មេទូតខ្មែរនៅកូរ៉េខាងត្បូង សង្ស័យមានអ្នកប៉ែងជើងខ្លួន
ការទូត - «ខ្មុំបានប្រកាសជាសាធារណៈ សុំឲ្យបញ្ឈប់ការបង់ប្រាក់ ឬផ្តល់កម្រៃ ដល់ការស្នើសុំបញ្ជាក់លើឯកសារ លិខិតផ្សេងៗ និងសុំពន្យារលិខិតឆ្លងដែន។ល។និង។ល។ ចំណាត់ការនេះវាអាចធ្វើអោយប៉ះពាល់ដល់មន្ត្រីមួយចំនួន»។ នេះជាការបង្ហើបឲ្យដឹង ក្នុងពេលចុងក្រោយនេះ លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោកស៊ុត ឌីណា ឯកអគ្គរាជទូតទើបតែងតាំងថ្មីរបស់កម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង។
ការរំលេចឲ្យឃើញនូវបញ្ហាដោយលោក ស៊ុត ឌីណា គឺបានកើតឡើងក្រោយពីប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស ហោ ណាំហុង បានសរសេរលិខិតណែនាំចុះថ្ងៃទី២១ ខែមេសានេះ ដល់លោក ស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ដោយសង្កត់ធ្ងន់ថា៖ «ហាមដាច់ខាត មិនឲ្យបងប្អូន ឬនរណាផ្សេង ដែលមិនមែនជាមន្ត្រីការទូតជ្រៀតជ្រែកក្នុងការងាររបស់ស្ថានទូត [...]