Posts tagged as "Boeing"

ក្រុមហ៊ុន​អាកាស​ចរណ៍១០ ​មាន​សុវត្ថិភាព​ជាង​គេ​ ឆ្នាំ​២០១៥

ក្រុមហ៊ុន​អាកាស​ចរណ៍១០ ​មាន​សុវត្ថិភាព​ជាង​គេ​ ឆ្នាំ​២០១៥

ឆ្នាំ២០១៤ បាន​បិទ​បញ្ចប់​ទៅ ដោយ​ការ​កើន​ឡើង​គួរ​ឲ្យ​ភ័យ​ខ្លាច នូវ​ចំនួន​គ្រោះ​ថ្នាក់​យន្ដហោះ ជា​ពិសេស​គ្រោះ​ថ្នាក់​យន្ដហោះ ដែល​បាន​កើត​ឡើង​ផ្ទួនៗ​ដល់​ទៅ២​ដង សម្រាប់​ក្រុមហ៊ុន​អាកាស​ចរណ៍ ម៉ាឡេស៊ី​អ៊ែរឡាញ តែ​មួយ។

នៅ​ថ្ងៃ​ទី៨ ខែ​មិនា ឆ្នាំ​២០១៥ យន្ដហោះ​ប៊ូអីង នៃ​ជើង​ហោះ​ហើរ MH370 របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ ម៉ាឡេស៊ី​អ៊ែរឡាញ បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង ជា​មួយ​អ្នក​ដំណើរ​ទាំង​២៣៩​នាក់។ យន្ដហោះ​ដែល​ភ្ជាប់​រដ្ឋធានី​កូឡាឡំពួរ នៃ​ប្រទេស​ម៉ាឡេស៊ី និង​រដ្ឋធានី​ប៉េកាំង នៃ​ប្រទេស​ចិន បាន​បន្សល់​ទុក​ត្រឹម​តែ​ជា​ចម្ងល់ សម្រាប់​គ្រួសារ​នៃ​ជន​រង​គ្រោះ​ទាំង​អស់ ដោយ​សារ​តែ​រហូត​មក​ទល់​នឹង​ពេល​នេះ គ្មាន​ស្លាក​ស្នាម​ណា​មួយ ត្រូវ​បាន​គេ​រក​ឃើញ​ពី​តួ​យន្ដហោះ​មួយ​នេះ​ឡើយ។

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ យន្ដហោះប៊ូអីងមួយទៀត នៃជើងហោះហើរ MH17 របស់ក្រុមហ៊ុន​អាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ដដែល [...]

ព័ត៌មាន​​គ្រាប់​បែក បាន​បង្ខំ​ឲ្យ​យន្ដហោះ​ពីរ​ចុះ​ចត​ជា​បន្ទាន់

ព័ត៌មាន​​គ្រាប់​បែក បាន​បង្ខំ​ឲ្យ​យន្ដហោះ​ពីរ​ចុះ​ចត​ជា​បន្ទាន់

យន្ដហោះ​ចម្បាំង​ធុញ​ប្រដេញ​ជា​ច្រើន​គ្រឿង របស់​បញ្ជាការដ្ឋាន​ការពារ​អាកាស នៃ​តំបន់​អាមេរិក​ខាង​ជើង (NORAD) បាន​ហោះ​ទៅ​អម​យន្ដហោះ​ដឹក​អ្នក​ដំណើរ​ទាំង​ពីរ​គ្រឿង កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ម្សិល​ម៉ិញ​ និង​បាន​បង្ខំ​ឲ្យ​ធ្វើការ​ចុះ​ចត​ជា​បន្ទាន់ នៅ​ព្រលាន​យន្ដហោះ​អន្តរជាតិ នៃ​ទីក្រុង​អាត្លង់តា បន្ទាប់​ពី​ការ​គម្រាម​មួយ​អាច​យក​ជា​ការ​បាន ត្រូវ​បាន​បង្ហោះ​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ទ្វីសធើរ ស្ដី​ពី​វត្តមាន​គ្រាប់​បែក​នៅ​ក្នុង​យន្ដហោះ។

