Posts tagged as "Anti-corruption"

អំពើ​ពុក​រលួយ​នៅ​កម្ពុជា ជាប់​លេខ​ទី​១៦០ ពី​ចំណោម​១៧៧​ប្រទេស

អំពើ​ពុក​រលួយ​នៅ​កម្ពុជា ជាប់​លេខ​ទី​១៦០ ពី​ចំណោម​១៧៧​ប្រទេស

ក្នុងឆ្នាំ២០១៣នេះ តាមរយៈនៃការស្រាវជ្រាវពីអំពើពុករលួយ ក្នុងវិស័យសាធារណៈ ក្នុងប្រទេសកម្ពុជា អង្គការ​តម្លាភាពកម្ពុជាបានបញ្ជាក់ថា នៅមានកម្រិតខ្ពស់នៅឡើយដោយកើនពីចំណាត់ថ្នាក់ទេ១៥៧ ក្នុងឆ្នាំ២០១២ ដែលមានបញ្ជី១៧៦ប្រទេស មកដល់«ចំណាត់ថ្នាក់ទី ១៦០» ក្នុងឆ្នាំ២០១៣ ដែលមានបញ្ជី១៧៧ប្រទេស។ នេះបើ​តាមការលើកឡើង របស់លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា ក្នុងសន្និសិទកាសែត នាល្ងាចថ្ងៃទី៣ ខែធ្នូនេះ នៅសណ្ឋាគារសាន់វេ ភ្នំពេញ។


សន្និសិទកាសែត នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៣ នៅសណ្ឋាគារសាន់វេ ភ្នំពេញ។ (រូបថត MONOROOM.info/ O.Vary)

អំពើពុករលួយ - តាមការសម្ភោធ បើកបង្ហាញនូវរបាយការណ៍ស្តីពីសន្ទស្សន៍ នៃការយល់ឃើញពីអំពើពុករលួយ នៅកម្ពុជាក្នុងឆ្នាំ២០១៣ [...]

កែម ឡី៖ គួរ​សិក្សា​​ឲ្យ​ល្អិតល្អន់ ក្នង​ការ​បើក​ប្រាក់​ខែ​តាម​ប្រព័ន្ធ​ធនាគារ

កែម ឡី៖ គួរ​សិក្សា​​ឲ្យ​ល្អិតល្អន់ ក្នង​ការ​បើក​ប្រាក់​ខែ​តាម​ប្រព័ន្ធ​ធនាគារ

បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកប្រាក់ខែឲ្យមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ តាមប្រព័ន្ធធនាគារ មជ្ឈដ្ឋានទូទៅបានសម្តែងការសាទរចំពោះគោលនយោបាយនេះ ព្រោះវាអាចផ្តល់ផលវិជ្ជមានច្រើនជាងមុន តែ​អ្នក​វិភាគឯករាជ្យ និងតាមដានសង្គមកម្ពុជា បានសម្តែងការព្រួយបារម្ភដោយបានលើកឡើងថា ផលអវិជ្ជមាន​មួយ​ចំនួននៅតែបន្តមាន ហើយក៏អាចកើតឡើង តាមរយៈការបើកប្រាក់ខែតាមប្រព័ន្ធធនាគារដែរ។


ការបើកសាច់ប្រាក់ជាដុល្លា ពីម៉ាស៊ីនបើកប្រាក់មួយ នៅខេត្តសៀមរាប។ (រូបថត​ MONOROOM.info/D.KEO)

កំណែទម្រង់«ដ៏ទំនើប»មួយ ត្រូវបានរដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន សែន ប្រកាសនៅសប្ដាហ៍នេះ ដោយចាប់ពី​ឆ្នាំ​ក្រោយនេះ មន្ត្រីរាជការទាំងអស់ទទួលប្រាក់ខែទាំងអស់ នៅតាមគណនេយ្យធនាគារវិញ។ [...]

មន្ត្រី​សង្គម​ស៊ីវិល លើក​ពី​អ្នក​«ស៊ី»​និង​អ្នក​«សូក»​នៅ​ក្រសួង​មហាផ្ទៃ

មន្ត្រី​សង្គម​ស៊ីវិល លើក​ពី​អ្នក​«ស៊ី»​និង​អ្នក​«សូក»​នៅ​ក្រសួង​មហាផ្ទៃ

អង្គការសង្គមស៊ីវិលក្នុងស្រុក ដែលបានបង្កើតឡើងដោយប្រជាពលរដ្ឋខ្មែរ ក្នុងគោលបំណងចង់ចូលរួមក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ បែរជាមានការតម្រូវឲ្យមានការចំណាយ«ប្រាក់ក្រៅផ្លូវការ»ចាំបាច់ ដោយមន្រ្តីរដ្ឋាភិបាល ដើម្បីអនុញ្ញាតិឲ្យអង្គការទាំងនោះ អាចបង្កើតឡើង ឬអាចចុះបញ្ជីបាន។ នេះបើតាមការលើកឡើង របស់មន្ត្រី​អង្គការសង្គមស៊ីវិលមួយរូប ក្នុងសិក្ខាសាលាស្តីពី «ការវាយតំលៃបរិយាកាសអំណោយផល សម្រាប់​អង្គការ​សង្គម​ស៊ីវិល» នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣។


