុមអេវើតុន ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ​បាសេឡូណា ឌូឡូហ្វូ

ក្រុមអេវើតុន ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ​បាសេឡូណា ឌូឡូហ្វូ

ក្រុមទូកក្តោងអេវើតុន (Everton) បានចុះកិច្ចសន្យាខ្ចីជើងខ្សែប្រយុទ្ធវ័យ១៩ឆ្នាំ ចឺរ៉ាដ ឌូឡូហ្វូ (Gerard Deulofeu) មកពីក្រុមអ្នកមានបុណ្យ បាសេឡូណា (Barcelona) បានជាផ្លូវការហើយ។


កីឡាករខ្សែប្រយុទ្ធវ័យ១៩ឆ្នាំ ចឺរ៉ាដ ឌូឡូហ្វូ របស់ក្រុមបាសឺឡូណា។ (រូបថត Digitalsport/ANB)

ឌូឡូហ្វូ បានលេងឲ្យក្រុមបាសេឡូណាប៊ី (Barcelona B) (ឈុតយុវជន) បានចំនួន ៣៣ប្រកួត ហើយគាត់រកគ្រាប់​បាល់​បញ្ចូលទីបាន ១៨គ្រាប់។

គាត់បានបង្ហាញខ្លួនឲ្យក្រុមបាសេឡូណាឈុតធំ បានចំនួន២ប្រកួត ហើយគាត់បានជួយឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ អាយុក្រោម១៩ឆ្នាំ ក្លាយជាម្ចាស់ជើងឯកអ៊ឺរ៉ុប២សម័យកាល កាលពីឆ្នាំ២០១១ និងឆ្នាំ២០១២ផងដែរ។

គ្រូបង្វឹកថ្មីក្រុមអេវើតុន លោករ៉ូបឺតូ ម៉ាទីណែស (Roberto Martinez) បាននិយាយថា៖ [...]

កីឡាករ​ថ្មី​រៀលម៉ាឌ្រីដ៖ ខ្ញុំ​ដាក់​ឈ្មោះ​ឆ្កែ​របស់​ខ្ញុំ​ថា «ម៉េស៊ី»

កីឡាករ​ថ្មី​រៀលម៉ាឌ្រីដ៖ ខ្ញុំ​ដាក់​ឈ្មោះ​ឆ្កែ​របស់​ខ្ញុំ​ថា «ម៉េស៊ី»

កីឡាករវ័យក្មេងអន្តរជាតិអេស្ប៉ាញ អ៊ីស្កូ (Isco) បានធ្វើការផ្ទេរចប់សព្វគ្រប់អស់ហើយ ទៅកាន់ក្រុមរៀលម៉ាឌ្រីដ (Real Madrid) ប៉ុន្តែកីឡាកររូបនេះ នឹងត្រូវចាប់ដៃគូជាមួយគ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) តតាំងជាមួយកីឡាករ​ឆ្នើម​របស់ក្រុមបាសេឡូណា (Barcelona) ណីម៉ា (Neymar) និង ម៉េស៊ី (Messi)។


កីឡាករអូស្លូ និងឆ្កែរបស់គាត់។

កីឡាករឆ្នើមរូបនេះ មិនជឿថា ខ្សែប្រយុទ្ធអាស្សង់ទីន (ម៉េស៊ី) ជាកីឡាករល្អបំផុត នៅក្នុងពិភពលោកនោះទេ។ ប៉ុន្តែគាត់​បានដាក់ឈ្មោះឆ្កែរបស់គាត់ថា «ម៉េស៊ី»។

តើគាត់ចង់និយាយពីអ្វី ឲ្យប្រាកដ? នេះជាចម្លើយតាមបែបវិភាគ ៖
• ចំណុចវិជ្ជមាន៖ ឆ្កែរបស់ខ្ញុំល្អបំផុតនៅក្នុងពិភពលោក ដូចកីឡាករម្ចាស់បាល់មាស ៤សម័យកាល «ម៉េស៊ី» ដូច្នោះដែរ។
• ចំណុចអវិជ្ជមាន៖ «ម៉េស៊ី» [...]

ខ្សែ​ប្រយុទ្ធ​បាសេឡូណា ដេវិដ វីឡា ជិត​ផ្ទេរ​មក​ក្រុម​ស្ពឺ​ហើយ

ខ្សែ​ប្រយុទ្ធ​បាសេឡូណា ដេវិដ វីឡា ជិត​ផ្ទេរ​មក​ក្រុម​ស្ពឺ​ហើយ

ក្រុមមាន់ខ្នាយមាស ទទិនហេម ហតស្ពឺ (Tottenham Hotspur) ឬហៅកាត់ថា «ស្ពឺ» ខិតជិតផ្ទេរយកខ្សែប្រយុទ្ធក្រុមអ្នក​មានបុណ្យបាសេឡូណា (Barcelona) ដេវីដ វីឡា (David Villa) មកចូលរួមក្រុមហើយ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ បាន​និយាយថា គាត់អាចនឹងផ្ទេរទៅកាន់ទឹកដីអង់គ្លេស ដើម្បីចង់លេងជាជម្រើស១១នាក់ដំបូង។ នេះបើតាម ហ្គោលដតខម (Goal.com) បានរាយការណ៏។


ដេវីដ វីឡា កីឡាករខ្សែរប្រយុទ្ធបាសេឡូណា។ (រូបថត Getty Images / All Over Press)

ខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះ ជាគោលដៅធំទី១របស់ក្រុមស្ពឺ សម្រាប់រដូវក្តៅខាងមុខនេះ ខណៈដែលគ្រូបង្វឹកលោកអេនដ្រេ វីឡាសបូអាស (Andre Villas-Boas) ចង់បន្ថែមនូវខ្សែប្រយុទ្ធដែលមានបទពិសោធន៏ច្រើន និងមានសមត្ថភាពខ្ពស់មក​ចូលរួមក្រុមនៅរដូវកាលថ្មី។

កីឡាករវ័យ ៣១ឆ្នាំ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...