យន្ដហោះ​ទាំង​ពីរ​គ្រឿង ដែល​ភ្ជាប់​ជើង​ហោះហើរ​ក្នុង​ស្រុក បាន​ចុះ​ចត​ដោយ​សុវត្ថិភាព នៅ​ព្រលាន​យន្ដហោះ​​អន្តរជាតិ​ ហាតហ្វៀល ចាក់សុន នៃ​ទីក្រុង​អាត្លង់តា ភាគ​ខាង​កើត​សហរដ្ឋ​អាមេរិក។ យន្ដហោះ​ទី​មួយ នៃ​ជើង​ហោះ​ហើរ​លេខ ១១៥៦ របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ ដែលតា (Delta) ហោះ​ចេញ​ពី​ក្រុង ផ័រឡេន (Portland) នៅ​ក្នុង​រដ្ឋ អូរ៉េហ្គន (Oregon) និង​យន្ដហោះ​ទី​ពីរ [...]

ប្រសូត​បុត្រី​នៅ​លើ​អាកាស កណ្ដាល​មហា​សមុទ្រ​អាត្លង់ទិក

ប្រសូត​បុត្រី​នៅ​លើ​អាកាស កណ្ដាល​មហា​សមុទ្រ​អាត្លង់ទិក

បើ​តាម​អាជ្ញាធរ​គ្រប់​គ្រង​ព្រលាន​យន្ដហោះ​នៃ​ទី​ក្រុង​ញ៉ូយក បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ម្ដាយ​ជាតិ​ហ្សកដានី បាន​ធ្វើ​ដំណើរ​នៅ​លើ​យន្ដហោះ​ប៊ូអីង (Boeing) របស់​ក្រុមហ៊ុន​ភូមិន្ទ​ហ្សកដានី ដែល​ភ្ជាប់​ជើង​ហោះ​ហើរ​លេខ RJ261។ នៅ​ពេល​ចុះ​ចត​នៅ​ទីក្រុង​ញ៉ូយក យន្ដហោះ​បាន​បន្ថែម​អ្នក​ដំណើរ​តូច​មួយ​នាក់​ទៀត នោះ​គឺ​កូន​ស្រី​ដែល​ទើប​នឹង​ចាប់​កំណើត​នេះ​ឯង។

អ្នក​នាំ​ពាក្យ​របស់​អាជ្ញាធរ​ព្រលាន​យន្ដហោះ លោក ចូ ផេនតាជេឡូ (Joe Pentangelo) បាន​ថ្លែង​ពន្យល់​ថា ទារិកា​បាន​កើត​នៅ​ថ្ងៃ​អង្គារ រវាង​ពី​ម៉ោង១៧ និង៣០នាទី ម៉ោង​នៅ​ទីក្រុង​ញ៉ូយក ខណៈ​ពេល​ដែល​យន្ដហោះ​កំពុង​ហោះ​រំលង​មហា​សមុទ្រ​អាត្លង់ទិក។ លោក​បាន​និយាយ​ថា៖ «បើ​តាម​អ្វី​ដែល​ជា​របាយ​ការណ៍​របស់​គ្រូ​ពេទ្យ មាន​វត្តមាន​នៅ​លើ​យន្ដហោះ ការ​ប្រសូត្រ​បាន​ដំណើរ​ការ​ទៅ យ៉ាង​ឆាប់​រហ័ស»។

ចំណែកក្រុមហ៊ុនអាកាសចរណ៍ភូមិន្ទហ្សកដានីវិញ [...]

យន្ដហោះ MH370 របស់​ម៉ាឡេស៊ី ពិត​ជា​បាញ់​ទម្លាក់​ដោយ​កងទ័ព​អាមេរិក?

យន្ដហោះ MH370 របស់​ម៉ាឡេស៊ី ពិត​ជា​បាញ់​ទម្លាក់​ដោយ​កងទ័ព​អាមេរិក?