លោក សឿង សារឿន នាយកប្រតិបត្តិអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា។ (រូបថត MONOROOM.info/ O.Vary)

អំពើពុករលួយ - ការស្នើសុំបើកអង្គការ ឬការស្នើធ្វើប្រតិបត្តិការដើម្បីសុំជាធនធានឬថវិការនានា [...]

សង្គម៖ យុវជន​ខ្មែរ​ជាង​២​សែន​នាក់​ អត់​ការងារ​ធ្វើ

សង្គម៖ យុវជន​ខ្មែរ​ជាង​២​សែន​នាក់​ អត់​ការងារ​ធ្វើ

យ៉ាងហោចណាស់ក៏មានយុវជនខ្មែរ ជាង២សែននាក់ដែលពោរពេញដោយថាមពល អត់មានការងារធ្វើ ខណៈ​ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា មានទីផ្សារការងារតូចចង្រ្អៀត និងមិនទាន់សម្បូរបែបនៅឡើយ។ បញ្ហា​អត់មានការងារធ្វើនេះ នឹងមានសភាពធ្ងន់ធ្ងរជាងនេះថែមទៀត ប្រសិនបើយុទ្ធសាស្រ្ត និងគោលនយោបាយ​សំខាន់ៗ សម្រាប់ដោះស្រាយបញ្ហានេះ មិនត្រូវបានបង្កើតឡើងឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។


ក្រុមយុវជនកាយរិទ្ធិ កំពុងធ្វើបុណ្យផ្ដាសាមគ្គីមួយ ដើម្បីប្រមូលបច្ច័យនៅតាមដងផ្លូវ កាលពីខែធ្នូឆ្នាំ២០១១ ក្នុងទីរួមខេត្តបាត់ដំបង។ (រូបថត Chan Deth)

វិបត្តិសង្គម - យោងតាមរបាយការណ៍ស្តីពីកម្លាំងពលកម្មឆ្នាំ២០១២ របស់វិទ្យាស្ថានស្ថិតិ នៃក្រសួងផែនការកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ [...]

ចិន​ពិន័យ​មន្ត្រី​ជិត​១៧​ពាន់​នាក់ ពីបទ«ហឺហា​បំពាន​តួនាទី»

ចិន​ពិន័យ​មន្ត្រី​ជិត​១៧​ពាន់​នាក់ ពីបទ«ហឺហា​បំពាន​តួនាទី»

មន្ត្រីអ្នករដ្ឋកាចិនសរុបទាំងអស់ ជិត១៧ពាន់នាក់ ត្រូវបានចាប់ឲ្យទទួលពិន័យ ពីបទបានរំលោភលក្ខត្តិកៈថ្មី នៃបក្ស​កុម្មុយនីស​របស់ប្រទេសនេះ ដែលកំហិតកាន់តែខ្លាំងឡើងឲ្យមន្ត្រីសាធារណៈទាំងអស់ ប្រកាន់អត្តចរិកសមរម្យជាមួយ​នឹងប្រជាជន។ នេះបើតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មានផ្លូវការរបស់ប្រទេសចិន។


លោក ស៊ី ជៀងភីង ប្រធានបក្សកុម្មុយនីស និងជាប្រធានាធិបតីថ្មី នៃប្រទេសចិន។

អំពើពុករលួយ - ទីភ្នាក់ងារសារព័ត៌មានចិនថ្មី បានថ្លែងនៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួនថា ក្នុងចំណោម​ការរំលោភ​លក្ខត្តិកៈទាំងនោះ មានរាប់បញ្ចូលផងដែរ នូវការចំណាយពិសេសៗ ជ្រុលហួសហេតុ ការប្រើប្រាស់រថយន្ដ​រដ្ឋ​ហួស​តម្រូវ​ការ ឬការធ្វើដំណើរទៅបរទេស ដែលមិនមានប្រយោជន៍នោះជាដើម។ ការត្រួតពិនិត្យទាំងនោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...