ធ្លាក់យន្ដហោះនៅតៃវ៉ាន់ ៥១នាក់ស្លាប់ អាចបង្កពីអាកាសធាតុ (vdo)
យន្ដហោះមួយរបស់ក្រុមហ៊ុន ត្រេនអេស៊ៀ (TransAsia) បានខកខានការចុះចតរបស់ខ្លួន នៅលើកោះតូចមួយ នៅក្បែរកោះតៃវ៉ាន់។ មនុស្សយ៉ាងតិច៥១នាក់ បានស្លាប់ នៅក្នុងព្រឹត្តិការណ៍ដ៏អាណោចអាធម។ នេះបើតាមអ្នកទទួលខុសត្រូវ នៃអាជ្ញាធរអាកាសចរណ៍ស៊ីវិល ក្នុងស្រុក។
យន្ដហោះប្រភេទ អ៊ែរប៊ូស របស់ក្រុមហ៊ុន ត្រេនអេស៊ៀ នៃកោះតៃវ៉ាន់។ (រូបថត ទ្វីសធើ)
ធ្លាក់យន្ដហោះ - យ៉ាងហោចណាស់ មនុស្ស៤៥នាក់ បានស្លាប់ភ្លាមៗ នៅក្នុងគ្រោះថ្នាក់យន្ដហោះមួយ នៅលើកោះតៃវ៉ាន់ កណ្ដាលសមុទ្រចិនខាងកើត។ បណ្ដាញទូរទស្សន៍ក្នុងស្រុក បានរាយការណ៍ពីហេតុការណ៍ដ៏រន្ធត់នេះ ថាយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍តៃវ៉ាន់ ឈ្មោះ ត្រេនអេស៊ៀ អ៊ែរវេស បានធ្លាក់បោលខ្លួន នៅលើកោះមួយក្នុងឆកខាងលិច [...]