ភ្នាក់ងារ FBI ពិនិត្យកំព្យូទ័ររបស់មេបញ្ជាការបើកបរយន្ដហោះបាត់ខ្លួន
អាជ្ញាធរនៃប្រទេសម៉ាឡេស៊ី បានស្នើសុំជំនួយពីសំណាក់អេហ្វប៊ីអាយ (FBI) ដើម្បីធ្វើការពិនិត្យវិភាគ ទៅលើទិន្នន័យក្នុងកំព្យូទ័រ ដែលត្រូវបានរៀបផ្គុំឡើង ជាឧបករណ៍ហ្វឹកហាត់បើកបរ របស់មេបញ្ជាការកាន់ចង្កូតយន្ដហោះ ប៊ូអ៊ីង ៧៧៧ នៃក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ ដែលបានបាត់ខ្លួនតាំងពីជាង១០ថ្ងៃមកហើយ។
ឧបករណ៍ហ្វឹកហាត់របស់ លោក ហ្សាហារី អាមេដ សាដ៍ មេបញ្ជាការបើកបរយន្ដហោះ។ (រូបថត ហ្វេសប៊ុក)
បាត់យន្ដហោះ - មន្ត្រីអ្នកទទួលខុសត្រូវមួយរូបរបស់អាមេរិក ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) ឲ្យដឹង នៅថ្ងៃពុធទី១៩ ខែមីនានេះថា រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី បានស្នើសុំឲ្យភ្នាក់ងារ [...]