ធ្លាក់យន្ដហោះ MH17៖ គ្រួសារជនរងគ្រោះប្ដឹងទារសំណងរាប់លានពីរ៉ូស្ស៊ី
មនុស្សចំនួន៣៣នាក់ មកពីប្រទេសអូស្ត្រាលី ម៉ាឡេស៊ី និងប្រទេសញ៉ូហ្សេឡេន បានដាក់ពាក្យបណ្ដឹង តាមរយៈការិយាល័យមេធាវីមួយ នៃប្រទេសអូស្ត្រាលី ទៅកាន់តុលាការអ៊ឺរ៉ុប ទទួលបន្ទុកខាងសិទ្ធិមនុស្ស ស្ថិតក្នុងក្រុង ស្ត្រាស្បួរ (Strasbourg ប្រទេសបារាំង) ដើម្បីទាមទារសំណងជំងឺចិត្ត ច្រើនរយលានដុល្លារ ពីប្រទេសរ៉ូស្ស៊ី និងពីប្រធានាធិបតី វ្លាឌីមៀរ ពូទីន (Vladimir Poutine) ទាក់ទងនឹងការធ្លាក់យន្ដហោះប៊ូអីង ដែលមានជើងហោះហើរលេខ «MH17» របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ កាលពីខែកក្កដា ឆ្នាំ២០១៤។ នេះបើតាមការផ្សាយឲ្យដឹង របស់គេហទំព័រមួយ របស់ស្ថានីយទូរទស្សន៍ «NOS» នៃប្រទេសហូឡង់ ក្នុងចុងសប្ដាហ៍នេះ។
ជនទាំង៣៣នាក់នោះ សុទ្ធសឹងជាគ្រួសារញាតិសាច់របស់ជនរងគ្រោះ ដែលស្ថិតនៅក្នុងយន្ដហោះ ដែលត្រូវបានរបាយការណ៍ស៊ើបអង្កេតរបស់ប្រទេសហូឡង់ អះអាងថា បានរងការបាញ់ទម្លាក់ ដោយកាំជ្រួចបាញ់ចេញពីដី។ ពួកគេម្នាក់ៗ [...]