Posts tagged as "Maison de Mer"

មូលហេតុ​ទាំង​៣ ដែល​គួរ​តែ​មាន​រុក្ខជាតិ​ខ្លះ នៅ​ក្នុង​ផ្ទះ​របស់​អ្នក

មូលហេតុ​ទាំង​៣ ដែល​គួរ​តែ​មាន​រុក្ខជាតិ​ខ្លះ នៅ​ក្នុង​ផ្ទះ​របស់​អ្នក

តុបតែងផ្ទះ - ខាងក្រោមនេះ ជាមូលហេតុទាំងបី ដើម្បីបង្ហាញឲ្យឃើញថា អ្នកគួរតែដាំរុក្ខជាតិមួយចំនួន នៅក្នុង​លំនៅដ្ឋាន​របស់អ្នក៖

១. រុក្ខជាតិជួយធ្វើឲ្យខ្យល់បរិសុទ្ធ

រុក្ខជាតិភាគច្រើនបញ្ចេញឧស្ម័នឌីអុកស៊ីត និងអុកស៊ីសែនលាយគ្នា។ ប៉ុន្តែរុក្ខជាតិមួយចំនួនដែលដាំនៅក្នុងផ្ទះ អាច​មិនស្ថិតក្នុងប្រភេទនៃរុក្ខជាតិទាំងនោះ។ អ្នកក៏អាចសួរអ្នកលក់ ពីប្រភេទរុក្ខជាតិណាមួយ ដែលល្អសម្រាប់អ្នកបាន ដូចគ្នា។ ឧស្ម័នអុកស៊ីសែនក្នុងរុក្ខជាតិទាំងនោះ នឹងជួយសម្រួលកាយ និងគំនិតរបស់អ្នកឲ្យកាន់តែល្អជាងមុនថែម មួយកំរិតទៀត។

២. រុក្ខជាតិមិនត្រឹមតែផលិតផ្លែឈើឬបន្លែសម្រាប់អ្នក

រុក្ខជាតិដែលអ្នកបានដាំជុំវិញផ្ទះរបស់អ្នក មិនត្រឹមតែផ្តល់ផលដល់អ្នកប៉ុណ្ណោះទេ ប៉ុន្តែរុក្ខជាតិទាំងនោះថែមទាំង [...]

ក្រុមហ៊ុន​សង្ហារិម​បារាំង ចុះ​ហត្ថលេខា​ពង្រីក​ដៃ​គូរ នៅ​អាស៊ី​ប៉ាស៊ីភីក

ក្រុមហ៊ុន​សង្ហារិម​បារាំង ចុះ​ហត្ថលេខា​ពង្រីក​ដៃ​គូរ នៅ​អាស៊ី​ប៉ាស៊ីភីក

អាប៊ីតា (Habitat) ជាយីហោមួយរបស់ក្រុមហ៊ុនបារាំង ឈ្មោះថា កាហ្វម (Cafom) បានប្រកាសនៅថ្ងៃទី១២ ខែមីនា​នេះ ពីកិច្ចព្រមព្រៀង«មេ»មួយ ដែលមាន១៥ឆ្នាំ ជាមួយនឹងដៃគូរផ្គត់ផ្គង់នៅក្នុងតំបន់អាស៊ីប៉ាស៊ីភីក មានឈ្មោះថា Furniture & Furnishings Pte Ltd ដែលជាផ្នែកមួយនៃក្រុមហ៊ុន TT International Ltd។


ការតុបតែបន្ទប់មួយ របស់ក្រុមហ៊ុន កាហ្វម ដែលមានយីហោ អាប៊ីតា។ (រូបថត ក្រុមហ៊ុន)

គ្រឿងតុបតែងផ្ទះ - ក្រុមហ៊ុន TT International Ltd ជាក្រុមហ៊ុនលំដាប់អន្តរជាតិមួយ ដែលមានជំនាញ​ខាងធ្វើ​គ្រឿងប្រដាប់តុបតែង (គ្រឿងសង្ហារិម និងគ្រឿងអគ្គិសនី) នៅក្នុងផ្ទះ ហើយត្រូវបានក្រុមហ៊ុន មានយីហោធំៗ​ជា​ច្រើន​ក្នុងពិភពលេោក យកទៅប្រើប្រាស់ ដូចជាក្រុមហ៊ុន [...]

គេហដ្ឋានលំហែគំរូ នៃ​«ក្ដី​សុបិន្ត»​របស់​អ្នក នៅ​ជាប់​​មាត់​សមុទ្រ

គេហដ្ឋានលំហែគំរូ នៃ​«ក្ដី​សុបិន្ត»​របស់​អ្នក នៅ​ជាប់​​មាត់​សមុទ្រ

ផ្ទះដ៏ស្អាតនេះ ដែលមានទីតាំងនៅចូឡា (Jolla) ក្បែរទីក្រុងសានឌីយ៉េហ្គូ (San Diego / Californie) ជាស្នាដៃឆ្នៃប្រឌិត របស់ស្ថាបត្យករ លោក ចនណាថាន់ ស៊ីហ្គាល់ (Jonathan Segal)។ ផ្ទះនេះសង់បែរមុខទៅរកសមុទ្រ ដោយផ្ដល់អោយ ទៅម្ចាស់របស់វា នូវលទ្ធភាពសម្លឺងទៅមហាសាគររហូតដល់ ១៨០ឌឺក្រេ។

ដោយមានគំនិតទៅរក តែទិដ្ឋភាពទំនើបនៃសំណង់ផ្ទះសម្បែងនោះ ស្ថាបត្យករបានយកកញ្ចក់មកដាក់ជាច្រើន ជំនួស អោយជញ្ជាំង ឬរបង ឬបង្កាន់ដៃ ដើម្បីអោយអ្នករស់នៅក្នុង ឬនៅខាងក្រៅក៏ដោយ អាចក្រេបជញ្ជក់បាននូវ ការសម្លឹង មើលទៅសមុទ្រដ៏វែងឆ្ងាយសន្លឹម។ ផ្ទះត្រូវបានសង់ជាច្រើនជាន់ ទៅតាមសណ្ឋានដីផង ហើយបំពាក់ទៅដោយ ការ តុបតែងដ៏ទំនើប និងវត្ថុដ៏ល្អប្រណិត។ ក្នុងនោះមាន រោងចតរថយន្ដ បន្ទប់ទទួលភ្ញៀវមួយ ផ្ទះបាយដ៏ធំ បន្ទប់ទទួលទាន​អាហារ និងបន្ទប់ជាច្រើនផ្សេងទៀត ដោយមិនភ្លេចផងទេ នូវបន្ទប់ទឹកដ៏ទូលាយ និងអាងហែលទឹកមួយផង។

សូមទស្សនារូបភាពខាងក្រោមដូចតទៅ៖

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...