លោក ម៉ាក ឌុយហ្គាំង (Marc Dugain) អតីត​នាយក​ក្រុមហ៊ុន​អាកាសចរណ៍​បារាំង​មួយ​ឈ្មោះ ប្រូស្ទ័រ (Proteus) បាន​រក​ឃើញ​នូវ​ចំណុច​សង្ស័យ​ដ៏​ធំ​មួយ ទាក់​ទង​នឹង​ការ​បាត់​ខ្លួន​របស់​យន្ដហោះ ម៉ាឡេស៊ីអ៊ែរឡាញ កាល​ពី​ថ្ងៃ​ទី៨ ខែ​មិនា ឆ្នាំ​២០១៤ កន្លង​ទៅ បន្ទាប់​ពី​យន្ដហោះ​បាន​ងើប​ហោះ ចេញ​ពី​រដ្ឋធានី​កូឡាឡំពួរ ឆ្ពោះ​ទៅ​កាន់​រដ្ឋធានី​ប៉េកាំង។ លោក​បាន​ចង្អុល​ដាក់​កង​ទ័ព​អាមេរិក ថា​ទំនង​ជា​បាន​បាញ់​ទម្លាក់​យន្ដហោះ ប៊ូអ៊ិញ ដែល​ភ្ជាប់​ជើង​ហោះ​ហើរ​លេខ MH370 ព្រោះ​កង​ទ័ព​អាមេរិក​បាន​សង្ស័យ​ពី​ការ​វាយ​ប្រហារ នៃ​អំពើ​ភេវរកម្ម​មួយ (ដូច​គ្នា​ទៅ​នឹង​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០០១ នៅ​ក្រុង​​ញ៉ូយក) ទៅ​លើ​មូលដ្ឋាន​យោធា​របស់​ខ្លួន នៅ​កណ្ដាល​មហា​សមុទ្រ​ឥណ្ឌា។

ផ្ដល់កិច្ចសម្ភាសទៅឲ្យទស្សនាវដ្ដីបារាំងដ៏ធំមួយ ឈ្មោះ ប៉ារីស ម៉ាច (Paris-Match) លោកអតីតនាយក​ក្រុមហ៊ុន បានអះអាងថា តាមការពិត [...]

វីដេអូ​ដែល​អ្នក​មិន​ទាន់​ដឹង ពី​ការ​ធ្លាក់​យន្ដហោះ​ម៉ាឡេស៊ី MH17

បួនខែបន្ទាប់ពីហេតុការណ៍ដ៏អកុសល នៃ​ការ​ធ្លាក់​យន្ដហោះ​ប៊ូអីញ (Boeing) ដែល​ភ្ជាប់​ជើង​ហោះ​ហើរ​លេខ MH17 របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​ម៉ាឡេស៊ី អ៊ែរឡាញ នៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន រូបភាព​វីដេអូ​មួយ ដែល​ថត​ដោយ​អ្នក​រស់​នៅ​ក្បែរ​នោះ ទើប​នឹង​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ភ្នាក់ងារ​សារព័ត៌មាន​អេភី (AP) ដោយ​ក្រុម​អ្នក​និយម​បំបែក​ទឹកដី​។ វីដេអូ​នេះ​បាន​ថត​នៅ​ក្រោយ​ប៉ុន្មាន​នាទី បន្ទាប់​ពី​យន្ដហោះ​បាន​ធ្លាក់​នៅ​លើ​ដី ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភូមិ Hrabove របស់​ប្រទេស​អ៊ុយក្រែន។

នៅក្នុងវីដេអូ ដែល​ទំនង​ជា​វីដេអូ​ដំបូង​គេ​ នៃ​ការ​ធ្លាក់​យន្ដហោះ​នោះ បាន​បង្ហាញ​ពី​ភាព​ជ្រួល​ច្របល់​របស់​អ្នក​ភូមិ ដោយ​ពួក​គេ​បាន​គិត​ថា នោះ​ជា​ការ​ធ្លាក់​យន្ដហោះ​យោធា ថ្មី​មួយ​ទៀត ក្រោយ​ពី​បាន​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​និយម​បំបែក​ទឹក​ដី និង​កង​ទ័ព​របស់​ប្រទេស​អ៊ុយក្រែន។

[...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...