១/៤ផ្ដាច់ព្រ័ត្រនៃជើងឯកអ៊ឺរ៉ុប៖ បាសា បះជើងនៅ អាត្លង់ទីកូ
ប៉ុន្តែការ«ដួលបះជើង» របស់ក្រុមបាសឺឡូន (Barcelone) នៅចំពោះក្រុម អាត្លង់ទីកូម៉ាឌ្រីត (Atletico Madrid) មិនមែនជាលើកទីមួយទេ។ កាលពីឆ្នាំ២០១៤ ក្រុមអាត្លង់ទីកូ ធ្លាប់បំបាក់ក្រុមបាសឺឡូនម្ដងហើយ នៅក្នុងវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ នៃក្របខណ្ឌប្រកួតតែមួយ (Champions League 2014) មុននឹងទៅជួបជាមួយក្រុម ឆែលស៊ី (Chelsea) នៅវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ និងបន្ទាប់មកឡើងទៅជួប ជាមួយក្រុម រៀលម៉ាឌ្រីត (Real Madrid) នៅវគ្គផ្ដាច់ព្រ័ត្រ។
គេត្រូវនិយាយថា នៅពេលជួបជាមួយក្រុមបាសឺឡូនម្ដងៗ ក្រុមអាត្លង់ទីកូ បានរៀបចំខ្សែការពារយ៉ាងរឹងមាំ ហើយកីឡាករម្នាក់ៗ របស់ក្រុមនេះ បើទោះជាកីឡាករខ្សែប្រយុទ្ធមួយចំនួន ដែលឈរនៅខាងលើក៏ដោយ បានស្ម័គ្រប្ដូរ«ស្លាប់» ប្រមូលគ្នាចុះមកការពារភ្លាមៗ នៅពេលបាល់ធ្លាក់ ទៅនៅក្រោមជើង របស់ក្រុមបាសឺឡូន។ ជាពិសេស នៅពេលដណ្ដើមបាល់បាន ក្រុមកីឡាកររបស់ អាត្លង់ទីកូ ដែលមានគ្រូបង្វឹកលោក «Diego Simeone» [...]