ពលរដ្ឋត្អូញថា គម្រោងវារីអគ្គីសនីសេសាន២ ឃើញតែកាប់ព្រៃឈើ !
គម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ ក្នុងរយៈកាលជាងពីរឆ្នាំមកនេះ ឃើញមានការអភិវឌ្ឍន៍លើការ«កាប់»ព្រៃឈើច្រើនជាង ការស្វែង«រក»ដីសម្រាប់ប្រជាពលរដ្ឋរស់នៅ។ តំណាងសហគមន៍ក្នុងតំបន់នោះ បានថ្លែងយ៉ាងនេះ ដោយបានបញ្ជាក់ទៀតថា ប្រជាសហគមន៍បានស្វះស្វែងរកអន្តរាគមន៍រឿងដីធ្លីនេះ តាមការដាក់ញ្ញត្តិទៅស្ថានទូតនានា រដ្ឋាភិបាល និងទៅក្រសួងរ៉ែ និងថាមពល តែនៅតែមិនមានឃើញមានការកម្រើកអ្វីឡើយ។
ជីវភាពប្រជាពលរដ្ឋនៅតាមបណ្ដោយទន្លេសេសាន ខេត្តស្ទឹងត្រែង។ (រូបថត សហការី)
គម្រោងដីធ្លី - លោក កែវ ម៉ីប តំណាងប្រជាសហគមន៍ភូមិក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង បាននិយាយថា «បើសាងសង់ក៏សាងសង់ទៅ តែសូមកាត់បន្ថយការប៉ះពាល់ [...]